Trending now

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith

11:48 | 30/06/2021 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith នាព្រឹកថ្ងៃទី២៩ ខែមិថុនា នៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith។

វៀតណាមនិងឡាវបានសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ វៀតណាមនិងឡាវបានសម្របសម្រួល ជំរុញនិងអនុវត្តន៍គម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ
ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម
រូបថត៖ Dangcongsan
រូបថត៖ Dangcongsan

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធដើម្បី ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយឲ្យកាន់តែជាក់ស្ដែង សក្តិសមនឹង ទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ ព្រមទាំងប្ដេជ្ញាចិត្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និង ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបបានចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចលើកនេះ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងអគ្គលេខាបក្ស ប្រធានរដ្ឋ ឡាវ លោក Thongloun Sisoulith ក៏បានផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរនៅវេទិកាពហុភាគីនានាផងដែរ ជាពិសេសគឺអាស៊ាននិងយន្តការអនុ តំបន់មេគង្គ និងកិច្ចសហប្រតិបត្តិការត្រីភាគីវៀតណាម-ឡាវ-កម្ពុជា។

នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅពិធីជូនដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងគណៈប្រតិភូជាន់ខ្ពស់របស់បក្សនិងរដ្ឋឡាវ ចាកចេញពីទីក្រុងហាណូយ បញ្ចប់យ៉ាងល្អប្រសើរនូវដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សំណើជម្រុញការតភ្ជាប់រវាងរដ្ឋ Penang (ម៉ាឡេស៊ី) និងខេត្ត Gia Lai
វៀតណាម - គុយបា ជម្រុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងសហប្រតិបត្តិការរវាងមូលដ្ឋាន
បើកចេញនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការវៀតណាម ជាមួយថៃ សិង្ហបុរី និងហ្វីលីពីន
មហាសន្និបាតលើកទី ១៤ នៃសហជីពការងារវៀតណាម នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ១៣៥ រូប
លោក Nguyen Anh Tuan ត្រូវបានជាប់ឆ្នោតឡើងវិញជាប្រធានសហព័ន្ធសហជីពការងារទូទាំងវៀតណាម