Trending now

ប្រជាជនវៀតណាមទាំងមូលចូលរួមថែទាំក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីនិងជនដែលមានគុណូបការៈចំពោះបដិវត្តន៍

18:00 | 25/07/2021

នៅក្នុងលិខិត លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដឹកនាំនិងបញ្ជាណែនាំឲ្យអនុវត្តន៍យ៉ាងល្អនូវការងារសម្រាប់យុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជូនពរកីឡាអូឡាំពិក ប៉ារ៉ាឡាំពិកតូក្យូ២០២០សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជូនពរកីឡាអូឡាំពិក ប៉ារ៉ាឡាំពិកតូក្យូ២០២០សម្រេចបានជោគជ័យដ៏ត្រចះត្រចង់
លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋបន្តយកចិត្តទុក​ដាក់​ថែមទៀត​ដល់យុទ្ធជនពិការ និងក្រុមគ្រួសារយុទ្ធជនពលី លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋបន្តយកចិត្តទុក​ដាក់​ថែមទៀត​ដល់យុទ្ធជនពិការ និងក្រុមគ្រួសារយុទ្ធជនពលី
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ Thong Nhat/TTXVN)
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ Thong Nhat/TTXVN)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧- ២៧ កក្កដា ២០២១) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតជូនចំពោះអ្នកបដិវត្តន៍ជើងចាស់ វីរៈអ្នកម្តាយវៀតណាម វីរៈជននៃកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈជនពលកម្ម យុទ្ធជនពិការ សាច់ញាតិរបស់យុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះបដិវត្តន៍។

នៅក្នុងលិខិត លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់ដឹកនាំនិងបញ្ជាណែនាំឲ្យអនុវត្តន៍យ៉ាងល្អនូវការងារសម្រាប់យុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍។ ទន្ទឹមជាមួយគ្នានោះ គណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិនិងអង្គការមហាជនគ្រប់ជាន់ថ្នាក់ អង្គភាព និងបុគ្គលបានចូលរួមយ៉ាងសកម្មក្នុងចលនា “តបស្នងសងគុណ” និង “ប្រជាជនទាំងមូលយកចិត្តទុកដាក់ថែទាំក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីនិងជនមានគុណូបការៈចំពោះបដិវត្តន៍” ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើនដោយមានការទទួលខុសត្រូវនិងពោរពេញទៅដោយសប្បុរសធម៌។ ចលនាទាំងនេះ ទទួលបានការឆ្លើយតបនិងការចូលរួមយ៉ាងពេញទំហឹងពីសង្គមទាំងមូលក្លាយជាសម្រស់នៅក្នុងជីវភាពវប្បធម៌ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំងមូល លើកកម្ពស់ស្មារតីស្នេហាជាតិ ទំនួលខុសត្រូវចំពោះសង្គមរបស់ប្រជាជនវៀតណាមម្នាក់ៗ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤