Trending now

កម្ពុជា-វៀតណាម ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំ ដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត

11:10 | 21/06/2021 ហេង វុធ្ធី

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិកម្ពុជា និងលោក ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់វៀតណាម នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាព កម្ពុជា-វៀតណាម និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត( ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២១)។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម បានជួបសន្ទនាតាមរយៈទូរសព្ទ រដ្ឋមន្ត្រីការពារជាតិកម្ពុជា-វៀតណាម បានជួបសន្ទនាតាមរយៈទូរសព្ទ
១០ព្រឹត្តិការណ៍៍លេចធ្លោក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមពីដើមឆ្នាំ២០២០ដល់បច្ចុប្បន្ន ១០ព្រឹត្តិការណ៍៍លេចធ្លោក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមពីដើមឆ្នាំ២០២០ដល់បច្ចុប្បន្ន
កម្ពុជា-វៀតណាម ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំ ដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត
ពិធីសម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាព កម្ពុជា-វៀតណាម និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត( ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២១)។

សូមរំលឹកថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយានិងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។

សម្ដេចតេជោ បន្ដថា ទោះបីពេលនេះខ្លួន សម្ដេច និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែសម្ដេច មិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែល សម្ដេច ឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ សម្ដេច អត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។

កម្ពុជា-វៀតណាម ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំ ដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត
សម្ពោធសមិទ្ធផលនានា និងបញ្ចុះបឋមសិលាសាងសង់អគារមិត្តភាព កម្ពុជា-វៀតណាម និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត( ២០ មិថុនា ១៩៧៧- ២០ មិថុនា ២០២១)។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងថា ដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាចលនាតស៊ូមួយ ផ្តល់មកវិញនូវការរស់រានមានជីវិតសារជាថ្មី។

លោកបន្តថា កាលពី៤៤ឆ្នាំមុន ពេលវេលានេះ ជាពេលវេលាដ៏ឈឺចាប់ និងជូរចត់រកអ្វីប្រៀបផ្ទឹមពុំបាន ដែលបុរសម្នាក់ត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុតក្នុងការចេញដំណើរទៅធ្វើបេសកកម្មមួយដែលបានស្រោចស្រង់អាយុជីវិតប្រជាជន និងប្រទេសពីក្រញ៉ាំនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ គឺនៅពេលនោះហើយ ដែលបុរសម្នាក់នោះត្រូវទុកប្រពន្ធ និងកូនជាទីស្រលាញ់ស្មើរកែវភ្នែក និងបេះដូងដែលមិនទាន់បានឃើញពន្លឺថ្ងៃផង ដើម្បីទៅស្វែងរកការសង្រ្គោះជាតិនៅក្នុងកាលៈទេសៈ និងភាពប្រថុយប្រថានខ្ពស់បំផុត។

«ការចាប់ផ្តើមដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២០ ខែមិថុនា ១៩៧៧ គឺជាការចាប់ផ្តើមនៃចលនាតស៊ូមួយ គួបផ្សំនឹងចលនាតស៊ូនានាដើម្បីផ្តួលរំលំក្រុមខ្មែរក្រហម និងបញ្ចប់ការកាប់សម្លាប់ ប្រល័យពូជសាសន៍ ទារុណកម្ម និងរបបទាសភាព ហើយផ្តល់ជូនប្រជាជនមកវិញនូវការរស់រានមានជីវិតសារជាថ្មី ជីវភាពថ្លៃថ្នូរ ព្រមទាំងដំណើរស្វែងរកសន្តិភាពយូរអង្វែងមួយ»។ នេះបើតាមលោក ហ៊ុន ម៉ានី បញ្ជាក់លើ Facebook។

កម្ពុជា-វៀតណាម ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំ ដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត

លោកថ្លែងទៀតថា ក្នុងការចងចាំនេះ គឺបានបង្កប់នូវអនុស្សាវរីយ៍ជាច្រើនសម្រាប់សម្តេចតេជោក្នុងនាមជាបុគ្គលផ្ទាល់ ដែលបានឆ្លងកាត់នូវពេលវេលាដ៏លំបាក និងអាក្រក់បំផុតក្នុងជីវិតរបស់លោក។ ការឈឺចាប់សែនវេទនានេះ កាន់តែធ្វើឱ្យលោកពិបាកទ្វេដងក្នុងការខាំមាត់សង្កត់ចិត្ត អត់ទ្រាំនឹងទង្វើដ៏ព្រៃផ្សៃទាំងឡាយដែលខ្លួនលោកផ្ទាល់ និងគ្រួសារដែលជាជនរងគ្រោះមួយក្នុងចំណោមក្រុមគ្រួសាររាប់លានផ្សេងទៀត បានជួបប្រទះ ដើម្បីផ្តោតស្រួចឆ្ពោះទៅការផ្តួលរលំរបបឃោឃៅមួយនេះ និងស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជនជាទីស្រលាញ់ដ៏ជ្រាលជ្រៅបំផុតរបស់លោក។

បើតាមលោក ហ៊ុន ម៉ានី, ដោយសារការតាំងចិត្ត លះបង់ខ្ពស់ និងភាពវៃឆ្លាតក្នុងការក្តាប់សភាពការណ៍ទាំងក្នុង និងក្រៅប្រទេស ទើបបេសកកម្មដ៏សែនគ្រោះថ្នាក់ និងស្ទើរតែគ្មានសង្ឃឹមពីពេលចាប់ផ្តើម បានប្រែក្លាយទៅជាចលនារំដោះជាតិមាតុភូមិ ដែលបាននាំមកនូវការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ថ្ងៃ២ ធ្នូ ១៩៧៨ និងដែលនាំទៅដល់ជ័យជំនះដ៏ត្រចះត្រចង់ នាថ្ងៃ៧ មករា ១៩៧៩។

ផ្តើមចេញពីថ្ងៃ២០ មិថុនា ១៩៧៧ នោះហើយ ដែលដំណើរកម្ពុជាបានចាប់ផ្តើមវិលកង់ក្នុងជំហានស្វាហាប់ និងក្នុងតម្រាយផ្លូវភ្លឺស្វាងក្នុងការបង្របង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ប្រែក្លាយកម្ពុជាពីគំនរផេះផង់ និងភាពខ្ទេចខ្ទាំ ឆ្ពោះទៅរកកោះសន្តិភាព វឌ្ឍនភាព និងវិបុលភាព ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីៗដែលយើងបានឃើញ និងកំពុងរស់នៅក្នុងសព្វថ្ងៃ គឺកើតចេញពីការសម្រេចចិត្ត និងដាក់ចេញនូវទស្សនវិស័យច្បាស់លាស់របស់មេដឹកនាំកម្ពុជា ដែលកំពុងកាន់ចង្កូតនាវាយើងសព្វថ្ងៃនេះ។

លោកសង្កត់ធ្ងន់ថា «សន្តិភាព គឺពិតជារតនសម្បត្តិដ៏មានតម្លៃវិសេសវិសាលមិនត្រឹមតែចំពោះថ្នាក់ដឹកនាំ និងយុទ្ធជននាសម័យកាលមុនប៉ុណ្ណោះទេ។ តែវារិតតែមានតម្លៃសម្រាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយរបស់កម្ពុជាថែមទៅទៀត»។

ការរក្សាឱ្យបាននូវសុខសន្តិភាព គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវខ្ពស់បំផុតរបស់កូនខ្មែរគ្រប់រូប ដើម្បីធានាថាអនាគតកម្ពុជានឹងមិនអនុញ្ញាតឱ្យសោកនាដកម្មក្នុងអតីតកាលអាចមកយាយី គម្រាមកំហែងដល់សន្តិភាពដែលយើងមាននៅពេលនេះបានឡើយ ទោះជាក្នុងតម្លៃណាក៏ដោយ៕

ហេង វុធ្ធី

DAP/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម