Trending now

មនោសញ្ចេតនារវាងប្រជាជន និងកងទ័ពនៅតំបន់ព្រំដែនវៀតណាម - កម្ពុជា

15:31 | 04/03/2021 (យោងតាម កាសែតកងទ័ពប្រជាជន)

ការថែទាំជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន និងជួយប្រជាជនរួចផុតពីភាពក្រីក្រគឺជាភារកិច្ចសំខាន់មួយរបស់កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនវៀតណាម។ នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Loc Thinh (កងទ័ពការពារព្រំដែនខេត្ត Binh Phuoc) បានបំពេញល្អភារកិច្ចនេះ ចូលរួមចំណែកកសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ។

ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Loc Thinh ប្រគល់ជូនក្រុមគ្រួសារក្រីក្រនៅភូមិ Cha La

ក្នុងឱកាសរួមជាមួយលោកអនុសេនីយ៍ឯក Tran Van Nen ប្រធាននយោបាយ និងជា​អនុប្រធានប៉ុស្តិ៍ការពារព្រំដែននៅច្រកទ្វារព្រំដែន Loc Thinh ទៅប្រគល់អង្ករជូនលោកស្រី Thi Ly ជនជាតិខ្មែរ ដែលជាក្រុមគ្រួសារក្រីក្រនៅភូមិ Cha La ឃុំ Loc Thinh ស្រុក Loc Ninh យើងខ្ញុំបានយល់ដឹងថែមទៀតនូវមនោសញ្ចេតនារវាងប្រជាជន និងកងទ័ពនៅតំបន់ព្រំដែន។ លោកអនុសេនីយ៍ឯក Tran Van Nen បានឲ្យដឹងថា ដើម្បីមានអង្ករសម្រាប់​ជួយក្រុមគ្រួសារក្រីក្រនៅចុងខែ អង្គភាពត្រូវ​សំចៃអង្ករប្រហែល ២ ក្រាម នៃ​ពេលបាយនីមួយៗ។ លោក Lam Liec លេខានៃគណៈកម្មាធិការបក្សភូមិ Cha La ថ្លែងថា អ្នកភូមិដឹងគុណកងទ័ពការពារព្រំដែន​ច្រើនណាស់។ គ្រួសារណានៅក្នុងភូមិនេះក៏ត្រូវបានកងទ័ពប្រគល់អង្ករ និងពូជគោ ដើម្បីរួចផុតពីភាពក្រីក្រ និងស្ថិរភាពសេដ្ឋកិច្ច។

ចំពោះលោក Lam Bung ជនជាតិខ្មែរ ជាក្រុមគ្រួសារក្រីក្រមួយនៅភូមិ Cha La ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Loc Thinh បានជួយកសាងផ្ទះ និងប្រគល់ពូជគោពីរក្បាល ហើយដល់បច្ចុប្បន្ននេះក្លាយជាហ្វូងគោមួយ​ហើយ​។ លោក Lam Bung បានចែករំលែកពី​ដំណើរការរួចផុតពីភាពក្រីក្រ និងការ​កសាងផ្ទះថ្មីរបស់គ្រួសារលោក ដែល​​ឲ្យដឹងថា ក្រុមគ្រួសារលោកមានជីវភាពដូចសព្វថ្ងៃនេះគឺ​ដោយសារទទួលបានការយកចិត្តទុកដាក់ និងជំនួយពីកម្មាភិបាល និងយុទ្ធជននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Loc Thinh។

ទន្ទឹមនឹងនោះ អង្គភាពក៏បានសហការជាមួយថ្នាក់ដឹកនាំតំបន់រៀបចំកម្មវិធីជួយប្រជាជនកាត់បន្ថយភាពក្រីក្រ លុបចោលផ្ទះទ្រុឌទ្រោម កសាងផ្ទះថ្មី ជំនះផលវិបាកដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីនៅឃុំព្រំដែន ជួយប្រជាជនលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវក្នុងការធានាបរិស្ថាន ការពារអធិបតេយ្យភាពទឹកដី និងសន្តិសុខនៅតំបន់ព្រំដែនជាតិ។ល៕

(យោងតាម កាសែតកងទ័ពប្រជាជន)

(យោងតាម កាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម