Trending now

ម៉ាស៊ីនអេធីអឹម (ATM) រក្សាទុកទំនិញ - ទទួលទំនិញដោយមិនចាំបាច់ប៉ះពាល់គ្នា

09:56 | 30/07/2021 ហេង វុធ្ធី

យុគសម័យ - នៅថ្ងៃទី ២៧ ខែកក្កដា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបាននិយាយថាទូដាក់ឥវ៉ាន់ស្វ័យប្រវត្តិដំបូងគេក្នុងវិស័យប្រៃសណីយ៍ ទើបតែត្រូវបានដាក់ឲ្យដំណើរការដោយប្រៃសណីយ៍វៀតណាម (Vietnam Post) ដោយជួយអតិថិជនឱ្យមានគំ និតផ្តួចផ្តើមពេញលេញក្នុងពេលទទួលទំនិញដោយមិនចាំបាច់ ព្រួយបារម្ភអំពីហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ តាមរយៈការទាក់ទងគ្នាផងដែរ។

«ATM ម៉ាស់» ចែកម៉ាស់ឥតគិតថ្លៃដំបូងនៅទីក្រុងហាណូយបានបើកជាផ្លូវការហើយ «ATM ម៉ាស់» ចែកម៉ាស់ឥតគិតថ្លៃដំបូងនៅទីក្រុងហាណូយបានបើកជាផ្លូវការហើយ
អ្នកបង្កើត “ម៉ាស៊ីន ATM អង្ករ” ដែលបន្តបង្កើត “ម៉ាស៊ីន ATM ម៉ាស់”ចែកចាយ ដោយឥតគិតថ្លៃ អ្នកបង្កើត “ម៉ាស៊ីន ATM អង្ករ” ដែលបន្តបង្កើត “ម៉ាស៊ីន ATM ម៉ាស់”ចែកចាយ ដោយឥតគិតថ្លៃ
ម៉ាស៊ីនអេធីអឹម (ATM) រក្សាទុកទំនិញ  - ទទួលទំនិញដោយមិនចាំបាច់ប៉ះពាល់គ្នា
ម៉ាស៊ីនអេធីអឹម (ATM) រក្សាទុកទំនិញ - ទទួលទំនិញដោយមិនចាំបាច់ប៉ះពាល់គ្នា

ជំនួសឱ្យការទៅការិយាល័យប្រៃសណីយ៍ ដើម្បីទទួលទំនិញឬការដឹកជញ្ជូនតាមប្រៃសណីយ៍តាមអាស័យដ្ឋាន ឥឡូវនេះអតិថិជននៅហាណូយ និងទីក្រុងហូជីមិញអាចអញ្ជើញទៅទូចែកចាយស្វ័យប្រវត្តិប្រៃសណីយ៍ណាមួយនៅក្នុងតំបន់ ដើម្បីទៅទទួលយកកញ្ចប់ទំនិញដោយខ្លួនឯង។

អតិថិជនអាចមានភាពសកម្មតាមពេលវេលានៅពេលដែលពួកគេមកកាន់ទូស្វ័យប្រវត្តិ Post Smart ដើម្បីទទួលទំនិញ។ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះជាមួយនឹងជំហានងាយៗមួយចំនួននៅលើស្មាតហ្វូនក៏ដូចជាអេក្រង់ប៉ះនៅ​ឯទូនេះ អតិថិជនអាចទទួលបានកញ្ចប់ទំនិញរបស់ពួកគេយ៉ាងត្រឹមត្រូវ។

ដើម្បីទទួលបានទំនិញតាមរយៈទូរប៉ុស្ដិ៍ស្មាតអតិថិជនអាចទាក់ទងមកលេខទូរស័ព្ទទាន់ហេតុការណ៍លេខទូរស័ព្ទរបស់ការិយាល័យប្រៃសណីយ៍ដើម្បីផ្ញើទំនិញផេកហ្វេសប៊ុកផ្លូវការរបស់ប្រៃសណីយ៍ វៀតណាមបង្កើតឡើងតាមសំណើផ្លាស់ប្តូរអាស័យដ្ឋាននៅលើកម្មវិធីApp My Vietnam Post ឬស្នើសុំអ្នកដឹកជញ្ជូននៃប្រៃសណីយ៍ ចែកជូននៅតាមកន្លែងទូរដែលអ្នកចង់បានក្នុងករណីមិនងាយស្រួលក្នុងការទទួលទំនិញ។ នៅពេលទំនិញមកដល់ក្នុងទូ អតិថិជននឹងទទួលបានការជូនដំណឹងអំពីលេខកូដ OTP (តាមរយៈសារផ្ញើទៅលេខទូរស័ព្ទ) ឬលេខកូដ QR (តាមរយៈអ៊ីមែល) ពីប្រៃសណីយ៍វៀតណាម ហើយបញ្ចូល/ស្កេនលេខកូដខាងលើដើម្បីបើកទូ ព្រមទាំងបង់ប្រាក់និងទទួលទំនិញនៅចំណុចទូដែលបានចុះឈ្មោះផង​ដែរ។

ម៉ាស៊ីនអេធីអឹម (ATM) រក្សាទុកទំនិញ  - ទទួលទំនិញដោយមិនចាំបាច់ប៉ះពាល់គ្នា
ម៉ាស៊ីនអេធីអឹម (ATM) រក្សាទុកទំនិញ - ទទួលទំនិញដោយមិនចាំបាច់ប៉ះពាល់គ្នា

បច្ចុប្បន្នប្រៃសណីយ៍វៀតណាមកំពុងដាក់ពង្រាយទូចែកចាយដោយស្វ័យប្រវត្តិចំនួន ៤០ទូរ ដែលក្នុងនោះមាន ១៨ទូរ នៅហាណូយនិងចំនួន២២ទូរ នៅទីក្រុងហូជីមិញដែលមានទីតាំងនៅការិយាល័យប្រៃសណីយ៍កណ្តាល អាផាតមិន (Apartment) មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្លុកអគារការិយាល័យ ... ដើម្បីសាកល្បងនូវប្រសិទ្ធភាពនៃបទពិសោធន៍នេះផងដែរ ព្រមទាំងធ្វើសកម្មភាពប្រកល់-ទទូលទំនិញនៅក្នុងតំបន់ពីរនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិក ហើយនឹងពង្រីកជាបណ្តើរៗដើម្បីផ្តល់សេវាកម្មនេះនៅតាមបណ្តាខេត្តមួយផ្សេងទៀតនាពេលខាងមុខនេះ៕

ហេង វុធ្ធី

nhandan.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់