Trending now

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ បក្ស រដ្ឋបន្តយកចិត្តទុក​ដាក់​ថែមទៀត​ដល់យុទ្ធជនពិការ និងក្រុមគ្រួសារយុទ្ធជនពលី

10:20 | 24/07/2021

លោកប្រធានរដ្ឋបានសម្ដែងការតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរជន យុទ្ធជនពលី និងវីរៈបុរស និងអ្នកមានគុណូបការៈនៅទូទាំងប្រទេស។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត មកជូនសារតាំង
សាររបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួបលើកទី ២០ នៃទិវាគ្រួសារវៀតណាម សាររបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួបលើកទី ២០ នៃទិវាគ្រួសារវៀតណាម
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ យុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ នៅខេត្ត Ha Nam (រូបថត៖ TTXVN)
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ យុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ នៅខេត្ត Ha Nam (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី នោះ នារសៀលថ្ងៃទី ២៣ ខែកក្កដា លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការ យុទ្ធជនជំងឺនៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ អ្នកមានគុណូបការៈនៅខេត្ត Ha Nam និងអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់វីរៈអ្នកម្ដាយវៀតណាម និងយុទ្ធជនមានពិការឆ្នើម។

នៅមជ្ឈមណ្ឌលថែទាំយុទ្ធជនពិការ យុទ្ធជនមានជំងឺ អ្នកមានគុណូបការៈនៅខេត្ត Ha Nam នោះ លោកប្រធានរដ្ឋបានសម្ដែងការតបស្នងសងគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរជន យុទ្ធជនពលី និងវីរៈបុរស និងអ្នកមានគុណូបការៈនៅទូទាំងប្រទេស។ លោកប្រធានរដ្ឋបានអះអាងថា៖

“នាពេលអនាគតរដ្ឋាភិបាលនឹងមានសេចក្ដីសម្រេចចិត្តថ្មីស្តីពីគោលនយោបាយសម្រាប់ជនមានគុណូបការៈ ដោយប្ដេជ្ញាចិត្តធានាជីវភាពរស់នៅរបស់គ្រួសារអ្នកមានគុណូបការៈ ក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលីឲ្យកាន់តែល្អប្រសើរថែមទៀត ហើយវីរៈអ្នកម្ដាយវៀតណាមចំនួន ១០០% ទទួលបានការថែទាំយ៉ាងល្អប្រសើរផងដែរ”៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ