Trending now

សមាគមមិត្តភាពវៀតណាម - កម្ពុជា ប្រគល់សម្ភារៈជាម៉ាស់អាវពេទ្យនិងថវិកាដល់ប្រជាជនកម្ពុជាបង្កាប្រឆាំងនឹងជំងឺកូវីដ១៩

16:09 | 05/03/2021 វិច្ឆិកា

យុគសម័យ - នៅរសៀលថ្ងៃទី ៤ ខែមីនា នៅស្ថានឯកអគ្គរាជទូតកម្ពុជា ទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កម្ពុជាបានបរិច្ចាគ សម្ភារៈ ជាម៉ាស់ អាវពេទ្យ និងថវិកា ដែលសមាគមនិងអង្គការជាសមាជិកបានអង្គាសដើម្បីចូលរួមចំណែកនិងគាំទ្រដល់ប្រជាជនកម្ពុជាដើម្បីបង្ការប្រឆាំងនឹងជំងឺកូវីដ១៩។

ទិដ្ឋភាពនៃពិធី។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០ នាទី នៅស្ថានឯកអគ្គរាជទូតកម្ពុជា ទីក្រុងហាណូយ ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម អមដោយមន្រ្តីស្ថានទូត បានប្រារព្ធពិធីទទួលអំណោយសម្ភារៈ ជាម៉ាស់ អាវពេទ្យ និងថវិកា ដើម្បីបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពីតំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រោមអធិបតីភាព លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (Viet Nam Union of Friendship Organisation-VUFO) រួមជាមួយលោក Vu Vuong Viet និងលោក Nguyen Van Hung អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា លោកស្រី ង្វៀន ធីថាវ សមាជិកអចិន្រ្តៃយ៍សមាគមមិត្តភាពវៀតណាម-កម្ពុជា តំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជាទីក្រុងហាណូយ លោកស្រី យស បុប្ផា តំណាងសមាគមមិត្តភាពវៀតណាម-កម្ពុជាកូនកាត់ និងតំណាងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម។

ឯកឧត្តម Nguyen Van Hung ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Phoenix International Group អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ប្រកាល់សំភារៈជាម៉ាស ២០០,០០០ ម៉ាសដល់ប្រជាជន កម្ពុជាដើម្បីបង្ការប្រឆាំងនឹងជំងឺរាតតា្បត។។

ឆ្លៀតឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់សមាគមមិត្តភាពវៀតណាម-កម្ពុជា និង អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រកាសជួយកម្ពុជាលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងពេលកម្ពុជាជួបទុក្ខលំបាក។ សរុបចំនួន ១០៧ កេស (ម៉ាស់ ២៦២.៥០០ និងអាវពេទ្យ ១០០ និងថវិកា ២០ លាន ដុង)។

សមាគមមិត្តភាពវៀតណាម - កម្ពុជា អតីតកងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ នៅតំបន់ហាណូយ ប្រគល់ សំភារៈជាម៉ាសចំនួន ២០,០០០ ដល់ប្រជាជនកម្ពុជាដើម្បីបង្ការប្រឆាំងនឹងជំងឺរាតត្បាត។

នៅក្នុងពិធីនេះប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកជំទាវ Nguyen Phuong Nga បានចុះសួរសុខទុក្ខនិងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពជំងឺរាតត្បាត។ ជាមួយគ្នានេះលោកជំទាវក៏សង្ឃឹមថាអំណោយជំនួយនេះនឹងជួយនិងលើកទឹកចិត្តដល់ប្រជាជនកម្ពុជាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមក៏បានបង្ហាញជំនឿចិត្តថាប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជំនះការលំបាកនិងលុបបំបាត់ការរីករាលដាលនៃជំងឺរាតត្បាត៕

វិច្ឆិកា

thoidai.com.vn

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ
កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
អភិបាលរាជធានីភ្នំពេញ បញ្ចេញអង្ករ១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត
រាជធានីភ្នំពេញនៅថ្ងៃដំបូងនៃការបិទខ្ទប់
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ