Trending now

អ្នកម្តាយ Melba ជាទីគោរពដ៏ខ្ពងខ្ពស់

10:38 | 29/07/2021 ហេង វុធ្ធី

យុគសម័យ - អ្នកម្តាយ Melba (mami Melba) យើងខ្ញុំនៅតែហៅលោកស្រីជាទីស្រឡាញ់ដូចបែបនេះ។ ហើយលោកស្រីតែងតែ ហៅយើងខ្ញុំថាជាកូនៗ ((hijo, hija - ហ៊ីយ៉ូ ហ៊ីយ៉ា)។ លោកស្រីមានឈ្មោះពេញថា Melba Hernandez Rodriguez del Rey ( ២៨ កក្កដា ១៩២១- ៩ ខែមីនាឆ្នាំ ២០១៤) ជាស្ត្រីដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុបដិវត្តគុយបា និងសម្រាប់់ចលនារំដោះប្រជាជាតិរបស់ពិភពលោក ក៏ដូចជាជាមិត្តស្មោះត្រង់ចំពោះប្រជាជន វៀតណាមផងដែរ។

គុយបាវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រដ៏មានតម្លៃពីវៀតណាម គុយបាវាយតំលៃខ្ពស់ចំពោះការជួយគាំទ្រដ៏មានតម្លៃពីវៀតណាម
វៀតណាមអំពាវនាវឲ្យអាមេរិកអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិដោយបញ្ចប់បទដាក់ទណ្ឌកម្មឯកតោភាគីលើគុយបា វៀតណាមអំពាវនាវឲ្យអាមេរិកអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិដោយបញ្ចប់បទដាក់ទណ្ឌកម្មឯកតោភាគីលើគុយបា
អ្នកម្តាយ Melba ជាទីគោរពដ៏ខ្ពងខ្ពស់
រូបថតឯកសារ

លោកស្រី Melba Hernandez កើតនៅខេត្ត Las Villas ដែលបច្ចុប្បន្នជា Villa Clara ភាគកណ្តាលប្រទេសគុយបា ក្នុងគ្រួសារដែលមានប្រពៃណីស្នេហាជាតិ និងប្រឆាំងអាណានិគមអេស្ប៉ាញ តាំងពីសតវត្សរ៍ទី ១៩ ។ លោកស្រីបានបញ្ចប់វគ្គសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ La Habana ក្នុងអាយុ ២២ឆ្នាំ។ មិនយូរប៉ុន្មានលោកស្រីបានចូលរួមក្នុងចលនាដឹកនាំដោយមេដឹកនាំយុវជនឈ្មោះហ្វីឌ្រូកាស្ត្រូ (Fidel Castro) ប្រឆាំងនឹងរដ្ឋាភិបាលផ្តាច់ការនៃហ្វុកហ្គេនជីអូបាស្តា។ លោកស្រី និង Haydee Santamaria គឺជាស្ត្រីពីរនាក់ដែលបានចូលរួមក្នុងការវាយប្រហារនៅថ្ងៃទី ២៦ ខែកក្កដាឆ្នាំ១៩៥៣ទៅលើបន្ទាយបន្ទាយ Moncada និង Carlos Manuel de Cespedes ជាមួយក្រុមអ្នកប្រយុទ្ធបដិវត្តដឹកនាំដោយលោក Fidel Castro។ ការវាយប្រហារបានទទួលបរាជ័យហើយអ្នកនៅរស់រានមានជីវិតក្នុងនោះរួមមានទាំង ហ្វីដឌឺ (Fidel) និង មីលបា (Melba) ត្រូវបានចាប់ខ្លួន និងរងការធ្វើទារុណកម្ម ហើយក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារផងដែរ។

ត្រូវបានដោះលែងអោយមានសេរីភាពនៅឆ្នាំ ១៩៥៤ លោកស្រីមេឡា បានបន្តចូលរួមដោយសម្ងាត់នៅក្នុងចលនាបដិវត្ត។ លោកស្រី មានតួនាទីក្នុងការប្រមូលផ្តុំបោះពុម្ព និងចែកចាយអត្ថបទ ដែលផ្ញើដោយ Fidel ពីពន្ធនាគារ។ ទាំងនេះគឺជាអំណះអំណាង ដែល Fidel បានការពារខ្លួននៅក្នុងតុលាការកាត់ក្តីលោក ដែលក្រោយមកបានក្លាយជាស្នាដៃដ៏ល្បីល្បាញមួយដែលមានឈ្មោះថា "ប្រវត្តិសាស្រ្តនឹងលុបចោលការកាត់ទោសរបស់ខ្ញុំ" ។ នៅឆ្នាំ ១៩៥៥ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ Fidel បានបង្កើត“ ចលនា ២៦ កក្កដា” ហើយលោកស្រី មីលបា បានចូលរួមជាមួយគណៈកម្មាធិការភាពជាអ្នកដឹកនាំជាតិសំងាត់ដំបូងបង្អស់របស់ចលនានេះ។ លោកស្រី Melba Hernandez បានចូលរួមក្នុងតួនាទីសំខាន់ៗជាច្រើនក្នុងរដ្ឋាភិបាលបដិវត្តរួមមានប្រធានគណៈកម្មាធិការសាមគ្គីគុយបាជាមួយវៀតណាមខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ; សមាជិកនៃគណៈប្រធាននៃក្រុមប្រឹក្សាសន្តិភាពពិភពលោក; អគ្គលេខាធិការអង្គការដើម្បីសាមគ្គីភាពជាមួយប្រជាជនអាស៊ីអាហ្រ្វិកនិងអាមេរិកឡាទីន (OSPAAAL); ឯកអគ្គរដ្ឋទូតគុយបាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមនិងកម្ពុជានាយកមជ្ឈមណ្ឌលសិក្សាអាស៊ីនិងអូសេអានី។ លោកស្រីក៏ជាសមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តគុយបា រហូតដល់លោកស្រីទទួលមរណភាពក្នុងអាយុ ៩៣ ឆ្នាំ។

អ្នកម្តាយ Melba ជាទីគោរពដ៏ខ្ពងខ្ពស់
រូបថតឯកសារអំពីម៉ាក់ Melba

ក្នុងអំឡុងពេលនៅរស់ លោកស្រី Melba បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនិងចលនាគាំទ្រវៀតណាមនៅគុយបានិងនៅជុំវិញពិភពលោកដោយតវ៉ាប្រឆាំងនឹងសង្រ្គាមគ្មានន័យរបស់អាមេរិកនៅវៀតណាម។ លោកស្រីតែងតែកោតសរសើរចំពោះប្រវត្តិសាស្រ្តវីរភាពរបស់ប្រទេសវៀតណាមប្រឆាំងនឹងការឈ្លានពានរបស់បរទេស ដោយចាត់ទុកវៀតណាមជាគំរូមួយសម្រាប់ប្រទេសដែលស្រឡាញ់សន្តិភាពនិងឯករាជ្យនៅលើពិភពលោក។ គួររំលឹកថានៅថ្ងៃខួបកំណើតរបស់ Melba កម្មាភិបាលវៀតណាមនិងតំណាងនិស្សិតវៀតណាមនៅគុយបាតែងតែមកជូនពរលោកស្រី។ នៅពេលមួយ យើងបានសួរទៅកាន់អ្នកម្តាយ Melba យ៉ាងរាក់ទាក់ថា តើលោកស្រីចង់ទៅលេងប្រទេសវៀតណាមទេ? សំណួរនេះបានធ្វើឱ្យទឹកមុខអ្នកម្តាយយ៉ាងសោកសៅ។ បន្ទាប់មកលោកស្រីបានអង្វរថា៖ "ប្រាប់ Fidel ជួយឲ្យម៉ាក់ផងថា ទុកឲ្យម៉ាក់ទៅលេងប្រទេសវៀតណាម!" ។

ប៉ុន្មានថ្ងៃនេះនៅពេលដែលយើងអបអរសាទរខួបលើកទី ៦៨ នៃការវាយប្រហារបន្ទាយកងទ័ព Moncada និងខួប ១០០ ឆ្នាំនៃកំណើតរបស់អ្នកម្តាយ Melba ខ្ញុំនឹកដល់កាលទៅសួរសុខទុកអ្នកម្តាយ Melba នៅឯផ្ទះម្ដាយនៅ La Habana នាខែសីហា ២០០៥ មុនពេលខ្ញុំបញ្ចប់អាណត្តិរបស់ខ្លួននៅគុយបា។ អ្នកម្ដាយនាំយើងខ្ញុំដើរយ៉ាងយឺតៗទៅលេងផ្ទះ។ អ្នកម្តាយបានឈប់នៅបន្ទប់ធ្វើការ ដែលជាកន្លែងតាំងបង្ហាញវត្ថុនិងគំនូរអនុស្សាវរីយ៍អស់រយៈពេលជាយូរមកហើយក៏ដួចជារូបថតជាច្រើនអំពីវៀតណាមផងដែរ។ បន្ទាប់មកលោកស្រីបានប្រាប់យើងខ្ញុំពីរឿងរ៉ាវអំពីរូបភាព ដែលព្យួរនៅលើជញ្ជាំងដោយរំលឹកឡើងវិញដូចជាលោកស្រីកំពុងរំលឹកឡើងវិញពីកុមារភាពរបស់ខ្លួនផងដែរ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់