Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជូនពរកីឡាអូឡាំពិក ប៉ារ៉ាឡាំពិកតូក្យូ២០២០សម្រេចបានជោគជ័យដ៏ត្រចះត្រចង់

10:35 | 24/07/2021

ក្នុងលិខិត លោកប្រធានរដ្ឋបានចែករំលែកថា ដើម្បីរៀបចំព្រឹត្តិការណ៍ នេះ លោកនាយករដ្ឋមន្រ្តី Suga Yoshihide និងប្រជាជនជប៉ុនត្រូវជំនះពុះពារលើការ លំបាកឧបសគ្គរាប់មិនអស់ ជាពិសេសគឺផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពី មុនមក ដែលបានបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc លើកឡើងសំណើរដ៏សំខាន់ចំនួន៣សម្រាប់កិច្ចសហប្រតិបត្តិការ APEC
ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)

ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ២០២០នឹងប្រារព្ធឡើងនៅថ្ងៃទី២៣ ខែកក្កដា។ ពិធីបើកប្រព្រឹត្តទៅក្នុងរយៈពេល៣ម៉ោងកន្លះនៅពហុកីឡាដ្ឋានជាតិថ្មីរបស់ជប៉ុននៅ Shinjuku (រដ្ឋធានីតូក្យូ)។ ប្រព្រឹត្តទៅក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ គណៈចាត់ តាំងបានឲ្យដឹងថា កីឡាអូឡាំពិកលើកនេះមានចំណុចខុសប្លែកជាច្រើន ដោយមាន ពិធីបើកត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ។

ក្នុងឱកាសនេះដែរ នៅថ្ងៃទី២២ ខែកក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide។ ក្នុងលិខិត លោកប្រធានរដ្ឋបានចែករំលែកថា ដើម្បីរៀបចំព្រឹត្តិការណ៍ នេះ លោកនាយករដ្ឋមន្រ្តី Suga Yoshihide និងប្រជាជនជប៉ុនត្រូវជំនះពុះពារលើការ លំបាកឧបសគ្គរាប់មិនអស់ ជាពិសេសគឺផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពី មុនមក ដែលបានបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជូនពរឲ្យកីឡាអូឡាំពិក ប៉ារ៉ាឡាំពិកតូក្យូ២០២០នឹងសម្រេចបាន ជោគជ័យដ៏ត្រចះត្រចង់។ ភ្លើងគុបអូឡាំពិកឆេះសន្ធោសន្ធៅនៅតូក្យូនឹងជាការលើក ទឹកចិត្តដ៏ធំធេងចំពោះអ្នកស្រឡាញ់កីឡាទាំងអស់អំពីភាពអង់អាចក្លាហាន និងកម្លាំង របស់មនុស្សនៅចំពោះមុខជម្ងឺរាតត្បាតសកល ព្រមទាំងជានិមិត្តរូបដ៏ថ្លៃថ្លានៃឆន្ទៈនិង ស្មារតីមោះមុតរបស់ជប៉ុន ដែលជាប្រជាជាតិខ្លាំងក្លា ជាប្រទេសខ្លាំងមាំមួនលើពិភព លោក និងជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរបស់វៀតណាមផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់