Trending now

ទប់ស្កាត់ការចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់

23:25 | 14/05/2021

នាព្រឹកថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម អញ្ជើញ​ជាអធិបតីនៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាង​វៀតណាម និងប្រទេសជិតខាងដែលមានខ្សែព្រំដែនរួមក្នុងការគ្រប់គ្រង ការពារព្រំដែន និងទប់ស្កាត់ការចេញចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាព្រមានប្រឆាំងនឹងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាព្រមានប្រឆាំងនឹងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការបើកច្រកព្រំដែនព្រៃវល្លិ៍ ស្វាយរៀង នឹងជួយបង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការបើកច្រកព្រំដែនព្រៃវល្លិ៍ ស្វាយរៀង នឹងជួយបង្កើនការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាម
ទប់ស្កាត់ការចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ តំណាងស្ថាប័ន និងអង្គភាពទាំងឡាយបានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តសកម្មភាពជួបប្រាស្រ័យ កិច្ច​សហប្រតិបត្តិការព្រំដែន; ការទប់ស្កាត់ការចេញចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់; ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅតំបន់ព្រំដែនរួមរវាងវៀតណាម និងប្រទេសជិតខាងនាពេលថ្មីៗនេះ។

ទប់ស្កាត់ការចេញ-ចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងនៅក្នុងកិច្ចប្រជុំ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា បន្តជំរុញសកម្មភាពជួបប្រាស្រ័យ កិច្ច​សហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែនវៀតណាម និងប្រទេសជិតខាងនាពេលខាងមុខដូចជា៖ ការជួបជុំ ការផ្លាស់ប្តូរ កិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ ការ​ផ្តល់​ព័ត៌មានអំពី​ស្ថានភាពដើម្បី​ចូលរួមចំណែកប្រកបដោយប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការពារព្រំដែន ទប់ស្កាត់ការចេញចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏បានស្នើឲ្យបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនផ្លាស់ប្តូរ និងសម្របសម្រួលជាមួយអាជ្ញាធរដែនដី ក៏ដូចជាកងកម្លាំងពាក់ព័ន្ធនានា​ឲ្យ​អនុវត្ត​បាន​ល្អ​ការ​ទប់ស្កាត់ការចេញចូលឆ្លងកាត់ព្រំដែនដោយខុសច្បាប់៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ