Trending now

ប្រធានរដ្ឋវៀតណាមទទួលជួបឯកអគ្គរដ្ឋទូត និងភារៈធារីនៃបណ្តាប្រទេសអាស៊ាន

09:11 | 15/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ១៣ ខែមេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូត និងភារៈធារីនៃបណ្តាប្រទេសអាស៊ាន ដែលបានមកអបអរសាទរក្នុងឱកាសដែលលោកត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនិងភារធារីនៃបណ្តាប្រទេសអាស៊ានប្រចាំទីក្រុងហាណូយ
លោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម
លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមជាមួយឯកអគ្គរដ្ឋទូត និងភារៈធារីនៃបណ្តាប្រទេសអាស៊ាន។ (រូបថត៖ ក្រសួងការបរទេសវៀតណាម)
លោកប្រធានរដ្ឋ Nguyen Xuan Phuc រួមជាមួយឯកអគ្គរដ្ឋទូត និងភារៈធារីនៃបណ្តាប្រទេសអាស៊ាន។ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ជំនួសមុខឯកអគ្គរដ្ឋទូត និងភារៈធារីនៃបណ្តាប្រទេសអាស៊ាន ប្រចាំទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតប្រ៊ុយណេ លោក Pengiran Haji Sahari bin Pengiran Haji Salleh បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់វៀតណាមក្នុងការជំរុញការកសាងសហគមន៍អាស៊ាន ការគ្រប់គ្រងជំងឺរាតត្បាត និងការពង្រីកទំនាក់ទំនងការបរទេស។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីជឿជាក់ថា លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងបន្តយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ក៏ដូចជារវាងវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ាន រួមចំណែកយ៉ាងសំខាន់ដល់កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់ និងនៅលើពិភពលោក។

លោកប្រធានរដ្ឋ Nguyen Xuan Phuc សង្កត់ធ្ងន់ថា ការចូលរួមកិច្ចសហប្រតិបត្តិការអាស៊ាន តែងតែជាអាទិភាពមួយក្នុងចំណោមអាទិភាពកិច្ចការបរទេសសំខាន់ៗរបស់វៀតណាម ហើយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងមិត្តភក្តិក្នុងអាស៊ាន បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីរបស់វៀតណាម។ លោកប្រធានរដ្ឋបានលើកច្បាស់ថា ភាពស្អិតរមួតនិងការឆ្លើយតប បានជួយអាស៊ានជំនះពុះពាររាល់ការលំបាកក្នុងឆ្នាំ ២០២០ ជាពិសេសផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 ទៅលើជីវិតសេដ្ឋកិច្ចសង្គមក្នុងតំបន់។

ទិដ្ឋភាពនៃកិច្ចជំនួប។ (រូបថត៖ ក្រសួងការបរទេសវៀតណាម)
ទិដ្ឋភាពនៃកិច្ចជំនួប។ (រូបថត៖ ក្រសួងការបរទេសវៀតណាម)

ក្នុងស្មារតីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់លើស្មារតីសាមគ្គីភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងបញ្ជាក់ថា តួនាទីជាមជ្ឈភាពរបស់អាស៊ានមានសារៈសំខាន់ ក្នុងការជំនះពុះពារការលំបាក និងបញ្ហាប្រឈម ដើម្បីឆ្ពោះទៅរកសហគមន៍អាស៊ានមួយដ៏រឹងមាំ និងសម្បូណ៌រុងរឿង។ លោកប្រធានរដ្ឋបានសន្យាថា ក្នុងឋានៈថ្មី លោកនឹងបន្តពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ាន អនុវត្តប្រកបដោយជោគជ័យនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានសម្តែងនូវគោលបំណងថា ឯកអគ្គរដ្ឋទូត និងភារៈធារីនឹងបន្តលើកកម្ពស់តួនាទីជាស្ពានដ៏សំខាន់របស់ខ្លួន រួមចំណែកបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ាន។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ (បុណ្យជះទឹក) និងបុណ្យរ៉ាម៉ាដាននៃបណ្តាប្រទេសមូស្លីមនៅក្នុងអាស៊ាន លោកប្រធានរដ្ឋ Nguyen Xuan Phuc សូមជូនពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះប្រជាជននៃប្រទេសទាំងអស់នេះ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR