យុគសម័យ - ដោយមានការគាំទ្រពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDP) និងរដ្ឋាភិបាលជប៉ុន គេហទំព័រ E-Health និង nCoV របស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន - ក្រសួងសុខាភិបាលបានធ្វើឱ្យប្រសើរឡើងដោយបង្កើនការប្រើប្រាស់សម្រាប់់ក្រុមអ្នកប្រើប្រាស់ ជាពិសេសជនពិការ។
![]() |
សកម្មភាពនៃការធ្វើឱ្យប្រសើរឡើងនូវ nCoV និង E -Health ដើម្បីបង្កើតអំណោយផលសម្រាប់ជនពិការនៅពេលដែលចុចមើលលើគេហទំព័រអេឡិចត្រូនិច nCoV និង E -Health របស់ក្រសួងសុខាភិបាលបានសម្របសម្រួលជាមួយ UNDP វៀតណាមនិងសហការជាមួយក្រសួងសុខាភិបាល ដែលឧបត្ថម្ភដោយគម្រោងគាំទ្រននពិការនៃរដ្ឋាភិបាលជប៉ុន។ |
nCOV បានបន្ថែមក្តារបន្ទះមធ្យោបាយងាយស្រួលនៅលើមឺនុយមធ្យោបាយដែលមាន ៥ របៀប៖ កម្រិតពណ៌ភ្លឺ ការបង្កើនទំហំអក្សរ រចនាសម្ព័ន្ធទំព័រព័ត៌មាន ចំណាំមធ្យោបាយ កំណត់ឡើងវិញ បិទ/លាក់ងាយស្រួលសម្រាប់ការប្រើចំពោះជនពិការភ្នែក ជនពិបាកបសំគាល់ពណ៌/ខ្វាក់ពណ៌។ គេហទំព័រមានរចនាសម្ព័នដែលមានលក្ខណៈសាមញ្ញ ពណ៌ធម្មតា។
E-Health បានបន្ថែមលក្ខណៈពិសេសថ្មី ដូចជា៖ ការប្រើឧបករណ៍អានអេក្រង់ ដើម្បីជួយជនពិការភ្នែកអាចប្រើប្រាស់និងរុករក។ ការរុករកដោយក្តាចុច ; ការផ្លាស់ប្តូរកម្រិតពណ៌ធ្វើឱ្យមនុស្សដែលពិបាកមើលអាចសំគាល់រវាងអត្ថបទនិងពណ៌ផ្ទៃខាងក្រោយ។ ការជ្រើសរើសពណ៌ផ្ទៃក្នុងនិងពណ៌ប្រផេះជួយជនពិបាកសម្គាល់ពណ៌/ខ្វាក់ពណ៌។ បញ្ឈប់កក្តាជះឥទ្ធិពលដើម្បីជួយមនុស្សដែលមានការចុះខ្សោយការយល់ដឹងសតិអាចចូលប្រើគេហទំព័រដោយមិនប៉ះពាល់ដល់ស្ថានភាពសុខភាពរបស់ពួកគេ។ការពង្រីកអេក្រង់ដើម្បីជួយជនដែលមានចក្ខុខ្សោយ បង្កើនទំហំពុម្ពអក្សរ។
ដោយការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដែលមានគោលបំណងបង្កើតអំណោយផលសម្រាប់ជនពិការ គេហទំព័រ nCoV និង E -Health នឹងផ្តល់ជូននូវបទពិសោធន៍ល្អបំផុតដល់អ្នកប្រើប្រាស់ នៅពេលចុចចូលក្នុងគេហទំព័រទាំងពីរនេះ ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ -១៩ ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន