Trending now

វៀតណាមនិងជប៉ុនជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត

09:59 | 13/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Kishi Nobuo រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ ។ នេះគឺជាដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចដំបូងនៅក្រៅប្រទេសរបស់លោក Kishi Nobuo ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។

ការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាមនិងជប៉ុន ការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាមនិងជប៉ុន
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាមនិងជប៉ុន វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាមនិងជប៉ុន
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Kishi Nobuo។ (រូបថត៖ TTXVN)
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Kishi Nobuo។ (រូបថត៖ TTXVN)

ដំណើរទស្សនកិច្ចរបស់លោក Kishi Nobuo បានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងជប៉ុនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីប្រទេសជប៉ុនបើកការិយាល័យអនុព័ន្ធយោធានៅវៀតណាមកាលពីឆ្នាំ ១៩៩៥ និងវៀតណាមបើកការិយាល័យអនុព័ន្ធយោធានៅប្រទេសជប៉ុនកាលពីឆ្នាំ ១៩៩៨ នោះ ទំនាក់ទំនងការពារជាតិទ្វេភាគីត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ហើយបានក្លាយទៅជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ។

ក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលបានចុះហត្ថលេខា កាលពីខែតុលា ឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិជប៉ុនដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ ២០១៨ នោះ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការជំរុញទំនាក់ទំនងការពារជាតិតាមទិសដៅសហប្រតិបត្តិការជាក់ស្តែងនិងមានប្រសិទ្ធភាព។ យន្តការសហប្រតិបត្តិការដូចជា កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី ការពិគ្រោះយោបល់រវាងនាយទាហានផ្នែកសេនាធិការនៃកងទ័ពជើងគោក កងទ័ពជើងទឹកនិងកងទ័ពជើងអាកាសត្រូវបានភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព។

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិវៀតណាមនិងជប៉ុន (ប្រភព៖ TTXVN))
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិវៀតណាមនិងជប៉ុន (ប្រភព៖ TTXVN))

ក្រសួងការពារជាតិជប៉ុនបានគាំទ្រនិងសហការយ៉ាងប្រសិទ្ធភាពនៅពេលដែលក្រសួងការពារប្រទេសវៀតណាមទទួលតូនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន ២០២០។ ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ -១៩ នោះ វេជ្ជបណ្ឌិតនិងបុគលិកពេទ្យយោធានៃភាគីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះផងដែរ។

ក្នុងការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់និងយូរអង្វែង ហើយមានបំណងចង់បន្ដរួមជាមួយជប៉ុនជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ កាលពីដើមខែមិថុនា កន្លងមក លោករដ្ឋមន្ត្រី Phan Van Giang ក៏បានឯកភាពជាមួយលោករដ្ឋមន្ត្រី Kishi Nobuo ថា ភាគីទាំងពីរគួរតែអនុវត្តខ្លឹមសារសហប្រតិបត្តិការការពារជាតិទ្វេភាគីនិងពហុភាគីបន្ទាប់ពីគ្រប់គ្រងបានការរីករាលដាលនៃជំងឺកូវីដ - ១៩ ដែលក្នុងនោះផ្តល់អាទិភាពលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រក្សាឲ្យមានប្រសិទ្ធភាពនូវយន្តការសន្ទនានិងពិគ្រោះយោបល់រវាងនាយទាហានផ្នែកសេនាធិការនៃកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។

ដោយផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kishi Nobuo នឹងទទួលបានជោគជ័យ រួមចំណែកយ៉ាងសកម្មក្នុងការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងជប៉ុនឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពដែលស្របតាមផលប្រយោជន៍របស់ប្រទេសរៀងៗ ខ្លួនៗដើម្បីសន្តិភាព និងការអភិវឌ្ឍរួមនៅក្នុងតំបន់និងនៅលើពិភពលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ