ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស LMC រួមចំណែក​សំខាន់​ក្នុងការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩

10:53 2020/11/25

​មន្ត្រីជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន លោក ហ័ង ឃុន​មីង (Huang Kunming) លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ទន្លេមេគង្គ​-​ឡាន​ឆាង មាន​ចំណែក​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ។ លោក ហ័ង លើកឡើង​បែបនេះ​នា​ក្នុងជំនួប​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាន (LMC) នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​។ លោក ហ័ង ក៏​ស្នើ​ឲ្យ​ប្រព័ន្ធ​ឃោសនា​នានា ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​៦​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស LMC រួមចំណែក​សំខាន់​ក្នុងការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩
ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស LMC រួមចំណែក​សំខាន់​ក្នុងការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​-១៩

​ក្នុងជំនួប​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាន (LMC) ដែល​រៀបចំ​ពី​ទីក្រុង​ប៉េកាំង លោក ហ័ង ឃុន​មីង សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន និយាយថា ជំងឺ​កូ​វីដ​-១៩ នៅតែមាន​សភាព​ធ្ងន់ធ្ងរ​។ ក្នុងន័យនេះ លោក​លើកឡើង​ពី​តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​តំបន់​មេគង្គ​-​ឡាន​ឆាង​។​

«​ខ្ញុំ​ជឿជាក់ថា ការប្រមូលផ្ដុំ​កម្លាំង​ដូច​ទឹកទន្លេ​ហូរ​ទៅមុខ នឹង​ជួយ​យើង​យកឈ្នះ​ជំងឺ​កូ​វីដ​-១៩​។​» លោក ហ័ង ថ្លែង​បែបនេះ​ក្នុង​សារ​ជា​វីដេអូ​នា​កិច្ចប្រជុំ​ដែល​រៀបចំ​ដោយ​កាសែត​ប្រជាជន​ចិន (People’s Daily)​។ លោក ហ័ង ដែលជា​ប្រធាន​គណៈ​ឃោសនា​បក្ស​កុម្មុយនីស្ត​ចិន​ផង ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​សមាជិក​៦ ផ្សាយ​ពី​ការអភិវឌ្ឍ​ក្នុង​តំបន់ សាមគ្គីភាព និង​ការ​រួបរួមគ្នា​។ 

​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​២០១៦ ដោយមាន​សមាជិក​៦​ប្រទេស​ដូចជា​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​។ ឡាន​ឆាង ជា​ឈ្មោះ​ទន្លេមេគង្គ​ដែល​ត្រូវបាន​ហៅ​នៅក្នុង​ប្រទេស​ចិន​។ កិច្ចសហប្រតិបត្តិការ​នេះ ផ្ដោតលើ​ការជំរុញ​វិស័យ​នានា​ដូចជា​ធនធានទឹក សេដ្ឋកិច្ច និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​ជា​វិស័យ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ដែ​រ​។ 

​អ្នកសារព័ត៌មាន​ជាច្រើន​មកពី​អង្គភាព​នានា​នៃ​ប្រទេស​ទាំង​៦ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយថ្ងៃ​នេះ​។ លោក អ៊ឹង ចំរើន និពន្ធ​នាយក​សារព័ត៌មាន​ថ្មីៗ និង​អ្នកសារព័ត៌មាន​កម្ពុជា​មួយចំនួនទៀត ក៏មាន​វត្តមាន និង​ថ្លែង​សុន្ទរកថា​គន្លឹះ​នា​កិច្ចប្រជុំ​នេះដែរ​។ 

​ក្នុង​កម្មវិធី​ដដែល​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​ចិន លោក ឡ័ក ចាវ​ហួយ (Luo Zhaohui) ចាត់ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាក្សី ជា​អ្នក​កត់ត្រា​កិច្ចសហប្រតិបត្តិការ​ប្រទេស LMC ។ លោក​អះអាងថា ចិន​មាន​ជំហរ​បន្ត​ចាប់ដៃ​ជាមួយ​ប្រទេស​៥​ទៀត​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​កសិកម្ម​ផងដែរ​។ ចិន​ក៏​នឹង​បន្ត​ធ្វើការ​ជាមួយ​ប្រទេស LMC ឯទៀត​ក្នុង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩៕


(តាម thmeythmey)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll