Trending now

ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅ​ប្រទេស​មួយចំនួន​រៀបចំ​បណ្ដា​សកម្មភាពរំលឹកខួប​លើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ

14:04 | 02/09/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃដដែល នៅទីក្រុង Praha ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមរបស់តំណាងថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននៃសាធារណៈរដ្ឋឆែក និងប្រជាអាណិកជនដែលកំពុងរស់នៅនិងធ្វើការនៅសាធារណៈរដ្ឋឆែក។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ តាងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាម

ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារជូនប្រធានរដ្ឋសភាវៀតណាម អបអរសាទរដល់ខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារជូនប្រធានរដ្ឋសភាវៀតណាម អបអរសាទរដល់ខួបលើកទី៧៦ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ក្រសួងការពារប្រទេសវៀតណាមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រសួងការពារប្រទេសវៀតណាមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ីបានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ នៅទីក្រុង Vladivostok។ (រូបថត៖ TTXVN)
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ីបានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ នៅទីក្រុង Vladivostok។ (រូបថត៖ TTXVN)

នៅក្នុងពិធីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Vladivostok លោក Nguyen Hoang Viet បានលើកត្រដែតពីអត្ថន័យដ៏មហោឡារិកនៃទិវាបុណ្យឯករាជ្យជាតិ ២ កញ្ញា ហើយបានរំលឹកពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ប្រជាជាតិ ព្រមទាំងអះអាងថា ប្រជាជនជំនាន់ក្រោយ ចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងរបស់វីរៈយុទ្ធជនពលី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។នាថ្ងៃទី ៣១ ខែសីហា តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ីបានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ នៅទីក្រុង Vladivostok និងរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២១)។

នាថ្ងៃដដែល នៅទីក្រុង Praha ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបានរៀបចំពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមរបស់តំណាងថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័ននៃសាធារណៈរដ្ឋឆែក និងប្រជាអាណិកជនដែលកំពុងរស់នៅនិងធ្វើការនៅសាធារណៈរដ្ឋឆែក។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ តាងនាមរដ្ឋាភិបាល និងប្រជាជនវៀតណាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកលោក Thai Xuan Dung បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឆែកដែលបានប្រគល់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២៥០ ពាន់ដូស និងលក់វ៉ាក់សាំងចំនួន ៥ សែនដូសជូនវៀតណាម។

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសមួយចំនួនរៀបចំបណ្ដាសកម្មភាពរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ
ស្ថានទូតវៀតណាមប្រចាំនៅប្រទេសមួយចំនួនរៀបចំបណ្ដាសកម្មភាពរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Tunde Bartha ប្រធានខុទ្ធកាល័យរដ្ឋាភិបាលនៃសាធារណរដ្ឋឆែកបានឲ្យដឹងថា នាយករដ្ឋមន្រ្តីឆែកលោក Andrej BaBis បានអះអាងថា ការដែលឆែកបានប្រគល់វ៉ាក់សាំងជូនវៀតណាមគឺជាកាយវិការបង្ហាញពីសាមគ្គីភាព មិត្តភាព ហើយរដ្ឋាភិបាលឆែកកំពុងបន្តចរចាអំពីការបន្តផ្ដល់វ៉ាក់សាំង Moderna ចំនួន ៥ សែនដូសជូនវៀតណាម។

នាថ្ងៃទី ៣១ ខែសីហា ដដែល ស្ថានទូតវៀតណាមប្រចាំនៅឈីលីក៏បានរៀបចំពិធីដាក់កម្រងផ្កានៅស្តូបលោកប្រធានហូជីមិញ ដែលស្ថិទនៅសួនឧទ្យានហូជីមិញក្នុងទីក្រុង Santiago ផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុសញ្ញាហាណូយ៖ សញ្ញាសម្គាល់មួយទៀតនៃការទូតពហុភាគីរបស់វៀតណាម
សាររបស់ប្រធានរដ្ឋ ក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
វៀតណាម​ប្រកាស​ពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នៅ​អាហ្វ្រិក
ខ្ញុំមិនអាចស្រមៃថាជីវិតនឹងទៅជាយ៉ាងណាបើគ្មានភាសាវៀតណាម
កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ស្តីពីការធានាសន្តិសុខថាមពលជាតិ