Trending now

ចែករំលែកក្តីស្រលាញ់នៅក្នុង “ តំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺ Covid-19 ” នៅខ័ណ្ឌ Go Vap

14:15 | 15/06/2021 ឌីណា

យុគសម័យ - ដើម្បីជួយគាំទ្រដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយការធ្វើចត្តាឡីស័កភ្លាមៗនេះអង្គការ បុគ្គលនិងអង្គភាពអាជីវកម្មជាច្រើនបានចែករំលែកសេចក្តីស្រឡាញ់របស់ពួកគេជាមួយប្រជាជនដោយស្ម័គ្រចិត្ត។ កាយវិការទាំងនេះត្រូវបានគេកត់ត្រានៅ“ តំបន់ផ្ទុះឡើងនូវការរីករាលដាលនៃជំងឺ Covid-19 ” នៅខ័ណ្ឌ Go Vap” នៃទីក្រុង Ho Chi Min ក្នុងអំឡុងពេលនៃការរក្សាគម្លាតសង្គម តាមសារាចរលេខ ១៦ របស់នាយករដ្ឋមន្រ្តី។

ការពារព្រំដែនឲ្យបានរឹងមាំក្នុងបរិបទនៃជំងឺ Covid - 19 ការពារព្រំដែនឲ្យបានរឹងមាំក្នុងបរិបទនៃជំងឺ Covid - 19
កម្រងគំនូរគូរក្រុមពេទ្យក្នុងតំបន់ផ្ទុះឡើជំងឺ COVID – 19 ដែលធ្វើឲ្យមនុស្សជាច្រើននាក់រំភើបចិត្ត កម្រងគំនូរគូរក្រុមពេទ្យក្នុងតំបន់ផ្ទុះឡើជំងឺ COVID – 19 ដែលធ្វើឲ្យមនុស្សជាច្រើនមានការរំភើបចិត្ត
ចែករំលែកក្តីស្រលាញ់នៅក្នុង “ តំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺ Covid-19 ” នៅខ័ណ្ឌ Go Vap

លោក Le Thanh Hung នាយកក្រុមហ៊ុនផលិតកម្មនិងពាណិជ្ជកម្ម Le Hung Phat បានប្រើរថយន្តរបស់គ្រួសារលោក ដើម្បីដឹកអំណោយនិងអាហារសំខាន់ៗ រាប់រយមុខសម្រាប់បម្រើដល់ប្រជាជននៅតំបន់បិទខ្ទប់ជាបណ្តោះអាសន្ន។

លោក Le Thanh Hung នាយកក្រុមហ៊ុនផលិតកម្មនិងពាណិជ្ជកម្ម Le Hung Phat (អាសយដ្ឋានលេខ ២៣ វិថី Bui Quang La ខណ្ឌទី១២) គឺជាពាណិជ្ជករខាងផលិតកម្មនិងធ្វើអាជីវកម្មពូកែមួយរូបដែលតែងតែគាំទ្រការងារសង្គមនៅវៀតណាម។

នៅក្នុងប៉ុន្មានថ្ងៃដំបូង ខ័ណ្ឌ Go Vap បានអនុវត្តវិធានការរក្សារគម្លាតសង្គម លោក Hung បានប្រគល់ថវិកាមួយចំនួនដើម្បីគាំទ្រដល់តំបន់នេះ និងថែទាំផ្នែកភ័ស្តុភារបន្ថែមសម្រាប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មប្រឆាំងនឹងជំងឺរាតត្បាតនៅតំបន់នេះ។ ជារៀងរាល់ថ្ងៃលោកបានប្រើឡានរបស់គ្រួសារដើម្បីដឹកអំណោយនិងគ្រឿងឧបភោគបរិភោគ ជាច្រើនពីទីស្នាក់ការនៅក្នុងសង្កាត់ សំដៅបម្រើប្រជាជននៅឯកន្លែងធ្វើចត្តាឡីស័កជាបណ្តោះអាសន្ន នៅក្នុងទីប្រជុំជន ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានទាក់ទងជាមួយមិត្តភក្តិដែលលក់ដូរបន្លែ នៅទីក្រុង Da Lat ដើម្បីជួយឧបត្ថម្ភបន្លែចំនួន ៤ តោន ហើយបានបញ្ជូនទៅខណ្ឌ Go Vap។ ទោះបីជាក្រុមហ៊ុនរបស់លោកក៏ត្រូវផ្អាកប្រតិបត្តិការក្នុងរយៈពេល ១៥ ថ្ងៃក៏ដោយ ក៏កម្មករនៅតែទទួលបានប្រាក់ខែគោលពេញលេញដែរ។

នៅសង្កាត់ទី ៣ ដែលរកឃើញករណីដំបូងនៃការឆ្លងវីរុស SARS-Cov-2 ក្នុងការរីករាលដាលលើកនេះមកពីក្រុមអ្នកផ្សព្វផ្សាយសាសនា Phuc Hung ធ្វើឱ្យខណ្ឌ Go Vap ក្លាយជាតំបន់ផ្ទុះឡើងនូវការរីករាលដាលនៃជំងឺ Covid -19 នៅទីក្រុង Ho Chi Minh ដោយបច្ចុប្បន្នមានចំនួន ២៩៩ គ្រួសារដែលមានប្រជាជនចំនួន ១.០៥០ នាក់ដែលត្រូវធ្វើចត្តាឡីស័ក។ នៅពេលនោះគ្រួសារនិងប្រជាជនទាំងនោះកំពុងខ្វះខាតស្បៀងអាហារនិងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសមធ្យោបាយធ្វើដំណើរ។

យោងតាមប្រធានសមាគមនារីនៃសង្កាត់ទី ៣ នៃខណ្ឌ Go Vap លោកស្រី Nguyen Thi Hong Loan បាននិយាយឲ្យដឹងថា នៅពាក់កណ្តាលយប់ថ្ងៃទី ៦ មិថុនា ក្រុមហ៊ុនបោះពុម្ភ An Phat មានទីតាំងនៅក្នុងខណ្ឌទី ១៤ បានស្ម័គ្រចិត្តជួយដឹកជញ្ជូនដោយរថយន្តដឹកទំនិញ និងជួយសង្កាត់ទី ៣ ដឹកអំណោយជំនួយសង្គ្រោះនិងទំនិញប្រគល់ជូនដល់ប្រជាជន នៅតាមច្រកល្ហកនានាដែល​កំពុងបិទខ្ទប់ ចាប់ផ្តើមពីថ្ងៃទី ៧ ខែមិថុនា រហូតដល់ថ្ងៃចុងក្រោយនៃរយៈពេលបញ្ចប់ការធ្វើចត្តាឡីស័ក ...

ចែករំលែកក្តីស្រលាញ់នៅក្នុង “ តំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺ Covid-19 ” នៅខ័ណ្ឌ Go Vap

តំណាងសមាគសម្ព័ន្ធនារីនៃទីក្រុង Ho Chi Minh បានអញ្ជើញចុះសួរសុខទុក្ខនិងប្រគល់អំណោយចំនួន ១០០កញ្ចប់ជូនប្រជាជននៅតំបន់ធ្វើចត្តាឡីស័កក្នុងសង្កាត់ទី ៣, ៦, ៧, ១១ និង ១៤ នៃខណ្ឌ Go Vap ។

លោកស្រី Nguyen Thi Truong ប្រជាពលរដ្ឋម្នាក់ នៅសង្កាត់ទី ១៤ បានគាំទ្រថវិកាមួយចំនួនដើម្បីទិញអង្ករមួយតោននិងប្រគល់ជូនប្រជាជន​ដែល​រស់នៅក្នុងតំបន់ធ្វើចត្តាឡីស័ក។ លោក Le Ngoc Muoi ជាមនុស្សវ័យចំណាស់ម្នាក់ រស់នៅសង្កាត់ទី ១៤ បានបរិច្ចាគថវិកា ៥ លានដុង និងអង្ករចំនួន ១១០ គីឡូក្រាម។ លោកMuoi បានចែក​រំលែកថាសារ“ ទោះបីយើងបរិច្ចាគអ្វីក៏ដោយ យើងមានសន្តានចិត្តដោយមិនទុកអោយបងប្អូនប្រជាជនយើងនៅឯកោក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19” ឡើយ។

នាថ្ងៃទី ៦ មិថុនា សហព័ន្ធការងារខ័ណ្ឌ Go Vap ទទួលបានចេកអាមេរិកខាងត្បូងចំនួន ៦០០០ គីឡូក្រាម ពីមជ្ឈមណ្ឌលការងារសង្គមចំណុះសហព័ន្ធការងារទីក្រុង Ho Chi Minh ដែល​មានតំលៃ ១៦៨ លានដុង ដើម្បីលើកទឹកចិត្តដល់កម្មាភិបាលនិងទាហាននៃកងកំលាំងប្រដាប់អាវុធខ័ណ្ឌដែលកំពុងខិតខំប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ នៅតាមប៉ុស្តិ៍ត្រួតពិនិត្យនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ព្រមទាំងចុះសាកសួរសុខទុក្ខនិងផ្តល់អំណោយដល់កម្មករ និយោជិតក្នុងតំបន់ធ្វើចត្តាឡីស័ក។

ចែករំលែកក្តីស្រលាញ់នៅក្នុង “ តំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺ Covid-19 ” នៅខ័ណ្ឌ Go Vap

អង្គភាពសហជីពខ័ណ្ឌ Go Vap បានចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងកំលាំងប្រដាប់អាវុធប្រចាំស្រុកកំពុងភារកិច្ច នៅតាមប៉ុស្តិ៍ត្រួតពិនិត្យនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាត Covid -19។

គណៈកម្មាធិការអចិន្រ្តៃយ៍នៃសហព័ន្ធការងារខ័ណ្ឌ Go Vap បានប្រគល់ទឹកប្រាក់ចំនួន ១០ លាន និងវត្ថុចាំបាច់មួយចំនួន ដល់ប៉ុស្តិ៍ត្រួតពិនិត្យនិងទប់ស្កាត់ការរាតត្បាតនីមួយៗនៅក្នុងខ័ណ្ឌថែមទាំងប្រគល់ជូនទឹកប្រាក់ចំនួន ៥០ លានដុងដល់បុគ្គលិកក្រុមគ្រូពេទ្យ និងមណ្ឌលសុខភាពខណ្ឌនិងថវិកា ៣០ លានដុងនិងវត្ថុចាំបាច់មួយចំនួនទៀតដល់មន្ទីរពេទ្យខណ្ឌ Go Vap ។ សហជីពខ័ណ្ឌ Go Vap ក៏បានជួយឧបត្ថម្ភទាន់ពេលវេលាដល់មូលដ្ឋានដែលមានករណីឆ្លងជំងឺនេះដែលត្រូវតែធ្វើតេស្តរកឃើញជំងឺនេះសម្រាប់ប្រជាជនទាំងមូល ដូចជា សង្កាត់ទី ៣ ទី ៩ ទី ១១ និងទី ១៥ មានអំណោយសរុប ៤២៦ (មានតំលៃ ១២០ ម៉ឺន សម្រាប់អំណោយនិមួយ) ។

សមាគមនារីខ័ណ្ឌបានគាំទ្រម្ហូបអាហារនិងភេសជ្ជៈចំនួន ២០០កញ្ចប់ ក្នុងមួយថ្ងៃ (ចំអិនដោយខ្លួនឯងមកពីមូលនិធិរៃអង្គាសរបស់អង្គការសប្បុរសធម៌និងបុគ្គលក្នុងនិងក្រៅខណ្ឌ) ដើម្បីបម្រើដល់យុទ្ធជនដែលកំពុងបំពេញភារកិច្ច នៅប៉ុស្តិ៍ត្រួតពិនិត្យនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 នឹងខណ្ឌចំនួន ១២ កន្លែងស្រុកចំនួន ២៦ កន្លែងក្នុងរយៈពេល ១៥ ថ្ងៃនៃការធ្វើចត្តាឡីស័ក។

ចែករំលែកក្តីស្រលាញ់នៅក្នុង “ តំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺ Covid-19 ” នៅខ័ណ្ឌ Go Vap

សមាគមនារីខ័ណ្ឌ Go Vap បានរៀបចំអាហារពេលល្ងាចចំនួន ១០០ កញ្ចប់ ដើម្បីផ្ញើរជូនប្រជាជនដែលស្ថិតក្នុងតំបន់ធ្វើចត្តាឡី នៅសង្កាត់ទី ៥ ៩ ១០ និង ១៤ …

នាថ្ងៃទី ៨ មិថុនា បណ្តាសាខានៃសមាគមនារីនៃសង្កាត់ទី ១៥ បានបើក “ ហាងលក់អីវ៉ាន់មានតំលៃ ០ ដុង” នៅតំបន់ធ្វើចត្តាឡីស័ក ដើម្បីជួយប្រជាជនជ្រើសរើសសម្ភារៈចាំបាច់សម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។ ប្រភពទំនិញនៅ“ ហាងលក់អីវ៉ាន់មានតំលៃ ០ ដុង” នេះសុទ្ធសឹងតែមកពីប្រភពនៃការកៀងគរពីអង្គការនិងបុគ្គលដែលមានសប្បុរសធម៌ និងមកពីគ្រួសារនៅជុំវិញតំបន់ធ្វើចត្តាឡីស័ក ដើម្បីចែករំលែកនិងជួយគ្នាទៅវិញទៅមក។

ចែករំលែកក្តីស្រលាញ់នៅក្នុង “ តំបន់ផ្ទុះឡើងការរីករាលដាលនៃជំងឺ Covid-19 ” នៅខ័ណ្ឌ Go Vap

សមាគមនារីសង្កាត់ទី ១៥ នៃខណ្ឌ Go Vap បានបើកហាង“លក់អីវាន់មានតំលៃ ០ ដុង” នៅតំបន់ធ្វើចត្តាឡីស័កក្នុងតំបន់។

ប្រធានគណៈកម្មការរណសិរ្សមាតុភូមិវៀតណាមនៃខណ្ឌ Go Vap លោក Than Trong Minh បាននិយាយថា៖ នាព្រឹកថ្ងៃទី ៨ មិថុនា កងពលថ្មើរជើងលេខ ៥ (យោធភូមិភាគ ៧) បានចុះសួរសុខទុក្ខនិងប្រគល់អំណោយជាច្រើនដល់កម្មាភិបាននឹងកងទ័ពនៅខ័ណ្ឌ Go Vap ក្នុងការការពារនិងការត្រួតពិនិត្យការរីករាលដាលនៃ Covid-19 ។ នេះគឺជាកសិផលដែលដាំដុះដោយកងទ័ពនៃអង្គភាព ដើម្បីជួយដល់គ្រួសារដែលជួបការលំបាក នៅតំបន់ធ្វើចត្តាឡីស័ក​ ដោយបានបង្ហាញពីមនោសញ្ចេតនារបស់ំពោះកងទ័ពចប្រជាជន ...។

ចាប់តាំងពីថ្ងៃដំបូងនៃការធ្វើចត្តាឡីស័ក យោងតាមសារាចរលេខ ១៦ របស់លោកនាយករដ្ឋមន្រ្តី (ថ្ងៃទី ៣១ ឧសភា ចាប់ពីម៉ោង ០០ និង ០០នាទី) ប្រព័ន្ធនយោបាយទាំងមូលនៃខណ្ឌ Go Vap និងប្រជាជនគ្រប់ជាន់ថ្នាក់ នៅក្នុងខណ្ឌបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រយុទ្ធប្រឆាំងនឹង ការ​រាតត្បាត​សកល​នៃ covid19។ នៅក្នុងសង្រ្គាមនេះ ខ័ណ្ឌ Go Vap មិនឯកោទេ ថែមទាំងទទួលបានការគាំទ្រដោយស្ម័គ្រចិត្តនិងការយកចិត្តទុកដាក់ពីអង្គការអាជីវកម្មនិងបុគ្គលជាច្រើនទាំងក្នុងនិងក្រៅខ័ណ្ឌទៀតផង៕

ឌីណា

nhandan

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤