Trending now

សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើន ៦.៧% នៅឆ្នាំ ២០២១

14:12 | 09/07/2021

យោងតាមរបាយការណ៍លម្អិតស្តីពីកំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ២ នៃឆ្នាំនេះរបស់ធនាគារ United Oversea Bank ដែលជាធនាគារមួយឈានមុខគេនៅប្រទេសសិង្ហបុរី បានអោយដឹងថា សេដ្ឋកិច្ចរបស់វៀតណាម ទោះបីរងផលប៉ះពាល់ដោយការផ្ទុះឡើងនូវរលកទី ៤ នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩​ ក៏ដោយ​ ក៏នៅតែមានការរីកចម្រើនជាវិជ្ជមានផងដែរ។

សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនល្អក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១ សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនល្អក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១
នៅឆ្នាំ ២០៣០ វៀតណាមខិតខំនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងជលផលឱ្យបានដល់ ៦២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ វៀតណាមខិតខំនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងជលផលឱ្យបានដល់ ៦២ ពាន់លានដុល្លារអាមេរិក

របាយការណ៍បានបញ្ជាក់ថា សេដ្ឋកិច្ច​វៀត​​ណាមសម្រេចបានកំណើនយ៉ាងឆាប់រហ័សនៅត្រីមាសទី ២ ហើយមានសក្តានុពលដើម្បីបន្តកើនឡើងនៅឆមាសទី ២ នៃឆ្នាំនេះ។

សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើន ៦.៧% នៅឆ្នាំ ២០២១
កំណើន GDP របស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងនេះទៅទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ (រូបថត៖ nld.com.vn)

យោងតាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆមាសទី ១ នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់វៀតណាមបានកើនឡើងច្រើនជាងបីដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេសនៅក្នុងត្រីមាសទី ២ ទោះបីរងផលប៉ះពាល់ដោយការផ្ទុះឡើងនូវរលកទី៤ នៃជំងឺ​រាតត្បាត​កូវីដ១៩​ ក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុបនៅតែសម្រេចបាន ៦.៦% ដែរ។

ការ​នាំ​ចេញបានកើនឡើងយ៉ាងខ្លាំង ហើយ​ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែស្ថិតក្នុងកម្រិតវិជ្ជមាន បាន​បញ្ជាក់យ៉ាងច្បាស់នូវទំនុកចិត្ត​របស់វិនិយោគិនចំពោះសារសំខាន់របស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ កត្តាទាំងនេះនឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការស្តារឡើងវិញ និងការ​អភិវឌ្ឍសេដ្ឋកិច្ច។ ដូច្នេះហើយ ធនាគារ United Oversea Bank នៅតែរក្សាការព្យាករណ៍របស់ខ្លួនថា សេដ្ឋកិច្ចវៀតណាមនឹងមានកំណើន ៦.៧% នៅឆ្នាំនេះ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា