Trending now

ស្វែងយល់អំពីភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម

15:33 | 16/05/2021 ហេង វុធ្ធី

បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀត ណាមជាទីកន្លែងថែរក្សា អភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិទាំង៥៤នៅប្រទេសវៀត ណាម។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បុរីនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនានិងស្វែងយល់ពីវប្បធម៌ជនជាតិ។

បើកទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាមឆ្នាំ២០២១ បើកទិវាវប្បធម៌នៃបណ្ដាជនជាតិវៀតណាមឆ្នាំ២០២១
សប្តាហ៍សាមគ្គីភាពរវាងបណ្ដាជនជាតិវៀតណាម សប្តាហ៍សាមគ្គីភាពរវាងបណ្ដាជនជាតិវៀតណាម
ស្វែងយល់អំពីភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម
ស្វែងយល់អំពីភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម

បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមជាទីកន្លែងថែរក្សា អភិរក្សនិងពង្រីកតំលៃវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិទាំង៥៤នៅប្រទេសវៀតណាម។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បុរីនេះបានទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនានិងស្វែងយល់ពីវប្បធម៌ជនជាតិ។

បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមត្រូវបានបង្ហើយនិងបើកទ្វារទទួលប្រជាជនមកទស្សនាចំឱកាសរំលឹកខួបអនុស្សាវរីយ៏លើកទី១០០០ទិវាបង្កើតរដ្ឋធានីថាំងឡុងហាណូយ។មានចំងាយ៤០គីឡូម៉ែត្រពីមជ្ឈមណ្ឌលក្រុងហាណូយ បុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមស្ថិតលើផ្ទៃដីចំនួន១៥៤៤ហិកតាចំណុះមណ្ឌលទេសចរណ៍Dong Mo ទីរួមខេត្តSon Tayក្រុងហាណូយ។ពេលមកទស្សនាទីកន្លែងនេះ ភ្ញៀវទេសចរ ត្រូវបានមគ្គទេសក៍គ្រប់ជនជាតិឧទេ្ទសនាមអំពីភាពល្អប្រសើរក្នុងទំនៀមទំលាប់វប្បធម៌ប្រពៃណីនៃជនជាតិខ្លួន។តាមលោកNguyen Thanh Son នាយកគណៈគម្មការគ្រប់គ្រងបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិ វៀតណាមបានឲ្យដឹងថា “យើងខ្ញុំបញ្ជូនបងប្អូនជនរួមជាតិគ្រប់ជនជាតិមកកាន់បុរីហើយរៀបចំពិធីបុណ្យទាន ជួបប្រាស្រ័យវប្បធម៌ សំដែងសិល្បៈសំរាប់ជនរួមជាតិបង្ហាញនិងផ្សព្វផ្សាយវប្បធម៌នៃជនជាតិខ្លួន”។ជារៀងរាល់ឆ្នាំមានជនរួមជាតិគ្រប់ជនជាតិប្រមាណ ១០០០នាក់ពីខេត្តក្រុងនានាបានមកកាន់បុរីដើម្បីជួបជុំនិងធ្វើសកម្មភាពវប្បធម៌។ក្នុងមួយឆ្នាំៗយើងខ្ញុំរៀបចំព្រឹតិ្តការណ៍ចំនួន៣គឺនាដើមឆ្នាំមានកម្មវិធីរដូវផ្ការីកលើទូទាំងប្រទេស នាខែមេសាមានទិវាវប្បធម៌បណ្ដាជនជាតិវៀតណាមហើយចុងខែវិច្ឆិកាមានសប្ដាហ៍កេរដំណែលមហាសាមគ្គីជាតិ”។

ស្វែងយល់អំពីភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម
ស្វែងយល់អំពីភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម

ជារៀងរាល់ខែ គណៈគម្មការគ្រប់គ្រងបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀត ណាមបើកសកម្មភាពវប្បធម៌សហគមន៍តាមប្រធានបទមួយចំនួនជាអាទិ៍ ប្រធាន បទតំបន់ពាយព្យ តំបន់ Tay Nguyen ឬប្រធានបទស្ដីពីសំលៀកបំពាក់ ជាតិឧបករណ៍ភ្លេងជាតិនិងឧបករណ៍ពលកម្មជាដើម។សកម្មភាពទាំងនេះបានទាក់ទាញ ភ្ញៀវទេសចរណ៍មកទស្សនាយ៉ាងខ្លាំង។គិតតាំងពីពេលបើកទ្វារនាខែតុលាឆ្នាំ ២០១០ មកនេះមានភ្ញៀវប្រមាណ២លាននាក់បានមកទស្សនាបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម។

អ្នកស្រីNguyen Thi Hoa មគ្គទេសក៍នៅក្នុងបុរីបានឲ្យដឹងថា“មណ្ឌលបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមនេះចែកជា៤ភូមិ។ភូមិទី១តាំងបង្ហាញវប្បធម៌នៃជនជាតិចំនួ២៨ដែលរស់នៅតំបន់ឥសាន្តនិង ពាយព្យ។ភូមិទី២រួមមានជនជាតិចំនួន១៨នៅតំបន់Truong Son និងTay Nguyen។ភូមិទី៣ឧទ្ទេសនាមអំពីជនជាតិចាម ខ្មែរ Cho Ro និងChu ru។ហើយភូមិទី៤ដែលកំពុងកសាងនោះមានជនជាតិKinh ចិន Ngai និងSan Diu។នាបច្ចុប្បន្ននេះនៅបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមមានសហគមន៍ជនជាតិចំនួន៨ដែលរស់នៅជាប្រចាំថ្ងៃគឺជនជាតិ Tay Thai Muong Dao Kho Mu Ta Oi E De និងខ្មែរ។អញ្ជើញមកទស្សនាបុរី ភ្ញៀវទេសចរណ៍មិនត្រឹមតែបានស្វែងយល់ពីវប្បធម៌ប៉ុណ្ណោះទេតែថែមទាំងបានផ្ដល់សេវាហូបចុក សំរាកលំហែ លេងកំសាន្តនិងទិញឥវ៉ាន់ទៀតផង ”។

ស្វែងយល់អំពីភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម
ស្វែងយល់អំពីភូមិវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាម

បងប្អូនជនរួមជាតិគ្រប់ជនជាតិបានបង្ហាញច្បាស់នូវអត្តសញ្ញាណវប្បធម៌នៃជាតិខ្លួនតាមរយៈពិធីបុណ្យទាន ល្បែងប្រជាប្រិយ សំលៀកបំពាក់និងចំរៀងរបាំនានា។ អ្នកស្រី Vien Thi Loan ជនជាតិTa Oi មកពីខេត្តThua Thien – Hue ដែលកំពុងរស់នៅបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមបានឲ្យដឹងថា

“មកកាន់បុរី ខ្ញុំបានជួបប្រាស្រ័យនិងរៀនសូត្រវប្បធម៌របស់ជនរួមជាតិមកពីគ្រប់ទិសទីក្នុងទូទាំងប្រទេស។វប្បធម៌របស់បណ្ដាជនជាតិក្នុងបុរីគឺសំបូរបែបនិងវិសេសវិសាលណាស់។ខ្ញុំចង់ថែរក្សាវប្បធម៌របស់ជនជាតិខ្លួនហើយសប្បាយរីករាយណាស់ដែលបានឧទ្ទេសនាមវប្បធម៌នៃជនជាតិ Ta Oiជាមួយជនរួមជាតិជនជាតិដទៃ ”។

ឥឡូវនេះបុរីវប្បធម៌ទេសចរណ៍បណ្ដាជនជាតិវៀតណាមបានក្លាយទៅជាទីកន្លែងគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជិតឆ្ងាយ។ទីកន្លែងនេះត្រូវបានចាត់ទុកជាផ្ទះរួមសំរាប់អភិរក្សនិងពង្រីកតំលៃវប្បធម៌របស់ជនជាតិទាំងអស់ក្នុងប្រទេសវៀតណាម៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី