Trending now

AFF Suzuki Cup 2020៖ វៀតណាមឈរក្នុងពូលជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជានិងឡាវ

10:08 | 22/09/2021

នៅរសៀលថ្ងៃទី ២១ ខែកញ្ញា សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានរៀបចំពិធីចាប់ឆ្នោតតាមអ៊ិនធឺរណែតសម្រាប់ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020។

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ ១ នៅ AFF Cup 2020 ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមស្ថិតក្នុងក្រុមចំណាត់ថ្នាក់លេខ ១ នៅ AFF Cup 2020
AFF Cup 2020 នៅតែប្រព្រឹត្តទៅតាមផែនការ AFF Cup 2020 នៅតែប្រព្រឹត្តទៅតាមផែនការ
AFF Suzuki Cup 2020៖ វៀតណាមឈរក្នុងពូលជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជានិងឡាវ។ (​រូបថត៖​ ghienbongda.vn)
AFF Suzuki Cup 2020៖ វៀតណាមឈរក្នុងពូលជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជានិងឡាវ។ (​រូបថត៖​ ghienbongda.vn)

ពានរង្វាន់បាល់ទាត់ AFF Suzuki Cup 2020 ដោយមានការចូលរួមពីក្រុមជម្រើសចំនួន ១០ ចែកចេញជា ២ ពូល គឺពូល A និង B ហើយបូលនីមួយៗមាន ៥ ក្រុម។ មុននឹងប្រព្រឹត្តទៅពិធីចាប់ឆ្នោត AFF បានចែកក្រុមជា ៥ ក្រុមដោយផ្អែកលើលទ្ធផលរបស់ពួកគេនៅក្នុងការប្រកួត AFF Suzuki Cup លើកចុងក្រោយ។ ក្នុងនាមជាក្រុមម្ចាស់ជើងឯក វៀតណាមស្ថិតនៅក្នុង ពូលលេចធ្លោជាមួយថៃ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោត វៀតណាមស្ថិតនៅក្នុងពូល B រួមជាមួយម៉ាឡេស៊ី ឥណ្ឌូនេស៊ី កម្ពុជានិងឡាវ។ ជាមួយគ្នានេះ ពូល A នឹងក្លាយជាការប្រកួតរវាងថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរីនិងអ្នកឈ្នះការប្រកួតជម្រុះ។ នៅក្នុងវគ្គចែកពូល ក្រុមនឹងត្រូវប្រកួតគ្នាក្នុងទម្រង់ វិលជុំសម្រាប់ក្រុមនីមួយៗ។ ក្រុមលេខ ១ និងលេខ ២ ក្នុងពូលនីមួយៗនឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពីរលើកដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២១ និងថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២១ រៀងៗខ្លួន។ ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែធ្នូនិងថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២១។ ក្រុមឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី ១ នៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២១ និងការប្រកួតជើងទី ២ នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២២៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស