Trending now

ពិធីផ្តល់អាហារូបករណ៍ចំនួន១០កញ្ចប់ដល់និស្សិតកម្ពុជា

11:21 | 23/09/2021 ឌីណា

យុគសម័យ - សមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ha Noi បានរៀបចំពិធីផ្តល់អាហារូបករណ៍​ចំនួន​ ១០ កញ្ចប់ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាលាមិត្តភាព ៨០ (ទីរួម​ខេត្ត Son Tay ទីក្រុង Ha Noi ) ដែលមួយកញ្ចប់មានតម្លៃ ១ លានដុង។

HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩ HAUFO ប្រគល់អំណោយចំនួន ១៥៤ កញ្ចប់ដល់និស្សិតកម្ពុជានៅរដ្ឋធានី Ha Noi ដែលជួបការលំបា កដោយសារកូវីដ ១៩
ខេត្ត Kien Giang ចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតអន្តរជាតិចំនួន ៧០ នាក់ ខេត្ត Kien Giang ចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតអន្តរជាតិចំនួន ៧០ នាក់
ពិធីផ្តល់អាហារូបករណ៍ចំនួន១០កញ្ចប់ដល់និស្សិតកម្ពុជា
សមាគមមិត្តភាពវៀតណាម - កម្ពុជាទីក្រុង Ha Noi ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជានៅសាលាមិត្តភាព ៨០

ថ្លែងនៅក្នុងពិធីនេះលោកស្រី Le Kim Anh ប្រធានសម្ព័ន្ធស្រ្តីប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Ha Noi បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលនិស្សិតកម្ពុជាសម្រេចបាន។ លោកស្រី Le Kim Anh ជឿជាក់ថា និស្សិតកម្ពុជានឹងបន្តខិតខំប្រឹងប្រែង ក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាមនិងបានបញ្ជាក់ថា និស្សិតគឺជាស្ពានដែល​តភ្ជាប់និង​ពង្រឹងទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរនិងកម្ពុជា។

ពិធីផ្តល់អាហារូបករណ៍ចំនួន១០កញ្ចប់ដល់និស្សិតកម្ពុជា
លោកស្រី Le Kim Anh ប្រធានសម្ព័ន្ធស្ត្រី ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Ha Noi បានថ្លែងនៅក្នុងពិធីនេះ។

លោកស្រី Le Kim Anh ក៏បានលើកទឹកចិត្តនិស្សិតអន្ដរជាតិកម្ពុជាឱ្យខិតខំរៀនសូត្រនិងគោរពយ៉ាងតឹងរ៉ឹងតាមបទបញ្ជាស្តីពីការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ដើម្បីការពារសុខភាពផ្ទាល់ខ្លួននិងបរិយាកាសសិក្សាប្រកបដោយសុវត្ថភាពក្នុងអំឡុងពេលប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

លោកស្រី Chu Kim Phuong នាយកសាលានេះបានជូនពរចំពោះនិស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍នេះ ហើយបានថ្លែងអំណរគុណដល់សមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុ Ha Noi ដែលតែងតែយកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ជាពិសេសការអប់រំនិងបណ្តុះបណ្តាល នៅសាលាមិត្តភាព ៨០ ។

ពិធីផ្តល់អាហារូបករណ៍ចំនួន១០កញ្ចប់ដល់និស្សិតកម្ពុជា
នាយកសាលាមិត្តភាព ៨០ លោកស្រី Chu Kim Phuong បានថ្លែងនៅក្នុងពិធីនេះ។

បន្ទាប់ពីទទួលបានអាហារូបករណ៍ និស្សិត Te Rotha ជាតំណាងនិស្សិតកម្ពុជាបានទទួលអាហារូបករណ៍នេះដោយបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូនិងសាលាសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Ha Noi ដែលតែងតែយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ប្រជាជនកម្ពុជានិងនិស្សិតកម្ពុជា។

ពិធីផ្តល់អាហារូបករណ៍ចំនួន១០កញ្ចប់ដល់និស្សិតកម្ពុជា
និស្សិតម្នាក់ដែល​មានឈ្មោះ TE ROTHA តំណាងនិស្សិតកម្ពុជាថ្លែង បន្ទាប់ពីទទួលបានអាហារូបករណ៍។

នាពេលថ្មីៗនេះសមាគមមិត្តភាពវៀតណាម - កម្ពុជាបានសម្របសម្រួលជាមួយសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi និងគណៈកម្មាធិការរណសិរ្សមាតុភូមិនៃទីក្រុង Ha Noi ដើម្បីផ្តល់អំណោយចំនួន ១៦៤ កញ្ចប់ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យចំនួន ៧ ក្នុងរដ្ឋធានី Ha Noi៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤