Trending now

កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយប្រជាជនបានជិត១១លាននាក់ ស្មើនឹង៩៣,៧៧%

10:39 | 04/09/2021

នេះស្មើនឹង៩៣,៧៧% នៃប្រជាជនគោលដៅសរុបចំនួន១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង ហើយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងនេះត្រូវតែពន្លឿន ក្នុងការសម្រេចអោយបានគោលដៅ ដើម្បីអាចអោយការចាក់វ៉ាក់សាំងដូសទីប្រព្រឹត្តិទៅបាន។

ក្នុងរយៈពេល ៦ខែ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អោយប្រជាជនបានប្រមាណជាង ៥០%នៃចំនួនប្រជាជនសរុប ក្នុងរយៈពេល ៦ខែ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ អោយប្រជាជនបានប្រមាណជាង ៥០%នៃចំនួនប្រជាជនសរុប
សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ ស្មើនឹង៦០% នៃប្រជាជន១០លាននាក់ សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ ស្មើនឹង៦០% នៃប្រជាជន១០លាននាក់
កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយប្រជាជនបានជិត១១លាននាក់ ស្មើនឹង៩៣,៧៧%
កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយប្រជាជនបានជិត១១លាននាក់ ស្មើនឹង៩៣,៧៧%

ក្នុងចំណោម១០លាននាក់នេះ មានមនុស្សពេញវ័យចំនួន៩,៣៧៧,២៥៨នាក់ ដែលមានស្រី្តចំនួន៤,៧២១,៤២៥នាក់ ស្របពេលនេះដែរក៏មានប្រជាជនចំនួន៧៣,៣៧៦នាក់ដែលមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលការចាក់វ៉ាក់សាំង ដែលក្នុងនេះមានស្រី្តចំនួន៤០,២៨៣នាក់។

ចំនួននៃការចាក់វ៉ាក់សាំងសរុបបានកើនឡើងបន្តិចម្តងៗដល់ ៨,២៤៥,១៦៧ ក្នុងនោះមានស្រី្តចំនួន ៤,១៣៥,៧០២នាក់ ។

នេះមានន័យថា ភាគរយនៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចំនួន២ដូស​មាន ៨២,៤៥% នៃប្រជាជនគោលដៅចំនួន១០ លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

វាជាការចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងការពន្លឿនដំណើរការចាក់វ៉ាក់សាំង ដើម្បីអាចបើកសាលារៀន និងអាជីវកម្មឡើងវិញ ក៏ដូចជាជួយសង្រ្គោះសេដ្ឋកិច្ចរបស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងកន្លែងហាត់ប្រាណ រោងកុន និងកន្លែងផ្សេងទៀត ដែលប្រឈមនឹងការបិទទ្វាជារៀងរហូត។

នេះក៏រួមបញ្ចូលទាំងស្ថាប័នអប់រំឯកជន ដែលកំពុងមានបន្ទុកធ្ងន់ជាមួយថ្លៃជួលទីតាំងដោយសារតែថវិការដែលមកពីការបង់ថ្លៃសាលាមានភាពតិចតួច ពីព្រោះតែឪពុកម្តាយសិស្សមានការស្ទាក់ស្ទើរក្នុងការបន្តបង់ថ្លៃបង្រៀនតាមប្រព័ន្ធអនឡាញ។

កម្ពុជាមានគោលដៅជាដាច់ខាតក្នុងការចាក់វ៉ាក់សាំងអោយប្រជាជនចំនួន១៣ លាននាក់ ក្នុងចំណោមប្រជាជនជាង១៦ លាននាក់ដែលត្រូវចាក់វ៉ាក់សាំង ហើយរដ្ឋាភិបាលគួរតែពិចារណាប្រគល់ភារកិច្ចអោយកងកម្លាំងទ័ពម្តងទៀតដើម្បីជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីសម្រេចបាននូវលទ្ធផលដែលចង់បានក្នុងរយៈពេលដែលបានកំណត់។

វិទ្យាស្ថានវាយតម្លៃសុខភាព (Institute for Health Metrics and Evaluation- IHME) ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវសុខភាពប្រជាជនឯករាជ្យ ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យវ៉ាស៊ីនតោនបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ខ្លួនស្តីពីការរីករាលដាលនៃជំងឺកូវីដ-១៩ថា នៅជុំវិញពិភពលោក នៅពេលដែលវីរុសបំលែងDelta កំពុងកើនឡើងនៅគ្រប់ទីកន្លែង លើកលែងតែអាមេរិកខាងត្បូង តំបន់ដ៏ទៃកំពុងមានករណីកើនឡើងខ្លាំង និងរីករាលដាលក្នុងតំបន់។

IHME ក៏បាននិយាយថា ជំងឺកូវីដ-១៩ បានបង្កការរំខានក្នុងការត្រួតពិនិត្យសុខភាពរបស់ប្រជាជនជាប្រចាំនៅជុំវិញពិភពលោក រូមបញ្ជូលទាំងការចាក់វ៉ាក់សាំងអោយកុមារ៕

Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ