Trending now

វៀតណាមបានប្រគល់ពានរង្វាន់គំនូរឃោសនាអំពីឆ្នាំប្រធានអាស៊ានឆ្នាំ ២០២០

12:16 | 24/03/2020 (បកប្រែដោយឌីណា)

យុគសម័យ- គំនូរចំនួន ១៦ ផ្ទាំងរបស់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធបានទទួលពានរង្វាន់ក្នុងការប្រកួតប្រឡងគំនូរឃោសនា ស្តីពីការឃោសនា - វប្បធម៌ ក្នុងឆ្នាំប្រធានអាស៊ាន ឆ្នាំ ២០២០។

Logo Asean 2020។ (រូបថត៖ Tap chi Du lich)

គំនូរចំនួន ១៦ ផ្ទាំងរបស់​អ្នកនិពន្ធ​និងក្រុមអ្នកនិពន្ធ​បានទទួល​ពានរង្វាន់​​ក្នុងការប្រកួតប្រឡង​គំនូរឃោសនា​ ស្តីពីការឃោសនា - វប្បធម៌ ក្នុងឆ្នាំវៀតណាមជាប្រធាន​អាស៊ាន ឆ្នាំ ២០២០ រួមមាន ៣ រង្វាន់ចំណាត់ថ្នាក់លេខ ២ ដែល​ប្រគល់​ដល់​ស្នាដៃ“ ស្វាគមន៍ឆ្នាំវៀតណាម ដែល​ធ្វើ​ជា​ប្រធានអាស៊ាន” - អ្នកនិពន្ធ Trinh Ba Quat (Ha Noi) “ គំនិតសហគមន៍​សកម្មភាពដោយសហគមន៍” - អ្នកនិពន្ធ Le Viet Hong (Ca Mau) និង“ វៀតណាម - ជាសមាជិកសកម្មនិងមាន​ទំនួល​ខុសត្រូវ​របស់អាស៊ាន“ អ្នកនិពន្ធ Do Trung Kien (Ha Noi) ៣ រង្វាន់ចំណាត់ថ្នាក់លេខ ៣ ; ពានរង្វាន់លើកទឹកចិត្ត ១០ និងពានរង្វាន់ចលនា ០១ ។

ការប្រកួតប្រឡង​នេះ​ចាប់ផ្តើម​ពីខែមករ​ ក្នុងគោលបំណង​លើក​កម្ពស់ការ​យល់ដឹង​ជាសាធារណៈអំពីអាស៊ាន​និងជាឆ្នាំដែល​វៀត​ណាមកាន់តួនាទីជាប្រធានអាស៊ាន។

ក្នុងរយៈពេលដ៏ខ្លី គណៈកម្មាធិការរៀបចំ​កម្មវិធីបានទទួល​គំនូររាប់រយដែលរំលេចប្រធានបទនៃអាស៊ាន ២០២០៖“ ការតភ្ជាប់និងការបន្ស៊ាំយ៉ាងសកម្ម” និងរូបភាព​នៃសហគមន៍​សន្តិភាពស្ថិរភាព សុវត្ថិភាព និងមិត្តភាព រួមជាមួយ​សមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក្នុងដំណើរការសមាហរណកម្មអន្តរជាតិ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស