Trending now

កម្ពុជាមានវ៉ាក់សាំងជិត៣០លានដូស ហើយពលរដ្ឋជាង៦០ម៉ឺននាក់បានចាក់ដូសទី៣

11:14 | 05/09/2021

វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២,៥លានដូសទៀត បានដឹកមកដល់កម្ពុជា នៅព្រឹក ថ្ងៃទី ៤ ខែកញ្ញា នេះ។ ការទទួលបានវ៉ាក់សាំងបន្ថែមនេះ បានធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងបង្ការកូវីដ-១៩ សរុប ជិត៣០លានដូសសម្រាប់ចាក់ជូនពលរដ្ឋ ។

កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយប្រជាជនបានជិត១១លាននាក់ ស្មើនឹង៩៣,៧៧% កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយប្រជាជនបានជិត១១លាននាក់ ស្មើនឹង៩៣,៧៧%
រាជរដ្ឋាភិបាល ប្ដេជ្ញាសម្រេចគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ មុនដំណាច់ ឆ្នាំ២០២១ រាជរដ្ឋាភិបាល ប្ដេជ្ញាសម្រេចគោលដៅចាក់វ៉ាក់សាំងជូន កុមារ-យុវវ័យ មុនដំណាច់ ឆ្នាំ២០២១
កម្ពុជាមានវ៉ាក់សាំងជិត៣០លានដូស ហើយពលរដ្ឋជាង៦០ម៉ឺននាក់បានចាក់ដូសទី៣
រូបថត៖ freshnews

ស្របជាមួយនឹងចំនួនវ៉ាក់សាំងនេះ កម្ពុជា បាន ចាក់វ៉ាក់បង្ការកូវីដ-១៩ដល់ពលរដ្ឋ បាន១១,០៤លាននាក់ ដែលស្មើ ៦៩ភាគរយ បើធៀបនឹងចំនួនប្រជាជន១៦លាននាក់ ក្នុងនោះមានកុមារ និងយុវវ័យ ជាង១,៦២លាននាក់ និងពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ជាង៩, ៤២លាននាក់។ ក្នុងចំណោមនោះ មានពលរដ្ឋ ៨,៧២លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងដូសទី២ និង ជាង ៦សែននាក់ បានចាក់វ៉ាក់សាំងដូសទី៣។

គិតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ២៩,៥ លានដូសហើយក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាមមាន ៦,៧លានដូស វ៉ាក់សាំង Sinovac មានជាង១៨,៥លានដូស។ ក្រៅពីនេះ អាមេរិកក៏បានផ្ដល់វ៉ាក់សាំង Jonhson &Jonhson ជាង១លានដូស តាមរយៈCOVAX។ រីឯជប៉ុនផ្ដល់វ៉ាក់សាំង AstraZeneca ១,៣ លានដូស ខណៈអង់គ្លេសផ្ដល់វ៉ាក់សាំងប្រភេទនេះឱ្យកម្ពុជា ចំនួន៤១ម៉ឺនដូសដែរ។ ចំណែកកម្មវិធី COVAX ក៏បានផ្ដល់វ៉ាក់សាំង AstraZeneca ចំនួន៣២៤,០០០ដូសផងដែរ៕

Thmey Thmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤