Trending now

សម្ព័ន្ធអង្គការមិត្ដភាពវៀតណាម (VUFO) សម្រេចបានលទ្ធផលជាច្រើនក្នុងវិស័យការទូតប្រជាជន

09:59 | 14/07/2021

នាថ្ងៃទី ១២ ខែកក្កដា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្ដភាពវៀតណាម (VUFO) បានបើកកិច្ចប្រជុំបូកសរុបការងារក្នុងឆមាសទី១ និងលើកឡើងភារកិច្ចក្នុងឆមាសទី២ ឆ្នាំ ២០២១។

កិចការបរទេសរវាងប្រជាជននិងប្រជាជនក្នុងស្ថានភាពថ្មី៖ កំណត់នូវឱកាសបញ្ហាប្រឈមនិងតម្រូវការ កិចការបរទេសរវាងប្រជាជននិងប្រជាជនក្នុងស្ថានភាពថ្មី៖ កំណត់នូវឱកាសបញ្ហាប្រឈមនិងតម្រូវការ
VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19 VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19
សម្ព័ន្ធអង្គការមិត្ដភាពវៀតណាម សម្រេចបានលទ្ធផលជាច្រើនក្នុងវិស័យការទូតប្រជាជន
ប្រធានសម្ព័ន្ធអង្គការមិត្ដភាពវៀតណាម លោកស្រី Nguyen Phuong Nga (រូបថត៖ Tuan Viet)

នៅក្នុងកិច្ចប្រជុំ អនុប្រធាន និងជាអគ្គលេខាធិការ VUFO លោក Phan Anh Son បានរាយការណ៍បូកសរុបអំពីការងារក្នុងឆមាសទី ១ និងលើកឡើងភារកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០២១។ សកម្មភាពការទូតប្រជាជនរបស់ VUFO សម្រេចបានលទ្ធផលជាវិជ្ជមានក្នុងវិស័យជាច្រើន។ ក្នុងបរិបទការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 VUFO បានកៀងគរទឹកប្រាក់ជិត ៤.២ ពាន់លានដុង និងសម្ភារៈបរិក្ខារពេទ្យជាច្រើនដើម្បីជួយឧបត្ថម្ភប្រជាជនឡាវ កម្ពុជា អាណិកជនវៀតណាមនៅកម្ពុជា និងប្រជាជនឥណ្ឌា ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូទាំងឡាយក៏បានឯកភាពគ្នាថា ក្នុងឆមាសទី២ VUFO គប្បីបន្តអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការងារសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ បន្តផ្លាស់ថ្មី និងបង្កើនប្រសិទ្ធភាពលើវិស័យការទូតប្រជាជនក្នុងស្ថានភាពថ្មី៕លើសពីនេះទៅទៀត សម្រាប់ការងារក្រៅរដ្ឋាភិបាលនៅឯបរទេស VUFO បន្តជួយគាំទ្រការចែករំលែកព័ត៌មាន និងកៀងគរការគាំទ្ររបស់អង្គការនានាសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក៏ដូចជាព្រឹត្តិការណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ។ អង្គការក្រៅរដ្ឋាភិបាលបរទេសចំនួន ៣៨ បានផ្តល់ខ្ទង់ជំនួយចំនួន ៥០ គិតជាទឹកប្រាក់សរុបប្រមាណ ១៨ ពាន់លានដុងដើម្បីជួយគាំទ្រវៀតណាមក្នុងបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien