Trending now

វៀតណាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ

09:46 | 19/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

សម័យប្រជុំពិភាក្សាបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ“ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការតំបន់ក្នុងការជំរុញការកសាងជំនឿទំនុកចិត្តនិងការសន្ទនាក្នុងការទប់ស្កាត់ជំលោះ” ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នាថ្ងៃទី ១៩ ខែមេសា គឺជាព្រឹត្តិការណ៍សំខាន់ដែលប្រទេសវៀតណាមរៀបចំឡើងក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមេសា ឆ្នាំ ២០២១។ ជាមួយសម័យប្រជុំពិភាក្សាសំខាន់ៗពីរផ្សេងទៀតក្នុងខែមេសា សម័យប្រជុំពិភាក្សាបើកចំហរលើកនេះ បានបង្ហាញយ៉ាងច្បាស់នូវគោលនយោបាយរបស់វៀតណាមជា“ ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព” របស់អង្គការសហប្រជាជាតិ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ។

វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ
ប្រធានរដ្ឋវៀតណាមនឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំ ពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាមនឹងអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំ ពិភាក្សាបើកចំហជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
លោកអនុរដ្ឋមន្រ្តី Dang Hoang Giang។
លោកអនុរដ្ឋមន្រ្តី Dang Hoang Giang។

អ្នកយកព័ត៌មាន៖ តើគោលបំណងនិងអត្ថន័យនៃសម័យប្រជុំពិភាក្សាបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខលើកនេះគឺមានអ្វីខ្លះ ?

លោកអនុរដ្ឋមន្រ្តី Dang Hoang Giang៖ សម័យប្រជុំពិភាក្សាបើកចំហរលើកនេះមានសារៈសំខាន់ណាស់។ ត្បិតនេះជាសកម្មភាពការបរទេសពហុភាគីដំបូងបង្អស់ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសយើងបន្ទាប់​ពី​មហាសន្និបាតបក្សលើកទី XIII ទទួលបានជោគជ័យ។ ទន្ទឹមនឹងនេះក៍ជាលើកដំបូងដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសយើងបានធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខ។ នេះគឺជាឱកាសសម្រាប់យើងផ្ញើសាររបស់បក្សនិងរដ្ឋយើងទៅកាន់សហគមន៍អន្តរជាតិអំពីការតំរង់ទិស ចក្ខុវិស័យ និងសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសជាតិដែលដាក់ចេញដោយមហាសន្និបាតបក្សលើកទី XIII ហើយបញ្ជាក់យ៉ាងច្បាស់នូវគោលនយោបាយការបរទេសប្រកបដោយសន្តិភាព ឯករាជ្យ ស្វ័យភាព ពហុភាគីនីយកម្ម ពិពិធកម្ម ម្ចាស់ការ និងចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មអន្ដរជាតិឲ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព។

ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយសម្រាប់យើងបង្ហាញពីកិត្យានុភាពរបស់ប្រទេសជាតិ លើកកម្ពស់តួនាទីនិងការរួមចំណែកប្រកបដោយទំនួលខុសត្រូវចំពោះបញ្ហាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្ដរជាតិ ដែលរួមចំណែកក្នុងការអនុវត្តគោលការណ៍សំខាន់ៗរបស់បក្ស និងរដ្ឋក្នុងការជំរុញនិងលើកកំពស់ទំនាក់ទំនងការបរទេសពហុភគី។

ទី ២ ការរៀបចំសម័យប្រជុំពិភាក្សាបើកចំហរនេះ សំដៅបន្ដតភ្ជាប់និងពង្រីកលទ្ធផលនៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខស្ដីពី“ កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិក្រោមអធិបតីភាពដោយវៀតណាមកាលពីខែមករា ឆ្នាំ ២០២០ កន្លងមក។ តាមរយៈនោះបង្ហាញការផ្សារភ្ជាប់រវាងតួនាទីជាសមាជិកទទួលខុសត្រូវរបស់អាស៊ានជាមួយតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអាណត្ដិ ២០២០-២០២១ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខក្នុងខែមេសា ឆ្នាំ ២០២១ ។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកនីមួយៗ អាស៊ានបានរួមចំណែកយ៉ាងសំខាន់ដោយប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ពីតំបន់អស្ថិរភាពដោយមានវិវាទទៅជាតំបន់សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍដោយមានជំនឿទុកចិត្តគ្នានិងការសន្ទនា ហើយនិងកំពុងខិតខំកសាងសហគមន៍អាស៊ានតភ្ជាប់ ម្ចាស់ការជាមួយគោលដៅកសាងនិម្មាបនកម្មមួយក្នុងតំបន់ដែលមានលក្ខណៈបើកចំហរ តម្លាភាព បរិយាប័នដោយផ្អែកលើច្បាប់។ អាស៊ានត្រៀមខ្លួនចែករំលែកមេរៀនដ៏មានតម្លៃរបស់ខ្លួន ព្រមទាំងស្តាប់យោបល់របស់អង្គការផ្សេងៗក្នុងតំបន់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិក្នុងគោលដៅសម្រេចនូវរបៀបវារៈសន្តិភាពនិងអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។

ទី៣ តាមរយៈព្រឹត្តិការណ៍នេះយើងនឹងបង្ហាញចំណាប់អារម្មណ៍ខ្ពស់របស់វៀតណាមក្នុងការលើកកម្ពស់តួនាទីរបស់អង្គការ​តំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិជាមួយអង្គការតំបន់ រួមទាំងអាស៊ានផងដែរ ហើយនិងក្នុងដំណើរការថែរក្សាសន្តិភាពស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយាយរួមនិងក្នុងការទប់ស្កាត់ជម្លោះនិយាយដោយឡែក។ ប្រការនេះមានអត្ថន័យជាក់ស្តែងក្នុងបរិបទនៃស្ថានភាពពិភពលោកដែលមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ដូចជាការប្រកួតប្រជែងនៅក្នុងចំណោមប្រទេសមហាអំណាច តំបន់ជំលោះ និងអស្ថិរភាពដែលកំពុងបន្តកើតមាននៅតាមតំបន់ទាំងឡាយនៃពិភព​លោក។ សហគមន៍អន្តរជាតិយកចិត្ដទុកដាក់និងមានបំណងចង់ឱ្យមានបរិយាកាសសន្តិភាពនិងស្ថិរភាពដោយផ្អែកលើជំនឿទុកចិត្តគ្នានិងការសន្ទនា។ ការទុកចិត្តគ្នានិងការសន្ទនានឹងក្លាយជាមូលដ្ឋានកាន់តែសំខាន់ដើម្បីទប់ស្កាត់និងដោះស្រាយជម្លោះ​ឲ្យាបានឆាប់និងពីចម្ងាយនិងនាំមកនូវលទ្ធផលជាចីរភាព។

ទី៤ វៀតណាមបានជ្រើសរើសប្រធានបទនេះ រួមជាមួយប្រធានបទនៃសម័យប្រជុំពិភាក្សាពីរផ្សេងទៀតក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខ ក្រោមប្រធានបទ "ជំនះនូវផលវិបាកនៃគ្រាប់បែកនិងគ្រាប់មីននិងការពារមូលដ្ឋានជាចាំបាច់សម្រាប់អាយុជីវិតរបស់ប្រជាជន" នឹងបង្ហាញការតភ្ជាប់ជាមួយគោលការណ៍ “ដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្ដរភាព”។ នេះគឺជាបាវចនាត្រូវបានអនុវត្ដក្នុងអាណត្តិជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ តាមរយៈនោះវៀតណាមបានផ្ញើសារទៅកាន់ សហគមន៍អន្តរជាតិអំពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព ផ្លាស់ថ្មី ច្នៃប្រឌិតនិងចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ហើយត្រៀមខ្លួនរួមចំណែកបន្ថែមទៀតក្នុងបុព្វហេតុសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនៅលើពិភពលោក។

អ្នកយកព័ត៌មាន៖ តើលទ្ធផលដែលសម្រេចបានពីសម័យប្រជុំពិភាក្សាបើកចំហរលើកនេះគឺជាអ្វីៗខ្លះ?

លោកអនុរដ្ឋមន្រ្តី Dang Hoang Giang៖ វៀតណាមបានស្ថាបនានិងពិគ្រោះយោបល់ជាមួយបណ្តាប្រទេសដទៃទៀតដើម្បីអនុម័តសេចក្តីប្រកាសប្រធានក្រុមប្រឹក្សាសន្តិសុខ។ សេចក្តីប្រកាសនេះមានខ្លឹមសារសំខាន់ៗដូចជា៖ (ក) បញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការតំបន់ក្នុងការទប់ស្កាត់និងដោះស្រាយជម្លោះ ដោយសន្តិវិធីដោយឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ; (ខ) បញ្ជាក់ថាវិធានការកសាងជំនឿទំនុកចិត្ដគ្នានិងការសន្ទនាគឺជាធាតុសំខាន់ដែលរួមចំណែកក្នុងការទប់ស្កាត់និងដោះស្រាយជម្លោះ; (គ) កត់សម្គាល់និងសង្កត់ធ្ងន់លើតួនាទីសំខាន់របស់អង្គការសហប្រជាជាតិ អង្គការតំបន់ និងភាគីពាក់ព័ន្ធក្នុងការជំរុញការកសាងជំនឿទំនុកចិត្តនិងការសន្ទនានៅក្នុងតំបន់របស់ខ្លួន ដើម្បីផលប្រយោជន៍រួមនៃសន្តិភាពនិងស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក; (ឃ) អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខនិងអង្គការតំបន់ក្នុងការទប់ស្កាត់និងដោះស្រាយជម្លោះដើម្បីឆ្ពោះទៅរកសន្តិភាពប្រកបដោយចីរភាព; (ង) ស្នើឱ្យអគ្គលេខាធិការវាយតំលៃលើបញ្ហាប្រឈមនិងមេរៀន ព្រមទាំងផ្ដល់អនុសាសន៍ដើម្បីដាក់ចេញវិធានការកសាងជំនឿទុកចិត្តនិងការសន្ទនា។ តាមរយៈនោះ បង្ហាញពីគោលជំហរ សំឡេង និងផលប្រយោជន៍របស់វៀតណាមអំពីសន្តិភាពនិងសន្តិសុខក្នុងតំបន់និងពិភពលោក ទន្ទឹមនឹងនោះវាក៏ឆ្លុះបញ្ចាំងពីផលប្រយោជន៍និងការរំពឹងទុករបស់សហគមន៍អន្ដរជាតិលើពិភពលោកមួយសន្តិភាព ដោយផ្អែកលើការយោគយល់គ្នា ការជឿទុកចិត្តគ្នានិងការសន្ទនា។

អ្នកយកព័ត៌មាន៖ សូមអរគុណលោក៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ