យុគសម័យ - ក្រសួងនគរបាលនឹងដឹកនាំកងកម្លាំងស៊ើបអង្កេតនិងចាត់វិធានការដ៏តឹងរឹងចំពោះបុគ្គលនិអង្គការណាធ្វើជាអន្តរការី ដើម្បីនាំនាវានេសាទ ប្រជានេសាទវៀតណាមទៅនេសាទខុសច្បាប់ក្នុងតំបន់ដែនទឹកបរទេស។
![]() |
![]() |
![]() |
នាវានេសាទកំពុងនេសាទក្នុងដែនទឹកនៃស្រុកកោះ Kien Hai (ខេត្ត Kien Giang) ។ (រូបថត៖VNA) |
នាថ្ងៃទី ២១ ខែកក្កដា ខុទ្ទកាល័យរដ្ឋាភិបាលបានចេញលិខិតលេខ 198/TB-VPCP បញ្ជាណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh ប្រធានគណៈកម្មាធិការដឹកនាំជាតិអំពីការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការនិងមិនគោរពតាមបទបញ្ញត្តិ (IUU) បានចាត់ចែងអោយក្រសួង ស្ថាប័នមានសមត្ថកិច្ច ដូចជា៖
ក្រសួងនគរបាលដឹកនាំការងារស៊ើបអង្កេត ចាត់វិធានការដ៏តឹងរឹងចំពោះបុគ្គល អង្គការណាធ្វើជាអន្តរការី តភ្ជាប់ដើម្បីនាំនាវានេសាទ ប្រជានេសាទវៀតណាមធ្វើដំណើរនិងនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស ទប់ស្កាត់និងបញ្ចប់ស្ថានភាពនេះក្នុងរយៈពេលខាងមុខឆាប់ៗនេះ យល់ដឹងនូវប្រតិកម្ម និងមតីសាធារណរបស់បណ្តាប្រទេសចំពោះស្ថានភាពនាវានិងប្រជានេសាទវៀតណាមធ្វើការនេសាទខុសច្បាប់ក្នុងដែនទឹកបរទេស រាយការណ៍ទាន់ពេលវេលា លើកសំណើនិងវិធានការជូនដល់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី គណៈកម្មាធិការដឹកនាំជាតិអំពី IUU។
ក្រសួងការពារជាតិដឹកនាំនិងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែរកដំណោះស្រាយដ៏ប្រសិទ្ធភាព សម្រាប់ការទប់ស្កាត់និងបញ្ចប់ស្ថានភាពនាវាធ្វើអាជីវកម្មនេសាទខុសច្បាប់់ក្នុងដែនទឹកបរទេស ចាត់វិធានការដ៏តឹងរឹងចំពោះការបំពាននេះគ្រប់គ្រងយ៉ាងហត្ម់ចត់ចំពោះនាវាចេញនិងចូលកំពង់ផែ ការប្តេជ្ញាចិត្តមិនអនុញ្ញត្តិឲ្យនាវានេសាទត្រីចាកចេញពីកំពុងផែ ប្រសិនបើមិនឆ្លើយតបនឹងសំណើនេសាទរបស់បទបញ្ញតិ្ត ធានាសន្តិសុខ សុវត្ថិភាពសម្រាប់ការនេសាទគ្រឿងសមុទ្រសមស្របនឹងច្បាប់របស់ប្រជានេសាទវៀណាម។
ក្រសួងការបរទេស តាមរយៈប្រព័ន្ធការទូត ផ្សព្វផ្សាយសារដែលបង្ហាញការបេ្តជ្ញានយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងនូវការទប់ស្កាត់នាវានេសាទវៀតណាមក្នុងការបំពានបទបញ្ញត្តិ IUU ពង្រឹងក្តាប់ជាប់ស្ថានការណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងនឹងនាវានេសាទនិងប្រជានេសាទវៀតណាមដែលត្រូវចាប់ឃុំខ្លួន នៅបណ្តាប្រទេស ។ ទន្ទឹមនឹងនេះ មានប្រតិកម្មចំពោះករណីប្រជានេសាទវៀតណាមត្រូវបរទេសប្រើអំពើហឹង្សក្នុងដែនទឹក ជាពិសេសគឺតំបន់សមុទ្រត្រួតស៊ីគ្នាដែលកំពុងចរចារនិងខណ្ឌសីមា សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងស្រុក ដើម្បីបំពេញសំណុំរឿង ភ័ស្តុតាង ចាត់វិធានការដ៏តឹងរឹងចំពោះករណីរំលោភបំពាន។
ក្រសួងព័ត៌មាននិងទូរគមនាគមន៍ដឹកនាំ សហការនិងគណៈកម្មាធិការមជ្ឈិមអប់រំនិងឃោសនា ស្ថាប័នពាក់ព័ន្ធជាសកម្មក្នុងការរៀបចំ អនុវត្តយុទ្ធសាស្ត្រ ផែនការព័ត៌មាន ឃោសនាទាំងក្នុងនិងក្រៅប្រទេសអំពីកិច្ចខិតខំប្រឹងប្រែង លទ្ធផលនូវការអនុវត្តការប្រឆាំងនឹងការនេសាទខុសច្បាប់របស់វៀតណាម បង្កើនទាំងបរិមាណគុណភាពនិងធ្វើឲ្យសម្បូរបែបព័ត៌មាន បង្កើនការឃោសនាជូនដល់ប្រជានេសាទ។
ក្រសួងកិសកម្មនិងអភិវឌ្ឍជនបទសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងតំបន់វិនិយោគលើការធ្វើឲ្យល្អប្រសើរហេដ្ឋារចនាសម្ព័ន្ធនេសាទ ប្រព័ន្ធព័ត៌មានគ្រប់គ្រងនេសាទលើសមុទ្រប្រកបដោយស៊ីចង្វាក់និងទំនើប។ ម្យ៉ាងទៀត ក្រសួងនេះនឹងបង្កើនការត្រួតពិនិត្យ ដាស់តឿន ណែនាំបណ្តាមូលដ្ឋាន ដឹកនាំនិងសម្រមសម្រួលជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីត្រួតពិនិត្យផលិតផលគ្រឿងសមុទ្រនាំចូលក្នុងប្រទេសវៀតណាម។ជាងនេះទៅទៀត ក្រសួងកិសកម្មនិងអភិវឌ្ឍជនបទសហការជាមួយក្រសួងការបរទេសនិងស្ថាប័នពាក់ព័ន្ធលើកសំណើនូវកិច្ចសហប្រតិបតិការខាងនេសាទគ្រឿងសមុទ្រជាមួយបណ្តាប្រទេស អង្គការអន្តរជាតិនិងក្នុងតំបន់ នាំនាវានេសាទ ប្រជានេសាទវៀតណាមទៅធ្វើអាជីវកម្មប្រកបដោយស្របច្បាប់៕
thoidai.com.vn
មតិពីមិត្តអ្នកអាន