Trending now

"ផ្ទះបាយយុវជន" ផ្គត់ផ្គង់ស្បឿងងអាហារដល់កងម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19

22:54 | 06/06/2021 ឌីណា

យុគសម័យ - ក្នុងកំឡុងពេលដែលរលកលើកទី ៤ នៃការរីករាលដាលនៃជំងឺ Covid- 19 គំរូ“ ផ្ទះបាយយុវជន” នៅទីក្រុង Hai Duong បានបន្តធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងនាំយកអាហារនិងភេសជ្ជៈឥតគិតថ្លៃជូនដល់កងកំលាំងជួរមុខប្រឆាំងនឹងរោគរាតត្បាត។

ជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា ដើម្បីជំនះពុះពារលើការលំបាកដោយសារផលប៉ះពាល់នៃជំងឺ Covid-19 ជួយឧបត្ថម្ភអាណិកជនវៀតណាមនៅកម្ពុជា ដើម្បីជំនះពុះពារលើការលំបាកដោយសារផលប៉ះពាល់នៃជំងឺ Covid-19
គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩

អាហារបានរៀបចំយ៉ាងហ្មត់ចត់និងធានាអានាម័យស្បឿងអាហារ។

ជារៀងរាល់ថ្ងៃអាហារពេលថ្ងៃត្រង់ពេលរសៀលនិងពេលយប់ថែមទាំងភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់និងមានជីវជាតិពី “ផ្ទះបាយយុវជន” ដែលរៀបចំឡើងដោយសម្ព័ន្ធយុវជនខេត្ត Hai Duong គាំទ្រដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច នៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងការបិទខ្ទប់ នៅសង្កាត់ ឃុំនិងជូនដល់ក្រុមតាមរកអ្នកឆ្លងជំងឺ Covid-19 របស់នគរបាលក្រុង។

ទន្ទឹមនឹងនោះ “សមាជិកនៃសម្ព័ន្ធយុវជន និងយុវជនក៏បានផ្គត់ផ្គង់អាហារពេលរាត្រី ដើម្បីគាំទ្រដល់កងកម្លាំងដែលបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យកន្លែងធ្វើចត្តាឡីស័កប្រមូលផ្តុំនិងប៉ុស្តិ៍ចត្តាឡីស័ករបស់ទីក្រុង។ ជារៀងរាល់ថ្ងៃ “ ផ្ទះបាយយុវវ័យ” បានផ្គត់ផ្គង់អាហារនិងទឹកផ្លែឈើប្រហែល ៣០០ ឈុត ជូនដល់កងកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

នៅពេលដែលមានអាកាសធាតុក្តៅខ្លាំង ភេសជ្ជៈស្រស់ៗត្រូវបានបន្ថែម ដើម្បីបំប៉នសុខភាពរបស់កងកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

លេខាធិការនៃសម្ព័ន្ធយុវជនខេត្ត Hai Duong លោកស្រី Nguyen Thi Le Chi បានមានប្រសាសន៍ថា ដើម្បីធានាការការពារនិងការទប់ស្កាត់ជំងឺរាតត្បាត ក៏ដូចជាការធានាគុណភាពនៃអាហារនោះ សម្ព័ន្ធយុវជនបានបង្កើតផ្ទះបាយចំនួន ៣ ដែលមាន៣ក្រុម ទទួលបន្ទុកលើការដាំបាយនិងធ្វើម្ហូបអាហារទាំងនោះ។ សមាជិកនៃសម្ព័ន្ធយុវជន យុវជននិងក្រុមអ្នកស្ម័គ្រចិត្តជាង ៣០ នាក់បានចូលរួមក្នុងការជួយធ្វើម្ហូបនៅឯផ្ទះបាយ ហើយបានប្រមូលរថយន្តប្រហែល ១០ គ្រឿង ដើម្បីដឹកនិងចែកអាហារដល់កងកម្លាំងបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 អោយបានទាន់ពេលវេលា។ ការចំណាយទាំងស្រុង ដើម្បីការបន្តសកម្មភាពនៃផ្ទះបាយត្រូវបានផ្តល់ពីមូលនិធិសមាជិកនៃសម្ព័ន្ធយុវជននិងក្រុមអ្នកស្ម័គ្រចិត្តមួយចំនួនបានអំពាវនាវឱ្យមានការគាំទ្រពីសហគមន៍។

អាហារពេលរាត្រីបាននាំយកទៅកន្លែងធ្វើចត្តាឡីស័កប្រមូលផ្តុំ ដើម្បីគាំទ្រដល់កម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។

ទន្ទឹមនឹងភេសជ្ជៈស្រស់ៗនិងទឹកផ្លែឈើដែលបំប៉នសុខភាព នៅថ្ងៃរដូវថ្ងៃក្តៅខ្លាំង «ផ្ទះបាយយុវជន»គឺជាការលើកទឹកចិត្តយ៉ាងទាន់ពេលវេលា រួមចំណែកដល់ការបង្កើនភាពរឹងមាំនិងជំនឿជាក់របស់ កងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ដនាំមកនូវជីវភាពសុខសាន្ត ដល់សហគមន៍ទាំងមូល៕

ឌីណា

nhan dan

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ