Trending now

សហរដ្ឋអាមេរិកជំរុញការកែលំអទំនាក់ទំនងល្អជាមួយរុស្ស៊ី

15:29 | 15/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដោយបានជួបពិភាក្សាការងារជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov និងជួបសម្តែងការគួរសមប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅសូជី ដើម្បីស្វែងរកដំណោះស្រាយមួយសម្រាប់ "តម្លើងវិញ" នូវទំនាក់ទំនងទ្វេភាគីដែលបច្ចុប្បន្នកំពុងធ្លាក់ក្នុងភាពតានតឹងលើបញ្ហាជាច្រើន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក Mike Pompeo (រូបថតៈ Tass)

ថ្លែងនៅក្នុងទីក្រុងរមណីយដ្ឋាន Sochi របស់រុស្ស៊ី មុនពេលប្រព្រឹត្តទៅជំនួបពិភាក្សា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់ទៅសមភាគីរុស្ស៊ីលោក Sergei Lavrov ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាកែលម្អទំនាក់ទំនងជាមួយមូស្គូ។ លោក Pompeo បានបញ្ជាក់ប្រាប់ទៅលោក Lavrov ថាប្រទេសទាំងពីរអាចថាមិនចុះសម្រុងគ្នាគ្រប់យ៉ាងក៏ដោយចុះ ប៉ុន្តែនៅមានកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរួមទាំងការមិនឲ្យរីកសាយអាវុធនុយក្លេអ៊ែរផងដែរ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងថា ដល់ពេលដែលរុស្ស៊ីនិងសហរដ្ឋអាមេរិក ចាប់ផ្តើមរកភាពជាដៃគូថ្មីមួយ មានចរិតលក្ខណៈស្ថាបនា។ លោក ​Lavrov បានឲ្យដឹងថា មានការសង្ស័យជាច្រើនចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ប៉ុន្តែលោកសង្ឃឹមថាភាគីទាំងពីរនឹងមានកិច្ចពិភាក្សាប្រកបដោយការស្ថាបនា។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov ជូបសម្តែងការគួរសមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (រូបថតៈ Tass)

នៅថ្ងៃដដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបសវនាការជាមួយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងទីក្រុង Sochi ដោយអះអាងថា បំណងប្រាថ្នារបស់ទីក្រុងម៉ូស្គូគឺ “ស្ដារឡើងវិញទាំងស្រុង” នូវទំនាក់ទំនងជាមួយក្រុងវ៉ាស៊ីនតោន។

អញ្ជើញអធិប្បាយចំពោះមុខដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់រដ្ឋមន្ត្រីការបរទេសអាមេរក លោកស្រី Anne Corpet អ្នកកាសែតបារំាងបានថ្លែងថា: “នេះជាដំណើរទស្សនកិច្ចនៅរុស្ស៊ីលើកទី ១ របស់លោក Mike Pompeo គិតតាំងពីលោកជាមេដឹកនាំការទូតរបស់អាមេរិកមក។ ទីក្រុងវ៉ាស៊ីនតោននិងម៉ូស្គូកំពុងខ្វែងគំនិតលើបញ្ហាជាច្រើន។ នាពេលថ្មីៗនេះប្រទេសទាំងពីរមានភាពចម្រូងចម្រាសដ៏ខ្លាំងក្លា ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក ចង់បង្ហាញពីការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីអន្តរាគមន៍របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសនៅវេណេហ្សុយអេឡា រួមមានទាំងបញ្ហាដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ ស៊ីរីនិងកូរ៉េ ផងដែរ”។

អាចនិយាយបានថា ដំណើរទស្សនកិច្ចនៅអាមេរិករបស់រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១៤ខែឧសភា បានគូសសញ្ញាវិជ្ជមាន របស់ក្រុងវ៉ាស៊ីនតោន គិតតាំងពីខែកក្កដា ឆ្នាំ ២០១៨មក ខណៈដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបសន្ទនាជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin នៅប្រទេសហូឡង់៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di