Trending now

សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap រួមដំណើរជាមួយនិស្សិតឡាវនិងកម្ពុជា ដើម្បីជំនះលើស្ថានភាពលំបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩

16:53 | 14/08/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ១១ ខែសីហា សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត​ Dong Thap បានអញ្ជោះញចុះសួរសុខទុក្ខនិងលើកទឹកចិត្តនិស្សិតឡាវនិងកម្ពុជាចំនួន ៥៤ នាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនិង​មហាវិទ្យាល័យក្នុងខេត្ត។ ទាំងនេះគឺជានិស្សិតអន្ដរជាតិដែលកំពុងសម្រាកវិស្សមកាល ហើយមិនអាចត្រលប់មកផ្ទះវិញបាន ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។

កងទ័ពការពារព្រំដែនខេត្ត Dong Thap ៖ទប់ស្កាត់ការរត់ពន្ធនិងបង្ការជំងឺ Covid- 19 យ៉ាងសកម្ម កងទ័ពការពារព្រំដែនខេត្ត Dong Thap ៖ទប់ស្កាត់ការរត់ពន្ធនិងបង្ការជំងឺ Covid- 19 យ៉ាងសកម្ម
លើកកម្ពស់តម្លៃផលិតផលពីដើមឈូក នៅខេត្ត Dong Thap លើកកម្ពស់តម្លៃផលិតផលពីដើមឈូក នៅខេត្ត Dong Thap
សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap រួមដំណើរជាមួយនិស្សិតឡាវនិងកម្ពុជា ដើម្បីជំនះលើស្ថានភាពលំបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ ១៩

ពិធីប្រគល់​ឧបករណ៍និងសម្ភារៈពេទ្យ​និង​គ្រឿងឧបភោគបរិភោគ​ដល់និស្សិត។

អញ្ជើញចូលរួមក្នុងពិធីនេះមានតំណាងថ្នាក់ដឹកនាំមន្ទីរកិច្ចការបរទេស សហភាពសហព័ន្ធយុវជនខេត្តនិង​​តំណាងសាលានានាក្នុងខេត្ត។

គណៈប្រតិភូបានជួបសំណេះសំណាល ចែករំលែកការលំបាកលើកទឹកចិត្តនិស្សិតឱ្យជម្នះលើការលំបាក សនឹងនរចិត្តដើម្បីបន្តការរៀនសូត្រ គោរពតាមបទបញ្ញត្តិស្តីពីការរក្សាគម្លាតសង្គម រួមចំណែកជាមួយប្រព័ន្ធនយោបាយក្នុងខេត្ត ដើម្បីគ្រប់គ្រងបានការរីករាលដាល​នៃជំងឺកូវីដ -១៩ នាពេល​ឆាប់ៗ ខាងមុខនេះ។

ក្នុងឱកាសនេះគណៈប្រតិភូក៏បានផ្តល់អំណោយដល់និស្សិតម្នាក់ៗ រួមមាន មី ស៊ុត ទឹកដោះគោ អង្ករនិងសូមជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា។ អំណោយសរុបមានតម្លៃជាង ១៥ លានដុង៕

នេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយ ដើម្បីលើកកម្ពស់ស្មារតីរួមដំណើរ និងការយកចិត្តទុកដាក់របស់សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Dong Thap ដល់និស្សិតបរទេសដែលកំពុងសិក្សានៅខេត្តនេះ។ សកម្មភាពខាងលើរួមចំណែកដល់ការអនុវត្តបានល្អនូវកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌និងសង្គមរវាងខេត្ត និងខេត្តដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើក​តម្កើង Xin Man - Ha Giang (វៀតណាម) សម្រស់ទឹកដីព្រំប្រទល់នៃមាតុភូមិដល់​មិត្ត​អន្តរជាតិ
វៀតណាម៖​ កងទ័ព Truong Son និងដំណេីរការកសាងជំនឿទៅលើជ័យជំនះ
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស