Trending now

វៀតណាម និងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងការកាប់ព្រៃឈើ និងការជួញដូរឈើខុសច្បាប់

11:28 | 05/10/2021 ហេង វុធ្ធី

នៅថ្ងៃទី ១ ខែតុលា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម លោក Le Minh Hoan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានតំណាងពាណិជ្ជកម្មនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកលោកស្រី Katherine Tai ស្តីពីការគ្រប់គ្រងការកាប់ព្រៃឈើ និងការជួញដូរឈើខុសច្បាប់។

ការតាំងពិព័រណ៍ Internet Expo ឆ្នាំ២០២១៖ បង្កើតជំហានលោតផ្លោះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី ការតាំងពិព័រណ៍ Internet Expo ឆ្នាំ២០២១៖ បង្កើតជំហានលោតផ្លោះនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី
សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកោះកុងចំពោះការយកចិត្តុកដាក់និងគាំទ្រប្រជាជនមានដើមកំណើតវៀតណាម! សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកោះកុងចំពោះការយកចិត្តុកដាក់និងគាំទ្រប្រជាជនមានដើមកំណើតវៀតណាម!
វៀតណាម និងសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងការកាប់ព្រៃឈើ និងការជួញដូរឈើខុសច្បាប់
គណៈប្រតិភូក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាមជួបពិភាក្សាជាមួយទីភ្នាក់ងារពាណិជ្ជកម្មសហរដ្ឋអាមេរិក (រូបថត៖ chinhphu.vn)

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបានរួមចំណែកជំរុញវិស័យកែច្នៃឈើវៀតណាម ហើយនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិស័យរុក្ខាប្រមាញ់ប្រកបដោយចីរភាព និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ ព្រមទាំងបង្ហាញពីការទទួលខុសត្រូវរបស់វៀតណាមក្នុងការអនុវត្តបទប្បញ្ញត្តិដើម្បីធានាប្រភពឈើស្របច្បាប់ ស្របតាម បទប្បញ្ញត្តិដែលទាក់ទងទៅនឹងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាប្រទេសហត្ថលេខី។

ភាគីសហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងនេះ ព្រោះវាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញបរិស្ថានប្រកបដោយនិរន្ដរភាព ហើយជាគំរូមួយសម្រាប់សហរដ្ឋអាមេរិកសហប្រតិបត្ដិការជាមួយបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងពិភពលោក។

កិច្ចព្រមព្រៀងនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមដើម្បីពង្រឹងការគ្រប់គ្រងលើប្រភពឈើនិងខ្សែសង្វាក់ផ្គត់ផ្គង់ឈើ ពង្រីកទីផ្សារនាំចេញ កែលម្អការគ្រប់គ្រងព្រៃឈើនិងដោះស្រាយការកាប់ព្រៃឈើនិងជួញដូរឈើខុសច្បាប់។ កិច្ចព្រមព្រៀងនេះនឹងជំរុញការនាំចេញផលិតផលឈើរបស់វៀតណាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិក លើកកម្ពស់ការដាំដុះព្រៃ​ឈើក្នុងស្រុក បង្កើនការប្រកួតប្រជែងសម្រាប់សហគ្រាសនាំចេញផលិតផលឈើរបស់វៀតណាមនិងបង្កើតការងារបន្ថែមទៀតសម្រាប់​ប្រជាពលរដ្ឋផងដែរ៕

ហេង វុធ្ធី

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ