Trending now

អង្គភាពអាជីវកម្មអាមេរិកបន្តចាប់អារម្មណ៍វិនិយោគនៅវៀតណាម

11:28 | 10/08/2021 យោងតាមវិឡុសំលេងវៀតណាម

សិក្ខាសាលានេះ បានទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងជាង ៤០ នាក់នៃសម្ព័ន្ធក្រុមហ៊ុននិងអង្គភាពអាជីវកម្មអាមេរិក ដែលកំពុងវិនិយោគឬចាប់អារម្មណ៍វិនិយោគនៅវៀតណាម ដូចជាក្រុមហ៊ុន Blackstone Group, Google, Facebook, Ford, UPS, Walmart ។ល។

តភ្ជាប់ឱកាសសហប្រតិបត្តិការ Logistics រវាងវៀតណាមនិងអាមេរិកខាងត្បូង តភ្ជាប់ឱកាសសហប្រតិបត្តិការ Logistics រវាងវៀតណាមនិងអាមេរិកខាងត្បូង
កិច្ចសន្ទនារវាងវៀតណាមនិងអាមេរិក៖ បញ្ជាក់ពីតួនាទីនៃការជួវប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កិច្ចសន្ទនារវាងវៀតណាមនិងអាមេរិក៖ បញ្ជាក់ពីតួនាទីនៃការជួវប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន
អង្គភាពអាជីវកម្មអាមេរិកបន្តចាប់អារម្មណ៍វិនិយោគនៅវៀតណាម
អង្គភាពអាជីវកម្មអាមេរិកបន្តចាប់អារម្មណ៍វិនិយោគនៅវៀតណាម។

នៅក្នុងសិក្ខាសាលាតាមអនឡាញ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការវិនិយោគឆ្លងសមុទ្រប៉ាស៊ីហ្វិក” ដែលរៀបចំឡើងដោយ The Asia Group នាពេលថ្មីៗនេះ អគ្គនាយក The Asia Group លោក Nirav Patel និងតំណាងនៃអង្គភាពអាជីវកម្មជាច្រើនបានចាត់ទុកថា វៀតណាមនៅតែជាទិសដៅគួរឲ្យចាប់អារម្មណ៍របស់វិនិយោគិនអាមេរិកនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក។

តំណាងជាច្រើនបានសម្តែងការជឿជាក់ចំពោះការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែងនិងលទ្ធផលរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ ដោយបញ្ជាក់ថា នឹងបន្តគាំទ្រក៏ដូចជា រួមដំណើរជាមួយវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ។

សិក្ខាសាលានេះ បានទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងជាង ៤០ នាក់នៃសម្ព័ន្ធក្រុមហ៊ុននិងអង្គភាពអាជីវកម្មអាមេរិក ដែលកំពុងវិនិយោគឬចាប់អារម្មណ៍វិនិយោគនៅវៀតណាម ដូចជាក្រុមហ៊ុន Blackstone Group, Google, Facebook, Ford, UPS, Walmart ។ល។

ថ្លែងមតិនៅសិក្ខាសាលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc បានចែករំលែកអំពីគោលនយោបាយ កិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើបច្ចុប្បន្នភាព គោលនយោបាយអនុគ្រោះនិងទិសដៅថ្មីក្នុងការទាក់ទាញ វិនិយោគបរទេស។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនាក្នុងន័យស្ថាបនា ដោះស្រាយបញ្ហាជំពាក់ជំពិននិងការលំបាក ធានាបរិយាកាសវិនិយោគប្រកបដោយស្ថិរភាពសម្រាប់អង្ភាពអាជីវកម្មអាមេរិក៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ