Trending now

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ វៀតណាមស្វាគមន៍អាមេរិកដែលមិនកែប្រែគោលនយោបាយពាណិជ្ជកម្ម

10:25 | 26/07/2021 យោងតាមវិឡុសំលេងវៀតណាម

នេះជាជំហ៊ានវិជ្ជមាន បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃទី ១៩ ខែកក្កដារវាងធនាគាររដ្ឋវៀតណាមនិងក្រសួងរតនាគារសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ ការស្ដារសកម្មភាពអាកាសចរណ៍និងទេសចរណ៍ឡើងវិញត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម៖ ការស្ដារសកម្មភាពអាកាសចរណ៍និងទេសចរណ៍ឡើងវិញត្រូវធានាបទបញ្ញត្តិស្ដីពីការ បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។​(រូបថត៖ VOV)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។​(រូបថត៖ VOV)

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាមចំពោះសេចក្តីសម្រេចចិត្ត នៅថ្ងៃទី ២៣ ខែកក្កដា របស់ស្ថាប័នតំណាងពាណិជ្ជ កម្មអាមេរិកស្តីពីការស៊ើបអង្កេតលើគោលនយោបាយរូបិយវត្ថុ របស់វៀត ណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

វៀតណាមស្វាគមន៍សេចក្តីសម្រេចចិត្តនៅថ្ងៃទី ២៣ ខែកក្កដារបស់ស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិកក្នុងការស៊ើបអង្កេតគោលនយោបាយរូបិយវត្ថុរបស់វៀតណាម តាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មអាមេរិកឆ្នាំ ១៩៧៤ តាមនោះ ស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិកមិនអនុវត្តន៍ការកែប្រែពាណិជ្ជកម្មចំពោះវៀតណាមឡើយ។

នេះជាជំហ៊ានវិជ្ជមាន បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃទី ១៩ ខែកក្កដារវាងធនាគាររដ្ឋវៀតណាមនិងក្រសួងរតនាគារសហរដ្ឋអាមេរិក។ នេះក៏ជាលទ្ធផលនៃការសន្ទនាប្រកបដោយការស្ថាបនានិងសុឆន្ទៈរបស់ភាគីទាំងពីរ ដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឆ្ពោះទៅរកការកសាងទំនាក់ទំនងប្រកបដោយស្ថេរភាពនិងនិរន្តរភាព ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរក្នុងស្មារតីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព