Trending now

សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនល្អក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១

17:26 | 01/07/2021

បន្តលទ្ធផលសំខាន់និងគួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០២០ ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមនៅតែមានស្ថេរភាព។

ទុនវិនិយោគពីបរទេសចូលមកវៀតណាមទទួលបាន ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដើមឆ្នាំ ទុនវិនិយោគពីបរទេសចូលមកវៀតណាមទទួលបាន ១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដើមឆ្នាំ
ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ការនាំចេញជលផលរបស់វៀតណាមឈានដល់ ២,៣៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ ការនាំចេញជលផលរបស់វៀតណាមឈានដល់ ២,៣៩ ពាន់លានដុល្លារ
សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនល្អក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២១
ការកែច្នៃគូលេនសម្រាប់នាំចេញ (រូបថត៖ N.L)

ផលិតកម្មនិងអាជីវកម្មនៅក្នុងខែដំបូងនៃឆ្នាំនេះ មានសន្ទុះងើបឡើងវិញយ៉ាងច្បាស់ក្រឡែតដោយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ នេះគឺជាព័ត៌មានដែលត្រូវបាននាំចេញនៅក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទី ២ និង ៦ ខែដំបូងនៃឆ្នាំ ២០២១ របស់ការិយាល័យស្ថិតិទូទៅនៅថ្ងៃទី ២៩ ខែមិថុនា។

តាមនោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនៅត្រីមាសទី ២ ឆ្នាំ ២០២១ បានកើនឡើង ៦,៦១% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមតំណាងរបស់អគ្គនាយកស្ថិតិ ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញជំងឺរាត្បាតកូវីដ ១៩ សេដ្ឋកិច្ចវៀតណាមនៅរក្សាបាននូវអត្រាកំណើន ៥.៦៤% ហើយនេះជាអត្រាកំណើនល្អ បើប្រៀបធៀបជាមួយប្រទេសដទៃទៀតក្នុងតំបន់និងលើពិភពលោក ពោលគឺ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងក្នុងកម្រិតទាបផងដែរ។

ជាមួយគ្នានោះ ការនាំចេញទំនិញក្នុងរយៈពេល ៦ ខែដើមឆ្នាំសម្រេចបាន ១៥៧,៦៣ ពាន់លានដុល្លារ កើនឡើង ២៨,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តម្រូវការទំនិញនៅលើទីផ្សារពិភពលោកកំពុងស្ទុះងើបឡើងវិញ ហើយនេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការជំរុញការនាំចេញ ជាពិសេសអង្គភាពអាជីវកម្មដែលឆ្លៀតយកឱកាសល្អពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានចុះហត្ថលេខា៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស