Trending now

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាព្រមានប្រឆាំងនឹងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់

06:45 | 26/04/2021 ហេង វុធ្ធី

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានជំរុញសហគមន៍វៀតណាមចៀសវាងពីការវិលត្រឡប់មកស្រុកកំណើតវិញតាមរយៈការឆ្លងព្រំដែនខុសច្បាប់។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនជាតិដើមវៀតណាមជានិច្ច ក្នុងគ្រោះរាតត្បាត Covid-19 ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនជាតិដើមវៀតណាមជានិច្ច ក្នុងគ្រោះរាតត្បាត Covid-19
ស្ថានទូតវៀតណាមប្រចាំកម្ពុជាប្រគល់​​ សំភារៈវេជ្ជសាស្រ្តដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្ថានទូតវៀតណាមប្រចាំកម្ពុជាប្រគល់​​ សំភារៈវេជ្ជសាស្រ្តដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាព្រមានប្រឆាំងនឹងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់
ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាព្រមានប្រឆាំងនឹងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម បានអោយដឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា នៅតែមានភាពស្មុគស្មាញដោយចំនួននៃការឆ្លងនិងការស្លាប់ថ្មីៗកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឧប្បត្តិហេតុ «សហគមន៍ ២០ ខែកុម្ភៈ” នៅថ្ងៃទី ២៤ ខែមេសា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានបញ្ជូនសារទៅកាន់សហគមន៍វៀតណាម និងពលរដ្ឋដើមកំណើតវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដោយអំពាវនាវឱ្យប្រជាជនស្ងប់ចិត្ត និងព្យាយាមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់គោលនយោបាយ បទប្បញ្ញត្តិ និងវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃជំងឺរបស់រដ្ឋាភិបាលមូលដ្ឋាន។ សាររបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បញ្ជាក់ពីការអាណិតអាសូរយ៉ាងខ្លាំងចំពោះការលំបាករបស់ សហគមន៍នាពេលបច្ចុប្បន្ន ហើយទន្ទឹមនឹងនេះបង្ហាញថា ប្រជាជនដើមកំណើតវៀតណាម និងពលរដ្ឋវៀតណាមមិនព្យាយាមទៅវៀតណាមវិញតាមរយៈការឆ្លងព្រំដែនខុសច្បាប់។ នាបច្ចុប្បន្ននេះច្រកទ្វារព្រំដែន និងច្រកព្រំដែនរបៀងត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងដោយកម្លាំងសន្តិសុខនិងកងទ័ពការពារព្រំដែននៃប្រទេសទាំងពីរ ហើយមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះមនុស្ស ដែលឆ្លងដែនខុសច្បាប់រួមទាំងការពិន័យនិងការជាប់ពន្ធនាគារ។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាព្រមានប្រឆាំងនឹងការឆ្លងកាត់ព្រំដែនដោយខុសច្បាប់
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh

កាលពីសប្តាហ៍មុន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានចេញសេចក្តីជូនដំណឹងបញ្ជាក់ជាថ្មីថា មិនមានការផាកពិន័យចំពោះទិដ្ឋាការទេសចរណ៍ហួសកាលកំណត់ទេ ដោយសារអវត្តមាននៃផ្លូវអន្ដរជាតិហើយភ្ញៀវទេសចរត្រូវជាប់គាំងនៅក្នុងប្រទេសកម្ពុជា។ ពលរដ្ឋវៀតណាមដែលនៅតែកាន់លិខិតស្នាមស្របច្បាប់ មិនថាហួសសុពលភាពទិដ្ឋាការរបស់ពួកគេមកកាន់ប្រទេសកម្ពុជា ឬហួសកាលបរិច្ឆេទផុតកំណត់នៃលិខិតឆ្លងដែនរបស់ពួកគេនៅតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសកម្ពុជានិងចូលប្រទេសវៀតណាមដោយមិនចាំបាច់បង់ប្រាក់ពិន័យចំពោះទិដ្ឋាការហួសកាលកំណត់និងលិខិតឆ្លងដែន៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ