Trending now

ប្រធានរដ្ឋគុយបាប្រគល់គ្រឿងឥស្សរិយយស Jose Marti ជូនលោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc

11:53 | 21/09/2021 យោងតាមវិឡុសំលេងវៀតណាម

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា តាមម៉ោងតំបន់ នៅទីក្រុង ហាវ៉ាណា បន្ទាប់ពី បញ្ចប់ជំនួបពិភាក្សាការងារយ៉ាងល្អប្រសើរ ប្រធានរដ្ឋនៃសាធារណៈរដ្ឋគុយបាលោក Miguel Diaz-Canel បានអញ្ជើញធ្វើជាអធិបតីនៅពិធីប្រគល់គ្រឿងឥស្សរិយយស Jose Marti ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូបំផុតរបស់រដ្ឋគុយបា ជូនប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc។

ប្រជាជន វៀតណាមតែងតែស្មាកៀកស្មាជាមួយប្រជាជនគុយបាជានិច្ច ប្រជាជន វៀតណាមតែងតែស្មាកៀកស្មាជាមួយប្រជាជនគុយបាជានិច្ច
ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបានិង ចូលរួមមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី ៧៦ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបានិង ចូលរួមមហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី ៧៦ របស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc
ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel ប្រគល់គ្រឿងឥស្សរិយយស Jose Marti ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូបំផុតរបស់រដ្ឋគុយបា ជូនប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VTV)
ប្រធានរដ្ឋគុយបាលោក Miguel Diaz-Canel ប្រគល់គ្រឿងឥស្សរិយយស Jose Marti ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូបំផុតរបស់រដ្ឋគុយបា ជូនប្រធានរដ្ឋ វៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VTV)

អញ្ជើញថ្លែងនៅពិធីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែង ក្ដីកិត្តិយសនិងការរំភើបចិត្តដោយទទួលបានគ្រឿងឥស្សរិយយសដ៏ថ្លៃថ្នូបំផុតរបស់រដ្ឋគុយបា។ លោកមានប្រសាសន៍ថា៖

“នាគ្រាគួរឲ្យចងចាំនេះ ខ្ញុំសូមក្រើនរំលឹកឡើងវិញសម្ដីដ៏ល្បីល្បាញរបស់ លោកអគ្គមគ្គុទេស Fidel Castro ថា៖ “ដើម្បីវៀតណាម គុយបាត្រៀមខ្លួនជាស្រេចលះ បង់ទាំងសាច់ស្រស់ឈាមស្រស់របស់ខ្លួន” និងសម្ដីរបស់លោកប្រធានហូជីមិញនៅ ពេលទទួលគណៈប្រតិភូជាន់ខ្ពស់គុយបាកាលពីខែតុលាឆ្នាំ១៩៦៦ថា៖ វៀតណាមនិង គុយបាមានចម្ងាយរាប់ម៉ឺនម៉ាយពីគ្នា ប៉ុន្តែទឹកចិត្តប្រជាជននៃប្រទេសទាំងពីរជិតស្និទ្ធ ដូចបងប្អូនក្នុងផ្ទះតែមួយអញ្ចឹង។

ទទួលបានរង្វាន់ដ៏ថ្លៃថ្នូនេះ យើងខ្ញុំសូមបញ្ជាក់នូវ ការប្ដេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងបន្តពូនជ្រុំឲ្យចំណងសាមគ្គីភាពជាគំរូដ៏ស្មោះសរ ដែលលោកប្រធានហូជីមិញនិងលោកអគ្គមគ្គុទេស Fidel Castro និងថ្នាក់ដឹកនាំ ប្រជាជននៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តកសាងពីជំនាន់ មួយទៅជំនាន់មួយក្នុងអំឡុងប្រវត្តិសាស្ត្រជាង៦០ឆ្នាំកន្លងមក។ ជាថ្មីម្ដងទៀត តាង នាមថ្នាក់ដឹកនាំបក្ស រដ្ឋនិងប្រជាជនវៀតណាម ខ្ញុំសូមបញ្ជាក់នូវការគាំទ្រដ៏ឥតងាករេ របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះបុព្វហេតុបដិវត្តន៍ដ៏យុត្តិធម៌របស់ប្រជាជន គុយបា”៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ