Trending now

ថែរក្សានិងលើកកម្ពស់ទំនាក់ទំនងពិសេសរវាងឡាវនិងវៀតណាម

08:23 | 29/06/2021 យោងតាមវិឡុសំលេងវៀតណាម

កាសែត Pasaxon (ការសែតប្រជាជន) របស់ឡាវក៏បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយានៅពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ ទំនាក់ទំនងរវាងខេត្ត Borikhamxay (ឡាវ) និងខេត្ត Ha Tinh (វៀតណាម) ក្លាយជាគំរូធម្មតានៃកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម - ឡាវ
វៀតណាម - ឡាវ៖ ជម្រុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ វៀតណាម - ឡាវ៖ ជម្រុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា (រូបថត៖ VGP)
អគ្គលេខាបក្ស លោក Nguyen Phu Trong ជួបពិភាក្សាការងារជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា (រូបថត៖ VGP)

ប្រព័ន្ធផ្សព្វផ្សាយឡាវនៅថ្ងៃទី ២៨ ខែមិថុនា បានចុះផ្សាយដំណាលគ្នានូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក Thongloun Sisoulith ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ជាថ្មីនូវគោលជំហរយ៉ាងខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋនិងប្រជាជនឡាវក្នុងការអភិរក្សនិងលើកកម្ពស់ទំនាក់ទំនងប្រពៃណីដ៏រឹងមាំរវាងឡាវ - វៀតណាមនិងវៀត ណាម - ឡាវ។

កាសែត PathetLao របស់ទីភ្នាក់ងារសារព័ត៌មានឡាវបានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងភរិយា តបតាមការអញ្ជើញរបស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងភរិយា; ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងភរិយា បានរួមវិភាគទានក្នុងការជំរុញចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជនវៀតណាមនិងឡាវ ដែលត្រូវបានកសាងនិងពូនជ្រុំដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane និងលោកប្រធាន Suphanouvong។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ទោះបីស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ ក្នុងតំបន់និងពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែប្រទេសទាំងពីរនៅតែបន្តការពារ ពូនជ្រុំ និងលើកកម្ពស់ចំណងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេ ឡាវ - វៀតណាម វៀតណាម - ឡាវ។

ជាមួយគ្នានេះកាសែត Pasaxon (ការសែតប្រជាជន) របស់ឡាវក៏បានសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ និងភរិយានៅពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីររដ្ឋនិងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធិភាពនិងមានផ្លែផ្កា៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធានរដ្ឋសភាឡាវ៖ សមិទ្ធផល ៨០ឆ្នាំរបស់វៀតណាម គឺជាប្រភពលើកទឹកចិត្តសម្រាប់ប្រជាជនឡាវ
មិត្តភក្តិអន្តរជាតិ ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាម ក្នុងទិវាបុណ្យជាតិខួបលើកទី ៨០ របស់ខ្លួន
សហគមន៍ជនវៀតណាមនៅកម្ពុជាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ
Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់