Trending now

វៀតណាមអំពាវនាវដល់ភាគីទាក់ទិននានាអត់ធ្មត់ចៀសវាងសកម្មភាពដែល ធ្វើឲ្យស្ថានភាពនៅសូម៉ាលីកាន់តែស្មុគស្មាញ

18:23 | 21/04/2021

នាថ្ងៃទី ២០ មេសា (ម៉ោងនៅទីក្រុងញូវយ៉ក) លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដឹកនាំសម័យសន្ទនាក្រៅផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីដំណើរការបោះឆ្នោតនិង ស្ថានភាពសន្តិសុខនៅសូម៉ាលី។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
វៀតណាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ វៀតណាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានដឹកនាំសម័យសន្ទនាក្រៅផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។​(ប្រភព៖ VOV)
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានដឹកនាំសម័យសន្ទនាក្រៅផ្លូវការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។​(ប្រភព៖ VOV)

ចែករំលែកការព្រួយបារម្ភរបស់បណ្តាប្រទេសអំពីការវិវឌ្ឍន៍នាពេលថ្មីៗនៅសូម៉ាលីដែលអាចបង្កការលំបាកក្នុងដំណើរការបោះឆ្នោតនោះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់គប្បី ដាក់ផលប្រយោជន៍របស់ប្រទេសសូម៉ាលីជាចម្បងក្នុងការអនុវត្តដំណើរនយោបាយ ដែលត្រូវបានប្រជាជនសូម៉ាលីធ្វើជាម្ចាស់ និងដឹកនាំ។ វៀតណាមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធអត់ធ្មត់ចៀសវាងរាល់សកម្មភាពដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានការណ៍នៅ សូម៉ាលីនិងក្នុងតំបន់ដោយជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធសូម៉ាលីនិងរដ្ឋជាសមាជិកបន្តកិច្ចសន្ទនានិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឈានដល់ការឯកភាពនយោបាយស្ដីពីការរៀបចំ បោះឆ្នោត ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២០ ។ ក្នុងឱកាសនេះលោកឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវការគាំទ្ររបស់វៀតណាមចំពោះតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិនិងអង្គការក្នុងតំបន់ជាពិសេសសហភាពអាហ្វ្រិកនិងទីភ្នាក់ងារអភិវឌ្ឍន៍អន្តររដ្ឋាភិបាលអាហ្វ្រិកក្នុងការជួយដោះស្រាយភាពជាប់គាំងផ្នែកនយោបាយនៅប្រទេសសូម៉ាលីផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង