គយគន់ទេសភាពដ៏សុខសាន្តត្រាណ និងបុរាណកាលរបស់អតីតរាជធានី Hue

13:18 2020/07/03

មនុស្សគ្រប់រូបនៅពេលទស្សនាអតីតរាជធានី Hue គឺសុទ្ធតែមានអារម្មណ៍រំភើបចិត្តចំពោះទេសភាពដ៏សុខសាន្ត និងបុរមបុរាណរបស់អតីតរាជធានី ប៉ុន្តែនៅតែមានលក្ខណៈទំនើបៗ និងរស់រវើករបស់ទីក្រុងកំពុងអភិវឌ្ឍន៍។

គយគន់ទេសភាពដ៏សុខសាន្តត្រាណ និងបុរាណកាលរបស់អតីតរាជធានី Hue
តាំងពីយូរណាស់មកហើយ ទីកន្លែងនេះ ត្រូវបានស្គាល់ដល់ជាមួយវិមាន ប្រាង្គតំកល់សព វត្តអារ៉ាម និងសំណង់បុរាណ ដែលពោរពេញទៅដោយស្នាកស្នាមនៃប្រវត្តិសាស្ត្រ ដែលត្រូវបាន រក្សាទុកនៅដដែលរហូតមកដល់សព្វថ្ងៃ 

Hue មានទន្លេ Huong ដែលបែងចែកទីក្រុងទៅជាត្រើយខាងត្បូង និងត្រើយខាងជើង។ តំបន់ខាងជើងគឺជាកន្លែងតាំងរាជធានី ហើយតំបន់ខាងត្បូងគឺជាមានទីស្នាក់ការរបស់ស្ថាប័នរដ្ឋបាល និងសំណង់ទំនើបៗ

ដោយមានទីតាំងស្ថិតនៅភាគខាងជើងនៃទន្លេ Huong នោះ រាជធានី Hue ត្រូវបានសាងសង់ឡើងយោងទៅតាមស្ថាបត្យកម្មរបស់ប្រទេសលោកខាងលិច មានរួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ជាមួយស្ថាបត្យកម្មកំពែងនៅទិសបូព៌ា

ព្រះបរមរាជវាំង Hue មានទេសភាពស្រស់ស្អាត និងធំល្ងឹងល្វើយ ដែលត្រូវបានតុបតែងលម្អយ៉ាងម៉ត់ចត់

សំណង់ស្ថាបត្យកម្ម និងប្រាង្គតំកល់សពដ៏ធំសម្បើមគឺជាចំណុចលេចធ្លោមួយដែលមិនអាចរំលងបាននៅពេលមកទស្សនា Hue 
ប្រាង្គតំកល់សពស្ដេច Minh Mang មានទំហំធំបំផុតក្នុងចំណោម ប្រាង្គតំកល់សពស្ដេចនៅ Hue

ប្រាង្គតំកល់សពស្ដេច Tu Duc ជាមួយនឹងទេសភាពដ៏ស្រស់បំព្រង 

ខ្យល់អាកាសដ៏ស្រស់បរិសុទ្ធ ជាមួយនឹងការរចនាសំណង់ធំតូចនានា បានបង្កើតឡើងផ្ទាំងគំនូរដ៏សម្បូរបែបនៃរាជវាំង 

Hue គឺជាទីក្រុង ដែលមានប្រព័ន្ធវត្តអារ៉ាមមានកាំជណ្ដើរច្រើនបំផុតនៅទូទាំងប្រទេស ដោយមានវត្តអារ៉ាមជាង ៣០០ ដែលក្នុងនោះមានវត្តបុរាណចំនួន ១០០ ហើយភាគច្រើននៅតែរក្សាបាននូវលក្ខណៈដ៏វិសេសវិសាលនៃស្ថាបត្យកម្មអាស៊ីខាងកើត និងវៀតណាម

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll