Trending now

អង្គការប្រជាជនដើម្បីបរិស្ថាន Bundang ៖ ការខិតខំប្រឹងប្រែងផ្តោតទៅលើការថែទាំជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ទោះបីក្នុងសម័យសន្តិសុខក៏ដោយ

16:52 | 17/08/2021 ឌីណា

យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៦០ នៃគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/ dioxin នៅប្រទេសវៀតណាម (ថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៦១ - ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១) ទស្សនា វដ្តីយុគសម័យបានធ្វើបទសម្ភាសន៍ជាមួយ លោក Yang Ho ប្រធានតំណាងអង្គការប្រជាជន ដើម្បីបរិស្ថានទីក្រុង Bundang នៅប្រទេសវៀតណាមដែលជាអង្គភាពអនុវត្តគម្រោងជួសជុលនិងធ្វើឱ្យប្រសើរឡើងមជ្ឈមណ្ឌលគាំពារសង្គមសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / dioxin ក្នុងដំណាក់កាលទី ២

លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើសារលិខិតសាកសួរសុខទុកដល់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើសារលិខិតសាកសួរសុខទុកដល់ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត
ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីមិនពឹងផ្អែកលើគ្រួសារនិងសង្គម ជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីមិនពឹងផ្អែកលើគ្រួសារនិងសង្គម

លោក Yang Ho - ប្រធានតំណាងអង្គការប្រជាជន ដើម្បីបរិស្ថាន Bundang ប្រចាំនៅប្រទេសវៀតណាមបានមានប្រសាសន៍ថា “បន្ទាប់ពីដំណាក់កាលទី ១ ត្រូវបានបញ្ចប់ អាជ្ញាធរខេត្ត Gyeonggi បានអោយដឹងថាគម្រោងនេះបានជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំជាច្រើននាក់មានសុខភាពល្អធ្វើឱ្យសុខភាពនិងគុណភាពជីវភាពរស់នៅកាន់តែប្រសើរឡើង។ ដូច្នេះអាជ្ញាធរខេត្ត Gyeonggi សម្រេចចិត្តបន្តវិនិយោគក្នុងដំណាក់កាលទី ២ ។ អង្គការប្រជាជនដើម្បីបរិស្ថាន Bundang ក៏ចង់រួមចំណែកដ៍តិចតួចរបស់ខ្លួនមួយក្នុងការជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម ដូច្នេះអង្គការនេះបានអនុវត្តគម្រោងនេះ” ។

អង្គការប្រជាជនដើម្បីបរិស្ថាន Bundang ៖ ការខិតខំប្រឹងប្រែងផ្តោតទៅលើការថែទាំជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ទោះបីក្នុងសម័យសន្តិសុខក៏ដោយ
ពិធីសម្ពោធដំណាក់កាលទី ២ នៃគម្រោងនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២១

គោលបំណងនៃគម្រោងនេះគឺធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានសម្ភារៈបរិក្ខារទិដ្ឋភាពបរិយាកាសលើកកំពស់សមត្ថភាពប្រតិបត្តិការរបស់មជ្ឈមណ្ឌលគាំពារសង្គមសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin នៅវៀតណាម តាមរយៈការគាំទ្រដល់ការសាងសង់ទំនប់បឹងបួរ ផ្លូវ​ដើរថ្មើរជើង​ ការសម្អាតបឹង សាងសង់កន្លែង​គយ​គន់ព្រះច័ន្ទ កសាងផ្លូវផ្កាកុលាបនៅជុំវិញ ដាំផ្កាឈូក ដំឡើងឧបករណ៍ហាត់ប្រាណ ដំឡើងបង្គោលប្រឆាំងរន្ទះ ...គម្រោងនេះបានបង្កើតកន្លែងរស់នៅនិងសកម្មភាពប្រកបដោយសុខុមាលភាពសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នៅមជ្ឈមណ្ឌលគាំពារសង្គមសម្រាប់ជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌លឿងទុំ/ dioxin នៅ​វៀតណាម។ បឹងផ្កាឈូក ផ្លូវ​ដើរថ្មើរជើង​ជុំវិញ​បឹង​​ដែលដាំផ្កា​​ និងមានកន្លែងឈប់សម្រាកសម្រាប់ជនរងគ្រោះសម្រាក បន្ទាប់ពីការព្យាបាល” លោក Yang Ho បាននិយាយ។

អង្គការប្រជាជនដើម្បីបរិស្ថាន Bundang ៖ ការខិតខំប្រឹងប្រែងផ្តោតទៅលើការថែទាំជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ទោះបីក្នុងសម័យសន្តិសុខក៏ដោយ
អង្គការប្រជាជនដើម្បីបរិស្ថាន Bundang ៖ ការខិតខំប្រឹងប្រែងផ្តោតទៅលើការថែទាំជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ទោះបីក្នុងសម័យសន្តិសុខក៏ដោយ
អង្គការប្រជាជនដើម្បីបរិស្ថាន Bundang ៖ ការខិតខំប្រឹងប្រែងផ្តោតទៅលើការថែទាំជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ទោះបីក្នុងសម័យសន្តិសុខក៏ដោយ
ទិដ្ឋភាពនៃមជ្ឈមណ្ឌល​នេះ។

ក្នុងឱកាសអបអរសាទរខួបលើកទី ៦០ នៃគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿងទុំ/ dioxin នវៀតណាម អង្គការប្រជាជន ដើម្បីបរិស្ថានទីក្រុង Bundang មានបំណង់ប្រាថ្នាថា ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនឹងមានបរិយាកាសព្យាបាលជំងឺកាន់តែពេញលេញ កាន់តែធ្វើឱ្យសុខភាពរបស់ពួកគេកាន់តែល្អប្រសើរឡើង។ "ការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំមិនត្រឹមតែបន្សល់ទុកដល់ទាហានដែលបានចូលរួមក្នុងការប្រយុទ្ធ នៅក្នុងសម័យសង្រ្គាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លងទៅកូនចៅជំនាន់ក្រោយ រហូតដល់បច្ចុប្បន្នផងដែរ។ ដូច្នេះយើងត្រូវខិតខំបន្ថែមទៀតនិងថែរក្សាជនរងគ្រោះដោយជាតិ​គិមីពុលពណ៌លឿងទុំ សូម្បីតែក្នុងសម័យ​សន្តិភាពបច្ចុប្បន្ននេះ” លោក Yang Ho បានសង្កត់ធ្ងន់ដូច្នេះ។

កាលពីដើមខែតុលាឆ្នាំ ២០១៩ តាមរយៈមូលនិធិការពារបរិស្ថានវៀតណាម​ក្រសួងធនធានធម្មជាតិនិងបរិស្ថាន និងអាជ្ញាធរខេត្ត Gyeonggi នៃប្រទេសកូរ៉េខាងត្បូងបានឧបត្ថម្ភថវិកាចំនួន ១៥ ម៉ឺនដុល្លារអាមេរិកសម្រាប់គម្រោងជួសជុលនិងធ្វើឱ្យប្រសើរឡើងមជ្ឈមណ្ឌលគាំរពារសង្គមសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin នៅវៀតណាម។

គម្រោងនេះបានកសាងបន្ទប់សូណាបន្សាបជាតិពុលចំនួន ២; ជួសជុលនិងធ្វើឱ្យប្រសើរឡើងបន្ទប់សូណាបន្សាបជាតិពុលចំនួន ៤; ជួសជុលទំនប់បឹងនិងដាំដើមឈើនៅជុំវិញបឹង ធ្វើជញ្ជាំងដែលមានផ្កាតុបតែង ធ្វើឲ្យ​ល្អប្រសើរសួនដាំដើមផ្លែឈើនិងធ្វើការជួសជុលតូចតាចផ្សេងៗ ទៀត… សំដៅ​ធ្វើឲ្យ​ល្អប្រសើរទីធ្លា​ក្នុង​មជ្ឈមណ្ឌលនេះកាន់តែ “មានដើមឈើជាច្រើន ស្អាតបាត“ដែលបង្កើតអាកាសបរិសុទ្ធ អារម្មណ៍សុខស្រួល ដើម្បីជួយជនរងគ្រោះឱ្យមានស្មារតីល្អ ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាល ការស្តារនីតិសម្បទានិងការធ្វើឱ្យសុខភាពប្រសើរឡើង។

នៅចុងឆ្នាំ ២០២០ អាជ្ញាធរខេត្ត Gyeonggi បានសម្រេចចិត្តបន្តគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌលគាំពារសង្គមសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin ក្នុងដំណាក់កាលទី ២ ។

អាស្រ័យហេតុនេះអាជ្ញាធរខេត្ត Gyeonggi និងប្រជាជននៃខេត្ត Gyeonggi បានគាំទ្រគម្រោងនេះជាទឹកប្រាក់ចំនួន ៣,៤ ពាន់លានដុង។ ក្នុងនោះខេត្ត Gyeonggi ឧបត្ថម្ភ ២,៨ ពាន់លានដុង នៅសល់ ៦០០ លានដុងគឺទុនបដិភាគរបស់សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin នៅវៀតណាម ដោយមានបំណងចង់ជួយឧបត្ថម្ភនិងជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ វៀតណាម។

គម្រោងនេះបានគ្រោងនិងរៀបចំជាបណ្តើរៗ ចាប់ពីខែវិច្ឆិកាឆ្នាំ ២០២០ ហើយបានបើកការដ្ឋាន នៅខែមេសាឆ្នាំ ២០២១ និងបញ្ចប់នៅថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០២១ ។ គម្រោងនេះបានអនុវត្តដោយអង្គការប្រជាជនដើម្បីបរិស្ថាន Bundang ប្រទេសកូរ៉េ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ