យុគសម័យ - នាថ្ងៃទី ២ មិថុនា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានជួបសំណេះសំណាលនិងធ្វើការជាមួយលោក Park Noh-wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសវៀតណាម។
![]() |
![]() |
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Nguyen Hong Dien និងលោកឯកអគ្គរដ្ឋទូត Park Noh-wan បានឯកភាពវាយតម្លៃថា កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀតណាម - កូរ៉េខាងត្បូងនៅតែមានសក្តានុពលនិងគុណសម្បត្តិជាច្រើនសម្រាប់ការអភិវឌ្ឍន៍បន្តទៀត។
![]() |
ទិដ្ឋភាពទូទៅនៃជំនួបនេះ។ |
ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដើម្បីបង្កើនប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី សំដៅអនុវត្តភារកិច្ចជាក់ស្តែង ដូចជា៖ ឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ អនុវត្តកម្មវិធីសកម្មភាពមួយចំនួន ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីឡើងដល់១០០ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ ។ ជំរុញការតភ្ជាប់បញ្តាញផ្គត់ផ្គង់វៀតណាម - កូរ៉េខាងត្បូង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល លើកកម្ពស់សកម្មភាពរបស់មជ្ឈមណ្ឌលពិគ្រោះនិងដំណោះស្រាយបច្ចេកវិទ្យាវៀតណាម - កូរ៉េខាងត្បូង រៀបចំកិច្ចសន្ទនាជាទៀងទាត់រវាងរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងសហគ្រាសកូរ៉េខាងត្បូង។
លោករដ្ឋមន្រ្តី Nguyen Hong Dien បានចែករំលែកអំពីការលំបាកក្នុងការឆ្លងដែនរបស់អ្នកជំនាញ បុគ្គលិកដែលមានគុណភាពខ្ពស់បម្រើគំរោង FDI របស់កូរ៉េខាងត្បូង ការលំបាកក្នុងការធ្វើដំណើររបស់ពលករ ដើម្បីបម្រើដល់គំរោង FDI របស់កូរ៉េខាងត្បូងនៅនៅខេត្តមួយចំនួន ដូចជា ខេត្ត Bac Giang ខេត្ត Bac Ninh ខេត្ត Vinh Phuc ខេត្ត Thai Nguyen ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។
![]() |
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Nguyen Hon Dien បានថ្លែងនៅក្នុងជំនួបនេះ។ |
លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរថា ការលំបាកខាងលើនេះគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះខណៈពេលដែលបណ្តាខេត្តខាងលើរឹតបន្តឹងវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ លោករដ្ឋមន្រ្តីបានស្នើឱ្យឯកអគ្គរដ្ឋទូតនិងសហគ្រាសកូរ៉េខាងត្បូងមេត្តាយោគយល់និងគាំទ្រដល់វិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលនៅបណ្តាខេត្តខាងលើទាំងនោះ ដើម្បីទប់ស្កាត់នៃការឆ្លងជំងឺនេះពីខេត្តមួយទៅខេត្តមួយពីតំបន់ឧស្សាហកម្មទៅសហគមន៍និងពីសហគមន៍ទៅតំបន់ឧស្សាហកម្ម។ ។
លោករដ្ឋមន្រ្តី Nguyen Hong Dien បានស្នើដល់លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងជាពិសេសគឺក្រុមហ៊ុន Sam Sung គ្រុប ក្រុមហ៊ុន SK គ្រុប ដែលបានចុះហត្ថលេខាលើកិច្ចសន្យាផលិតវ៉ាក់សាំង នៅប្រទេសកូរ៉េខាងត្បូងជាមួយក្រុមហ៊ុន Moderna គ្រុប និងក្រុមហ៊ុន Novanax គ្រុប) គាំទ្រដល់ប្រទេសវៀតណាម ក្នុងការទទួលបានប្រភពវ៉ាក់សាំងដើម្បីសម្រេចគោលដៅនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាទ្រង់ទ្រាយធំ ជាពិសេសការចាក់វ៉ាក់សាំងសំរាប់កម្មករនិងកម្មការិនី នៅតាមរោងចក្រនិងតំបន់ឧស្សាហកម្មដែលមានដើមទុន FDI របស់ប្រទេសកូរ៉េខាងត្បុង។
លោកឯកអគ្គរដ្ឋទូត Park Noh-wan និងតំណាងសហគ្រាសកូរ៉េខាងត្បូងបានឯកភាពជាមួយការចែករំលែកនិងការលើកសំណើរបស់លោករដ្ឋមន្រ្តី Nguyen Hong Dien ដោយបានអះអាងថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកក្នុងការបង្កើតប្រភពផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់វៀតណាមអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលដៅពីរទន្ទឹមគ្នាគឺការបង្ការនិងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ ១៩ ការពារសុខភាពប្រជាជនផងនិងការស្តារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងស្ថានភាពធម្មតាតាមផង។
ភាគីទាំងពីរបានព្រមព្រៀងផ្តល់សច្ចាប័ននិងបន្តចុះហត្ថលេខាលើផែនការសកម្មភាពដោយមានភារកិច្ចសំខាន់ៗ ចមនួន៤ ដើម្បីសម្រេចគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០០ ពាន់លានដុល្លារ ក្នុងនៅឆ្នាំ ២០២៣ ៕
thoi dai
មតិពីមិត្តអ្នកអាន