Trending now

ប្រទេសវៀតណាមវាយតំលៃខ្ពស់ចំពោះការបរិច្ចាគទាំងអស់ចំពោះមូលនិធិវ៉ាក់សាំង កូវីដ-១៩

16:47 | 12/06/2021 ហេង វុធ្ធី

យុគសម័យ - ប្រទេសវៀតណាមនឹងធានាការគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពនៃមូលនិធិវ៉ាក់សាំង Covid-19 ដើម្បីបម្រើដល់សុខភាពនិងសុភមង្គលរបស់ប្រជាជននិងផលិតកម្មអាជីវកម្ម។

អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang៖ បើចាំបាច់វៀតណាមនឹងចាត់វិធានការក្នុងគាំពារពលរដ្ឋវៀតណាម អ្នកនាំពាក្យក្រសួង ការបរទេសវៀតណាមលោកស្រី Le Thi Thu Hang៖ បើចាំបាច់វៀតណាមនឹងចាត់វិធានការក្នុងគាំពារពលរដ្ឋវៀតណាម
លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេសវៀតណាម៖ លោកស្រី Le Thi Thu Hang ប្រធាននាយកដ្ឋានសារព័ត៌មាននៃក្រសួងការបរទេសវៀតណាម៖ "ការរត់ប្រណាំង" ជាមួយ Covid-19
ប្រទេសវៀតណាមវាយតំលៃខ្ពស់ចំពោះការបរិច្ចាគទាំងអស់ចំពោះមូលនិធិវ៉ាក់សាំង កូវីដ-១៩
អ្នកនាំពាក្យអ្នកនាំពាក្យលោកស្រី Le Thi Thu Hang

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនៅរសៀលថ្ងៃទី ១០ ខែមិថុនាឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងព័ត៌មាន អំពីការដែលរដ្ឋាភិបាលវៀតណាមកៀងគរអាជីវកម្មបរទេស ចូលរួមវិភាគទានថវិកាដល់មូលនិធិវ៉ាក់សាំង Covid-19 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម​​ លោកស្រី Le Thi Thu Hang បានអះអាងថានៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 កាន់តែស្មុគស្មាញនោះ បក្សនិងរដ្ឋវៀតណាមបានអនុវត្តនូវវិធានការណ៍ជាច្រើនដើម្បីការពារនិងទប់ស្កាត់នឹងជំងឺនេះ។

វៀតណាមបានកំណត់គោលដៅថា ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃដល់ប្រជាជនឲ្យបានឆាប់នឹងទប់ស្កាត់ការឆ្លងរាលដាល Covid-19 ក្នុង​សហគមន៍ ហើយចាត់ទុកថា នេះជាដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ដើម្បីសំរេចបានគោលដៅនេះ នាពេលថ្មីៗនេះ រដ្ឋសភាបានសំរេចអនុម័តថវិកាប្រមាណ ១២,០០០ ពាន់លានដុង ដើម្បីទិញវ៉ាក់សាំង Covid-19។ ទន្ទឹមនឹងនេះ បក្ស និងរដ្ឋក៏កៀរគរធនធានក្នុងសង្គមទាំងមូលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។

ក្នុងស្មារតីនេះ នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ 53/NQ-CP និងសេចក្តីសំរេចលេខ 779/QĐ-TTg ស្តីពីការបង្កើតមូលនិធិវ៉ាក់សាំង Covid-19 ដើម្បីទទួល និងប្រើប្រាស់ប្រភពធនធាន និងការរួមវិភាគទានថវិកាដោយស្ម័គ្រចិត្ត និងវ៉ាក់សាំងរបស់អង្គការ និងបុគ្គលក្នុងស្រុកនិងក្រៅប្រទេស។

លោកស្រី Le Thi Thu Hang បានអះអាងថា “រហូតមកដល់ពេលនេះ មូលនិធិវ៉ាក់សាំង Covid-19 បានទទួលការគាំទ្រពីអាជីវកម្មវៀតណាម បុគ្គល និងប្រជាជន ក៏ដូចជាអាជីវកម្មបរទេសមួយចំនួនដែលកំពុងធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។

បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមបានវាយតំលៃខ្ពស់ចំពោះរាល់ការចូលរួមវិភាគទានរបស់ប្រជាជននិងអាជីវកម្ម មិនថាតិចឬច្រើនក៏ដោយ ក៏ធានាការគ្រប់គ្រង និងឃ្លាំមើលសកម្មភាពរបស់មូលនិធិប្រកបដោយតម្លាភាពនិងស្របតាមគោលការណ៍និងស្របច្បាប់ ដើម្បីធានាសុខភាព និងសុភមង្គលរបស់ប្រជាជន ក៏ដូចជារក្សាស្ថិរភាពនៃការផលិតរបស់សហគ្រាស រួមទាំងសហគ្រាសដែលមានទុនវិនិយោគផ្ទាល់ពីបរទេសផងដែរ”៕

ហេង វុធ្ធី

qdnd /baoquocte

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព