សហគមន៍ជនជាតិវៀតណាមនៅប្រទេសសិង្ហបុរី ប្រទេសថៃនិងសាធារណរដ្ឋឆែកកំពុងឆ្ពោះទៅកាន់ភាគកណ្តាលនៃប្រទេសវៀតណាម

14:47 2020/10/27

យុគសម័យ - សហគមន៍ជនជាតិវៀតណាមនៅប្រទេសសិង្ហបុរី ប្រទេសថៃនិងសាធារណរដ្ឋឆែកមានសកម្មភាពអត្ថន័យនិងជាក់ស្តែងជាច្រើន ដើម្បីគាំទ្រប្រជាជននៅភាគកណ្តាលនៃប្រទេសវៀតណាមដែលរងគ្រោះដោយទឹកជំនន់។

សហគមន៍ជនជាតិវៀតណាមនៅប្រទេសសិង្ហបុរី ប្រទេសថៃនិងសាធារណរដ្ឋឆែកកំពុងឆ្ពោះទៅកាន់ភាគកណ្តាលនៃប្រទេសវៀតណាម

គណៈកម្មាធិការទំនាក់ទំនងនៃសហគមន៍សហគមន៏​ជនជាតិវៀតណាមប្រចាំនៅប្រទេសសិង្ហបុរីបានជួយគាំទ្រថវិការមួយដែល​មានទឹក​ប្រាក់ ១០០០  ដុល្លារសិង្ហបុរី​

នាថ្ងៃទី ២៥ ខែតុលា ឆ្លើយតបនឹងការអំពាវនាវរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសសិង្ហបុរី អំពីការបរិច្ចាគនិងជួយឧបត្ថម្ភ​ប្រជាជនរស់​នៅ​ភាគ​កណ្តាល​ និងជំនះការលំបាកដែលបណ្តាលដោយ​គ្រោះមហន្តរាយធម្មជាតិ​ ដើម្បី​មានស្ថេរភាពក្នុងជីវភាពរស់នៅ ។ គណៈកម្មាធិការទំនាក់ទំនងនៃសហគមន៍សហគមន៏​ជនជាតិវៀតណាមប្រចាំនៅប្រទេសសិង្ហបុរីបានជួយគាំទ្រថវិការមួយដែល​មានទឹក​ប្រាក់ ១០០០  ដុល្លារសិង្ហបុរី​ និងតាមរយៈស្ថានទូតវៀតណាមប្រចាំនៅប្រទេសសឹង្ហបូរី នឹងផ្ញើទៅកាន់​ប្រទេស​វៀតណាមវិញ។

រយៈពេលបរិច្ចាគគឺចាប់ពីថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០។ ចំនួនទឹកប្រាក់បរិច្ចាគដែលប្រមូលបានទាំងអស់នឹងត្រូវបញ្ជូនទៅប្រជាជនរស់នៅភាគកណ្តាលនៃប្រទេសវៀតណាមដែលរងគ្រោះដោយទឹកជំនន់និងព្យុះ តាមរយៈស្ថានទូតវៀតណាម​ប្រចាំនៅ​ប្រទេសសិង្ហបុរី​បញ្ជូនទៅ​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិវៀតណាម។

អាណិកជនជាតិវៀតណាមនៅឯខេត្ត Udon Thani នៃ​ប្រទេស​ថៃបរិច្ចាគដល់ប្រជាជនវៀតណាមនៅភាគកណ្តាលនៃប្រទេសវៀតណាម។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

មុននោះនាថ្ងៃទី ២៣ ខែតុលា សមាគមវៀតណាមនៅខេត្ត Udon Thani (នៅតំបន់ភាគឦសាននៃប្រទេសថៃ) បានរៀបចំ​ពិធីបរិច្ចាគនិងជួយឧបត្ថម្ភប្រជាជនវៀតណាមនៅភាគកណ្តាល ដើម្បីជំនះនូវផលវិបាកនៃទឹកជំនន់​និងធ្វើឱ្យ​ប្រជាជន​មានស្ថេរភាពក្នុងជីវភាពរស់នៅ។ ប្រធានសមាគមជនជាតិវៀតណាមនៃខេត្ត Udon Thani លោក Luong Xuan Hoa មានប្រសាសន៍ថា ​ដើម្បីឆ្លើយតបទៅនឹងការ​អំពាវនាវ​របស់​ស្ថាប័ន​និងអង្គការមហាជននៅក្នុងប្រទេស​នាប៉ុន្មានថ្ងៃថ្មីៗនេះសហគមន៍ជនជាតិវៀតណាម នៅខេត្ត Udon Thani បានចូលរួមយ៉ាងសកម្មក្នុងការរួមដៃគ្នាជួយ ប្រជាជននៅភាគកណ្តាលនៃប្រទេស​វៀតណាម ក្នុងនោះ​មាន​ខេត្តចំនួន ៥ ដើម្បីជំនះ​ផលវិបាកនៃទឹកជំនន់ជាប្រវត្តិសាស្ត្រ​និងធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព។ យោងតាមលោក Luong Xuan Hoa សមាគមជនជាតិវៀតណាមនៃខេត្ត Udon Thani បានរៃអង្គាសប្រាក់បានប្រមាណ ១ ពាន់លានដុង។ ចំនួនទឹកប្រាក់នេះនឹងបញ្ជូនទៅកាន់ប្រទេសវៀតណាម តាមរយៈ​គណៈកម្មាធិការរដ្ឋទទួលបន្ទុក ជនវៀតណាមនៅបរទេស ឱ្យបានឆាប់ ដើម្បីជួយប្រជាជននៅខេត្តចំនួន ៥ ជំនះការលំបាកនិងការខូចខាតដែល បង្កដោយទឹកជំនន់​។ នាថ្ងៃទី ២៣ តុលា នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA ក្នុងរដ្ឋធានី Praha នៃប្រទេសឆែក​សហគមជនជាតិវៀតណាម​បានប្រគល់ថវិការមួយដែល​មានទឹកប្រាក់ចំនួន ១.០២០,០០០,០០០ ដុងដល់តំណាងគណៈកម្មាធិការមជ្ឈឹម​រណសិរ្សមាតុភូមិវៀតណាម។ ក្នុងនោះ ៩២០ លានដុង​នឹងជួយឧបត្ថម្ភជាខេត្តចំនួន ៥ នៅភាគកណ្តាលនៃប្រទេស​វៀតណាម ហើយ ១០០ លានដុងនឹងជួយគាំទ្រ​មូលនិធិជនក្រីក្រនៅឆ្នាំ ២០២០ ./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll