យុគសម័យ - នៅថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០២១ នៅទីក្រុង Hamburg (ប្រទេសអាល្លឺម៉ង់) ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Minh Vu បានទទួលទំនិញជំនួយប្រមាណ ១០ តោនពីមូលដ្ឋាន អង្គការ សហគ្រាសអាល្លឺម៉ង់និងសហគមន៍ជនជាតិវៀតណាមនៅប្រទេសអាល្លឺម៉ង់ ដើម្បីជួយប្រទេសវៀតណាមប្រឆាំងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។
![]() |
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់ លោក Nguyen Minh Vu (ខាងឆ្វេង) និងតំណាងអ្នកឧបត្ថម្ភនៅក្នុងពិធីទទួល. |
ទំនិញជំនួយនេះរួមមាន ៖ ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ចំនួន ១៤៦.៣៦០, ម៉ាស់វេជ្ជសាស្ត្រ FFP2 ចំនួន ៧៣.៥៥០, ម៉ាស់វេជ្ជសាស្រ្ត KN95 ចំនួន ១៩.២០០, ម៉ាស់វេជ្ជសាស្រ្តដែលប្រើប្រាស់ម្តងចំនួន ២៥.០០០, ម៉ាស់ធម្មតា ៦១.៥៧០, សំលៀកបំពាក់ការពារ ៤.៤០០ ឈុត, ហ្វីលនីឡុងការពារចំនួន ៣.៦០០ ដុំនិងសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពិសោធន៍ចំនួន ៥០ ឈុត។
នេះគឺជាចំនួនជំនួយវេជ្ជសាស្រ្តពីរដ្ឋ Sachsen ទីក្រុង Leipzig (រួមទាំងការគាំទ្រពីមន្ទីរពេទ្យសាកលវិទ្យាល័យ St. Georg, មន្ទីរពេទ្យសាកលវិទ្យាល័យ Leipzig និងមន្ទីរពេទ្យ Sana) ទីក្រុង Heidelber ក្រុមហ៊ុន Si-US-Instrument ក្រុមហ៊ុន Innovation Lab និងក្រុមហ៊ុន Odenwald Trading…
ថ្លែងមតិនៅពិធីទទួលនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Minh Vu បានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមូលដ្ឋាន អង្គការ សហគ្រាសអាល្លឺម៉ង និងសហគមន៍ជនជាតិវៀតណាមនៅអាល្លឺម៉ង់។ ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះបានបង្ហាញពីសាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសក្នុងគ្រាលំបាក នាពេលបច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុន Airbus គ្រុបនិងក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការដឹកជញ្ជូនសម្ភារៈជំនួយខាងលើមកកាន់ប្រទេសវៀតណាមបានទាន់ពេលវេលា។
ការដឹកជញ្ជូនជំនួយមានទំងន់សរុបប្រហែល ១០ តោនដែលមានតម្លៃ ៦១៦.១០០ អឺរ៉ូ (ប្រហែល ១៦.៧ ពាន់លានដុង) បានឧបត្ថម្ភដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet ដើម្បីដឹកជញ្ជូនទៅកាន់ទីក្រុង Ho Ch Minh តាមជើងហោះហើរលេខ VJ9515 ។
![]() |
ការដឹកជញ្ជូនជំនួយដែលមានទំងន់ប្រហែល ១០ តោននឹងបានដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយក្រុមហ៊ុនអាកាសចរណ៍ Vietjet ទៅកាន់ទីក្រុង Ho Chi Minh ។ |
កាលពីរសៀលថ្ងៃទី ៩ ខែសីហា ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ -១៩ ដែលមានចំនួនជាង ២០៣.០០០ ដែលបានបរិច្ចាគដោយប្រទេសអាឡឺម៉ង់បានផ្ទេរពីទីក្រុង Frankfurt (ប្រទេសអាល្លឺម៉ង់) ទៅទីក្រុង Ho Chi Minh។ ជំនួយទាំងនោះមានទំងន់សរុបប្រហែល ៤.៥ តោន បានដឹកជញ្ជូនដោយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines តាមជើងហោះហើរលេខ VN ៣០ ។ នេះគឺជាការដឹកជញ្ជូនលើកទី ២ ក្នុងនោះមានឧបករណ៍តេស្តរហ័សចំនួន ១ លានដែលប្រគល់ជូនដល់ប្រទេសវៀតណាម ដោយរដ្ឋាភិបាលរដ្ឋអាល្លឺម៉ង់ ដើម្បីគាំទ្រដល់ការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន