Trending now

HAUFO ប្រគល់អំណោយចំនួន ១០៨កញ្ចប់ ដើម្បីគាំទ្រជនបរទេសដែលជួបការលំបាក ដោយសារ Covid-19

11:12 | 29/09/2021 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Ha Noi (HAUFO) បានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខណ្ឌ Dong Daដើម្បីប្រគល់អំណោយចំនួន ១០៨ កញ្ចប់ជួយឧបត្ថម្ភជនបរទេសដែលកំពុងរស់នៅធ្វើការ និងសិក្សានៅក្នុង​ខ័ណ្ឌ Dong Da កំពុងជួបការលំបាក ដោយសារការរីករាលដាលនៃ Covid-19 ។

ជនបរទេសស្នាក់នៅប្រទេសវៀតណាមមានការភ្ញាក់ផ្អើលនិងរំជួលចិត្ត នៅពេលដែលទទួលបានការជួយឧបត្ថម្ភ ជនបរទេសស្នាក់នៅប្រទេសវៀតណាមមានការភ្ញាក់ផ្អើលនិងរំជួលចិត្ត នៅពេលដែលទទួលបានការជួយឧបត្ថម្ភ
HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩ HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩
HAUFO ប្រគល់អំណោយចំនួន ១០៨កញ្ចប់ ដើម្បីគាំទ្រជនបរទេសដែលជួបការលំបាក ដោយសារ Covid-19
លោកស្រីអនុប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង​ Ha Noi Tran Thi Phuong ប្រគល់​អំណោយ​ជូនដល់ជនបរទេសដែលកំពុងរស់នៅនិងសិក្សានៅក្នុងភូមិសាស្ត្រខ័ណ្ឌ Dong Da (Ha Noi ) ដែលជួបការលំបាក ដោយសារការរីករាលដាលនៃ Covid-19 ។

អំណោយទាំងនោះ រួមមាន គ្រឿង​ឧបភោកបរិភោក ម៉ាស់ អាទឹកអាកុលសម្លាប់មេរោគនិងទឹក​ប្រាក់​ចំនួន ៥០ ម៉ឺនដុង/សម្រប់​មនុស្សម្នាក់។ អំណោយខាងលើគឺជាផ្នែកមួយនៃកញ្ចប់គាំទ្ររបស់គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ha Noi សម្រាប់ជនបរទេសដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅ​ខ័ណ្ឌ Dong Da ប្រឈមមុខនឹងការលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19។

មុននេះនៅថ្ងៃទី ២៦ ខែកញ្ញាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Ha Noi និង HAUFO សម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Ha Noi បានប្រគល់អំណោយចំនួន ៤៩កញ្ចប់ រួមមាន សំភារៈចាំបាច់ ម៉ាស់ពេទ្យនិងទឹកអាកុលថសំលាប់មេរោគ ... និងទឹកប្រាក់ចំនួន ៥០ ម៉ឺនដុង/ម្នាក់ជូនដល់ និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួន នៅទីក្រុង Ha Noi កំពុង​ជួបការលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19។

HAUFO ប្រគល់អំណោយចំនួន ១០៨កញ្ចប់ ដើម្បីគាំទ្រជនបរទេសដែលជួបការលំបាក ដោយសារ Covid-19
អំណោយដែលបាន​ប្រគល់ជូន រួមមាន គ្រឿង​ឧបភោក បរិភោក ម៉ាស់ ទឹកអាកុលសំលាប់មេរោគនិងទឹកប្រាក់ចំនួន ៥០ ម៉ឺនដុងសម្រាប់​មនុស្សម្នាក់។

លោកស្រី Tran Thi Phuong អនុប្រធាន HAUFO បានមានប្រសាសន៍ថា អំណោយទាំងនេះមានគោល​បំណងលើកទឹកចិត្តនិងជួយមិត្តភក្តិអន្តរជាតិដែលបង្ហាញពីប្រពៃណី សាមគ្គីភាព“ជួយ​គ្នាទៅ​វិញទៅមក” របស់​ប្រជាជាតិ​វៀតណាម ។

ថ្មីៗនេះ HAUFO បានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Ha Noi ហាណូយ ដើម្បីអនុវត្តកម្មវិធីជួយឧបត្ថម្ភពលករដែលបាត់បង់ការងារ សិស្សនិងជនបរទេសដែលជួបការលំបាកដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 ដោយមនុស្សម្នាក់មានការគាំទ្រចំនួន ៥០ ម៉ឺនដុង។

បន្ទាប់ពី ២ សប្តាហ៍ កម្មវិធីនេះបានទទួលសំណើគាំទ្រដល់មនុស្សចំនួន ១៧១.៩៥៦ នាក់ (រួមទាំងកម្មករគ្មានការងារធ្វើចំនួន ១៣៣.០២៣ នាក់ និស្សិតចំនួន ៣៨.១៩៨ នាក់និងជនបរទេសចំនួន ៧៣៥ នាក់ដែលជួបស្ថានភាពលំបាក) និងទឹក​ប្រាក់គាំទ្រសរុបគឺ ៨៥.៩៧៨.០០០.០០០ ដុង៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien