Trending now

វៀតណាមនិងជប៉ុនលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការវិនិយោគ

15:36 | 26/11/2020

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង ជប៉ុននិយាយរួម និងកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរនិយាយដោយឡែក នៅតែមានសក្តានុពលជាច្រើនទៀត ដើម្បីបន្តអភិវឌ្ឍ និង នាំមកនូវផលប្រយោជន៍ល្អៗ ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son ថ្លែងមតិក្នុងសន្និសីទនេះ(រូបថត៖ baoquocte.vn)

នារសៀលថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានសម្របសម្រួលជាមួយស្ថានទូតជប៉ុនប្រចាំនៅវៀតណាម ដើម្បីរៀបចំសន្និសីទ “ ជួបជុំជប៉ុន ឆ្នាំ២០២០” ក្នុងគោលលបំណងជួយអាជ្ញាធរមូលដ្ឋាន និងធុរកិច្ចនៅវៀតណាមជំរុញសកម្មភាពសហប្រតិបត្តិការជាមួយដៃគូជប៉ុនក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ការផ្លាស់ប្តូរឌីជីថល ទីក្រុងឆ្លាត កិច្ចសហប្រតិបត្តិការក្នុងតំបន់ ធនធានមនុស្ស និងអប់រំ-បណ្តុះបណ្តាល។

ថ្លែងមតិក្នុងឱកាសបើកសន្និសីទនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង ជប៉ុននិយាយរួម និងកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាននៃប្រទេសទាំងពីរនិយាយដោយឡែក នៅតែមានសក្តានុពលជាច្រើនទៀត ដើម្បីបន្តអភិវឌ្ឍ និង នាំមកនូវផលប្រយោជន៍ល្អៗ ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ នៅក្នុងសន្និសីទ តំណាងក្រសួង ស្ថានទូត និង ស្ថាប័នបេសកកម្មរបស់ប្រទេសជប៉ុន រួមទាំងថ្នាក់ដឹកនាំនៃតំបន់នានានៃប្រទេសវៀតណាម ក៏ដូចជា តំណាងសហគ្រាសនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើវិស័យកិច្ចសហប្រតិបត្តិការវិនិយោគផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់
បើកមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពយុវជនលើកទី ១៣
នាយករដ្ឋមន្ត្រី Le Minh Hung អញ្ជើញចូលរួមមហាសន្និបាតជាន់ខ្ពស់អាស៊ាន-រុស្ស៊ី៖ បង្ហាញពីការប្តេជ្ញាចិត្តនយោបាយក្នុងកម្រិតខ្ពស់បំផុត និងជាភស្តុតាងសម្រាប់ត
បច្ចេកវិទ្យាបើកចំហទិសដៅសន្សំសំចៃអគ្គិសនីប្រកបដោយវៃឆ្លាត