Trending now

វៀតណាម - ឡាវ៖ ជម្រុញការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ

15:04 | 30/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិងក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយទទួលយកការអញ្ជើញរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសឡាវ Saleumsay Kommasith លោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានបំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី ៧ ថ្នាក់រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - ឡាវ រួមផ្សំនឹងការជម្រុញឱ្យអនុវត្ត គម្រោងសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ។

លោកឧបនាយករដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានបំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ ២០២០

ភាគីទាំងពីរបានវាយតម្លៃថា​ ទោះបីជួបការលំបាកជាច្រើន​ដែល​បណ្តាល​មក​ពី ការរីករាលដាលនៃជំងឺ COVID-19​ ក៏ដោយ ​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​កន្លង​មក​ថ្មីនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ​ នៅតែ​បន្ត​អភិវឌ្ឍន៍​យ៉ាងល្អប្រសើរ។ កិច្ចសហប្រតិបត្តិការនយោបាយបានពង្រឹង​និងកាន់តែ​ធ្វើឲ្យ​ស៊ីជម្រៅ។ ភាគី​ទាំងពីរបានរក្សាការរៀបចំដំណើរទស្សនកិច្ចជាទៀងទាត់ ការជួបសន្ទនា តាមរយៈទូរស័ព្ទ និងការប្រជុំជាន់ខ្ពស់។ យន្តការសហ​ប្រតិបត្តិការ​​ទ្វេភាគី​​ត្រូវបាន​យកចិត្តទុកដាក់។ កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ - សន្តិសុខនិងកិច្ចការបរទេសបន្ត​ត្រូវបានលើកកម្ពស់។

លោកឧបនាយករដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh អញ្ជើញធ្វើ​ជាសហប្រធាននៃកិច្ច​ពិគ្រោះយោបល់​នយោបាយប្រចាំឆ្នាំលើកទី ៧ ថ្នាក់​រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - ឡាវ

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌​ អប់រំ​ វិទ្យាសាស្ត្រ​និង​បច្ចេកទេស​បានមានការផ្លាស់ប្តូរជាវិជ្ជមាន។ រដ្ឋមន្រ្តីទាំងពីរ​បានឯកភាព​ នឹងដឹកនាំក្រសួង​ការបរទេស​ទាំងពីរ​ឱ្យបន្ត​សម្របសម្រួលយ៉ាងល​ឱ្យបានល្អ ​ក្នុងការបម្រើ​ទស្សនកិច្ច​និងកិច្ចប្រជុំកំពូលនានា។ ការចូលរួមចំណែក​ក្នុងការរៀបចំ​សម័យ​ប្រជុំលើកទី ៤៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។ គាំទ្រនិងសម្របសម្រួល​ជាមួយ​ក្រសួងនិងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ​ដើម្បី​អនុវត្តឱ្យបានល្អ​នូវកិច្ចព្រមព្រៀងកម្មវិធី និងគម្រោងនានាស្តីពី កិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ ជាពិសេសគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ។

រដ្ឋមន្រ្តីទាំងពីរបានស្វាគមន៍ ថ្នាក់​ដឹកនាំនៃនាយកដ្ឋានសំខាន់ៗ​នៃក្រសួងនិងគណៈប្រតិភូនៅតាមព្រំដែនវៀតណាម - ឡាវ​ ដែលបាន​រៀបចំ​ការផ្លាស់ប្តូរនិងពិគ្រោះយោបល់ជាច្រើន នៅក្នុងឱកាសនេះ។ រដ្ឋមន្រ្តីទាំងពីរ​វាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ​កំពុងបានលើក​កម្ពស់​កាន់តែ​ខ្លាំងឡើង​ តាម​ទិសដៅជាក់ស្តែងនិងមានប្រសិទ្ធភាព​ តាមរយៈ​យន្តការសហប្រតិបត្តិការប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីនិងអនុរដ្ឋមន្រ្តី​និង​យន្តការ​យន្តការនិងទម្រង់ផ្លាស់ប្តូរលើវិស័យ​ជាច្រើន​ ដូចជា៖​ ​ផ្តល់យោបល់កុងស៊ុល​ការងារព្រំដែន ការងារសាងសង់វិស័យការទូត ​ កិច្ចសហប្រតិបត្តិការ​បណ្តុះបណ្តាលបុគ្គលិក ... ជាពិសេស ភាគីទាំងពីរ​បានសម្របសម្រួល​យ៉ាងជិតស្និទ្ធ ដើម្បី​រៀបចំកិច្ចពិគ្រោះយោបល់នយោបាយ ​តាមប្រព័​ន្ធ​វីដេអូ​ប្រកបដោយជោគជ័យ ថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេស កាលពី​ខែតុលា​ឆ្នាំ ២០២០ និងបានចុះហត្ថលេខាលើកម្មវិធីសកម្មភាព​សម្រាប់កិច្ច​សហប្រតិបត្តិការ​​ការទូត សេដ្ឋកិច្ច ក្នុងដំណាក់កាល ២០២០-២០២៥ ។

លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានថ្លែងអំណរគុណចំពោះប្រទេសឡាវដែលបានសម្របសម្រួលនិងគាំទ្រ វៀតណាម​ ក្នុងរយៈពេល​កន្លងមកនេះ។ ក៏ដូចជា កិច្ចសហប្រតិបត្តិការ​និងការគាំទ្រយ៉ាងសកម្ម ដើម្បីវៀតណាមទទួលបានជោគជ័យ​ក្នុងតួនាទី​ជាប្រធានអាស៊ាន ២០២០ ។ អះអាងថា​ ប្រទេសវៀតណាម​នឹងសម្របសម្រួលនិងគាំទ្រយ៉ាងសកម្មដល់ប្រទេសឡាវ​ដើម្បីរៀបចំកិច្ចប្រជុំកំពូល​យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច ACMECS​លើកទី ៩ ប្រកបដោយជោគជ័យ។ កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី ១០ និងកិច្ចប្រជុំកំពូលត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV) ។

រដ្ឋមន្រ្តីទាំងពីរក៏បានចែករំលែកទស្សនៈនិងវាយតម្លៃយ៉ាងស៊ីជម្រៅអំពី​ស្ថានភាពពិភពលោក ស្ថានភាពក្នុងតំបន់​និងអាស៊ាន​ ការប្រកួតប្រជែង​រវាង​ប្រទេសធំ ៗ និងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយដៃគូសំខាន់ៗ។ ក៏ដូច​ជាបញ្ហាសមុទ្រខាងកើតនិងការប្រើប្រាស់ធនធានទឹកទន្លេមេគង្គ ប្រកបដោយនិរន្តរភាព។ ភាគីទាំងពីរបានឯកភាពបន្តសហការគ្នាយ៉ាងជិតស្និទ្ធ នៅវេទិកា​ក្នុង​តំបន់​និង​អន្តរជាតិ។ ចែករំលែកព័ត៌មាននិងផ្លាស់ប្តូរទស្សនៈ​ ហើយ​សម្របសម្រួល​ជំហរ​ពិគ្រោះយោបល់ តាមគ្រប់ជាន់ថ្នាក់ ក៏ដូចជា​តាមគ្រប់ទម្រង់ផងដែរ។ សម្របសម្រួលក្នុងការស្វែងរកនិងទាញយកអត្ថប្រយោជន៍ ពីធនធាន​អន្តរជាតិសម្រាប់គម្រោងសហប្រតិបត្តិការនិងកម្មវិធីរវាងវៀតណាមនិងឡាវ។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh និងលោករដ្ឋមន្រ្តីក្រសួងការបរទេស ឡាវ Saleumsay Kommasith ថតរូបអនុស្សាវរីយ៍។

បន្ទាប់ពីកិច្ចពិគ្រោះយោបល់នយោបាយ លោកឧបនាយករដ្ឋមន្រ្តីនិងជារ​ដ្ឋ​មន្រ្តីក្រសួងការបរទេស Pham Binh Minh និងលោក​រដ្ឋមន្រ្តីក្រសួងការបរទេស​ឡាវ Saleumsay Kommasith បានអញ្ជើញ​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេស ក្នុងដំណាក់កាលពី ២០២១-២០២៥ ។ ក្នុងឱកាសដែល ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (VNA) បានចាប់ផ្តើម​ការហោះហើរពាណិជ្ជកម្មលើកដំបូងរវាងទីក្រុងហាណូយនិងទីក្រុងវៀងចន្ទន៍ បន្ទាប់ពីការរាតត្បាតនៃជំងឺ COVID-19 ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ