Trending now

វៀតណាមខិតខំប្រឹងប្រែងសម្រេចបានគោលដៅគ្រប់គ្រងជំងឺកូវីដ​​​​​​​​​​​​​​​​​​​​ - ១៩ ក្នុងពេលឆាប់ៗ

18:16 | 01/09/2021 យោងតាមវិឡុសំលេងវៀតណាម

ដោយបានកំណត់លក្ខណៈស្មុគស្មាញ កាចសាហាវ និងពិបាកទាយទុកជាមុននៃជម្ងឺកូវីដ ១៩ រដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅត្រូវទប់ស្កាត់ គ្រប់គ្រងការឆ្លងរីករាលដាល ប៉ុន្តែក៏បានកំណត់ដែរថា នេះជាការប្រយុទ្ធដ៏យូរអង្វែង ត្រូវសម្របខ្លួន ហើយមានរបៀបធ្វើដ៏សមស្រប។ ដូច្នេះ ការបង្រួបបង្រួមឆន្ទៈពីមជ្ឈឹមទៅដល់មូលដ្ឋាន ការដឹកនាំគ្រប់ជ្រុងជ្រោយនិងដិតដល់របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងជួយវៀតណាមគ្រប់គ្រងបានជម្ងឺរាតត្បាតជាបន្ដិចម្ដងៗ៕

ប្រទេសវៀតណាមស្នើឱ្យមានបញ្ហាវ៉ាក់សាំង កូវីដ - ១៩ លើរបៀបវារៈ AIPA ២០២១ ប្រទេសវៀតណាមស្នើឱ្យមានបញ្ហាវ៉ាក់សាំង កូវីដ - ១៩ លើរបៀបវារៈ AIPA ២០២១
ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩
កងកម្លាំងជួយប្រជាជនទិញអាហារ។ (រូបថត៖ VNExpress)
កងកម្លាំងជួយប្រជាជនទិញអាហារ។ (រូបថត៖ VNExpress)

នាពេលកន្លងមកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយខេត្ត ក្រុងក្រោមឱវាទមជ្ឈឹមចំនួន ២០ ខ័ណ្ឌ ស្រុក ទីរួមខេត្តចំនួន ២០៩ និងឃុំ សង្កាត់ ទីរួមស្រុកចំនួន១០៦០ អំពីការងារបង្ការប្រឆាំងជម្ងឺរាតត្បាត។ នេះជាកិច្ចប្រជុំតាមអនឡាញដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំមូលដ្ឋាន យ៉ាងច្រើនបំផុត ជាមួយគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បន្ទាប់ពីគណៈកម្មការត្រូវបានសុក្រិត។ កិច្ចប្រជុំបានបង្ហាញឲ្យឃើញការស្រុះចិត្តគំនិត ការប្ដេជ្ញាសម្រេចឲ្យបានគោលដៅគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងឆាប់រហ័សរបស់វៀត ណាម។

ការបង្វែរទិសដ៏ត្រឹមត្រូវ

គិតចាប់តាំងពីការផ្ទុះរាលដាលលើកទី៤ កាលពីថ្ងៃទី២៧ មេសាមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបជិត ៤២ ម៉ឺននាក់ ក្នុងនោះ ៥០%បានជាសះស្បើយ ខណៈដែលករណីស្លាប់មានចំនួន ១០.៣៧០នាក់។ ទោះយ៉ាងណាក៏ដោយ ការរឹតបន្តឹងបទប្បញ្ញត្តិរក្សាគម្លាតសង្គមនាពេលកន្លងមក បានជួយឲ្យស្ថានភាពមានការប្រែប្រួលវិជ្ជមាន។ ចំនួនករណីស្លាប់កំពុងមាននិន្នាការថយចុះ អាស្រ័យដោយប្រសិទ្ធភាពជាជំហានដំបូង នៃការអនុវត្តតាមបាវចនា នាំសេវាកម្មសុខាភិបាលខិតមកជិតបំផុតនឹងប្រជាជន នៅហ្នឹងឃុំសង្កាត់។ ក្នុងចំណោមខេត្ត ក្រុងចំនួន១៦ដែលកំពុងអនុវត្តន៍ការរក្សាគម្លាតតាមសារាចរណ៍លេខ១៦នោះ មានខេត្តចំនួន៦កំពុងគ្រប់គ្រងបានការឆ្លងរីករាលដាលតាមបទដ្ឋានរបស់ក្រសួងសុខាភិ បាល រួមមាន៖ ខេត្ត Soc Trang, Binh Phuoc, Ben Tre, Hau Giang, Bac Lieu និងខេត្ត Ca Mau។ ទន្ទឹមជាមួយគ្នានោះ ខេត្ត ក្រុងចំនួន១៣កំពុងមាននិន្នាការល្អប្រសើរឡើង។ ចំណែកឯទីក្រុងហូជីមិញ ខេត្ត Binh Duong, Long An និង Tien Giang ទោះជាមិនទាន់សម្រេចបានប្រសិទ្ធភាពដូចការរំពឹងទុកដោយសារកត្តាជាច្រើនក៏ដោយ ប៉ុន្តែខេត្តទាំងនេះបាននិងកំពុងខិតខំប្រឹងប្រែង អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនដំណោះស្រាយបង្ការប្រឆាំងជម្ងឺរាតត្បាត ដើម្បីអាចសម្រេចបានបទដ្ឋាននានាក្នុងការគ្រប់គ្រងជម្ងឺ។

ដោយកំណត់ការងារធានាសុខុមាលភាពសង្គមគឺជាការងារស្នូល បណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុង បានសម្របសម្រួលគ្នាយ៉ាងសកម្ម ធានាការផ្គត់ផ្គង់ទំនិញចាំបាច់ ស្បៀងអាហារ ដើម្បី ជួយប្រជាជននឹងនរចិត្តអនុវត្តន៍ការរក្សាគម្លាតសង្គម។ ខេត្ត ក្រុងភាគខាងត្បូងបានជួយឧបត្ថម្ភប្រជាជនតាមសេចក្ដីសម្រេចចិត្តលេខ៦៨របស់រដ្ឋាភិបាល ក្នុងថវិកាស្រូបយក ៧២,៥% បើធៀបនឹងប្រទេសទាំងមូល។ ខេត្ត ក្រុងភាគខាងត្បូងទាំង១៩ដែលកំពុងអនុវត្តន៍សារាចរណ៍លេខ១៦ បានចេញផ្សាយផែនការជួយឧបត្ថម្ភហើយបំពេញបន្ថែមមុខសញ្ញាទទួលបានផល តាមគោលនយោបាយដោយឡែក សមស្របនឹងតំបន់នីមួយៗ ដូចជា អ្នកលក់សំបុត្រឆ្នោត ម៉ូតូឌុបប្រពៃណី អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ឬនិយោជិកក្នុងមូលដ្ឋានអាជីវកម្មដោយគ្មានកិច្ចសន្យា ជាដើម។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩។ (រូបថត៖ VOV)
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩។ (រូបថត៖ VOV)

ត្រូវទប់ស្កាត់ រុញថយក្រោយជម្ងឺរាតត្បាតឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព

អញ្ជើញថ្លែងនៅកិច្ចប្រជុំ ប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់លើស្មារតីរួមយ៉ាងដូច្នេះ ថា វៀតណាមបានលះបង់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម ដើម្បីអនុវត្តន៍ការរក្សាគម្លាតហើយ គឺត្រូវតែសម្រេចជោគជ័យក្នុងការបង្ការប្រឆាំងជម្ងឺរាតត្បាត ត្រូវទប់ស្កាត់ រុញថយក្រោយជម្ងឺរាតត្បាតឲ្យបានឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។

ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានក្រើនរំលឹកថា ការរក្សាគម្លាតសង្គមជាវិធានការបង្ការប្រឆាំងការឆ្លងរីករាលដាល ដូច្នេះត្រូវអនុវត្តន៍ឲ្យបានតឹងរឹង ម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។ ក្នុងអំឡុងពេលរក្សាគម្លាតសង្គម ត្រូវអនុវត្តន៍ការធ្វើតេស្ត ការចាក់វ៉ាក់សាំងដោយល្បឿនលឿនបំផុត តាមរបៀបវិទ្យាសាស្ត្រ ប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ។

នៅពេលរក្សាគម្លាតសង្គម ប្រជាជននឹងជួបការលំបាកអំពីសុខុមាលភាពសង្គម ដូច្នេះកម្លាំងសមត្ថកិច្ចត្រូវធានា កុំឲ្យនរណាម្នាក់ត្រូវអត់ឃ្លាន ខ្វះខាតទំនិញចាំបាច់ ជាពិសេសគឺគ្រួសារមានលក្ខណៈសេដ្ឋកិច្ចលំបាក ជនគ្មានទីបង្អែក ជនងាយរងគ្រោះក្នុងសង្គម។ ទន្ទឹមនឹងនោះ ធានាឲ្យប្រជាជនទទួលបានការថែទាំសុខាភិបាល ពីថ្នាក់មូលដ្ឋាន សំដៅរកឃើញយ៉ាងឆាប់ ធ្វើចត្តាឡីស័កយ៉ាងលឿន និងព្យាបាលយ៉ាងសកម្មនៅហ្នឹងមូលដ្ឋាន ជៀសវាងស្ថានការណ៍ហួសសមត្ថភាពចំពោះមន្ទីរពេទ្យបង្អែក; គួបផ្សំវេជ្ជសាស្ត្របុរាណជាមួយវេជ្ជសាស្ត្រទំនើបដើម្បីកាត់បន្ថយចំនួនករណីធ្ងន់ធ្ងរ ករណីស្លាប់ដោយកូវីដ ១៩។

ប្រមុខរដ្ឋាភិបាលក៏បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវការបំលាស់ទីលំនៅដ្ឋានដែលមានដង់ស៊ីតេប្រជាជនលើសលុប មានហានិភ័យឆ្លងជម្ងឺខ្ពស់ ទៅកាន់ទីកន្លែងដ៏ទូលំទូលាយ មានសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ទន្ទឹមនឹងនោះ ធានាយ៉ាងគ្រប់គ្រាន់តម្រូវការចាំបាច់សម្រាប់ប្រជាជន ជាពិសេសគឺមុខសញ្ញាងាយរងគ្រោះ ងាយឆ្លងវីរុស; ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម; ឆ្លើយតបតម្រូវការសុខាភិបាលក្នុងពេលឆាប់បំផុតសម្រាប់ប្រជាជននៅហ្នឹងមូលដ្ឋាន; រៀបចំការធ្វើតេស្ត ចាក់វ៉ាក់សាំងនៅហ្នឹងឃុំ សង្កាត់ តាមការណែនាំដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព។ ល។

បណ្ដាឃុំ សង្កាត់ ទីរួមស្រុក ត្រូវបង្កើតខ្សែទូរស័ព្ទបន្ទាន់ទាំង២៤/២៤ម៉ោង ហើយជូនដំណឹងឲ្យប្រជាជនគ្រប់គ្នាបានស្គាល់ ដើម្បីទាក់ទងនៅពេលត្រូវការ។ ក្រៅពីនោះ ម្ចាស់ការក្ដាប់ជាប់បំណងប្រាថ្នា មតិយោបល់របស់ប្រជាជន លើកទឹកចិត្ត ទំនុកបម្រុងជីវភាពខាងស្មារតីសម្រាប់ប្រជាជនទៀតផង។

ដោយបានកំណត់លក្ខណៈស្មុគស្មាញ កាចសាហាវ និងពិបាកទាយទុកជាមុននៃជម្ងឺកូវីដ ១៩ រដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅត្រូវទប់ស្កាត់ គ្រប់គ្រងការឆ្លងរីករាលដាល ប៉ុន្តែក៏បានកំណត់ដែរថា នេះជាការប្រយុទ្ធដ៏យូរអង្វែង ត្រូវសម្របខ្លួន ហើយមានរបៀបធ្វើដ៏សមស្រប។ ដូច្នេះ ការបង្រួបបង្រួមឆន្ទៈពីមជ្ឈឹមទៅដល់មូលដ្ឋាន ការដឹកនាំគ្រប់ជ្រុងជ្រោយនិងដិតដល់របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងជួយវៀតណាមគ្រប់គ្រងបានជម្ងឺរាតត្បាតជាបន្ដិចម្ដងៗ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា