Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំអំពីដំណោះស្រាយអភិវឌ្ឍដំណាំ Macadamia

08:57 | 30/09/2020

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា កម្រមានប្រភេទ ដំណាំផ្សេងណាមួយដែលក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ តម្លៃអាចកើនឡើង រហូតដល់២៥ដងហើយរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតំបន់ ឆ្ងាយដាច់ស្រយាលប្រកបដោយប្រសិទ្ធភាពដូចដំណាំ Macadamia នោះ ឡើយ។

លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំអំពីដំណោះស្រាយអភិវឌ្ឍដំណាំ Macadamia

នាព្រឹកថ្ងៃទី២៩ កញ្ញា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម កិច្ចប្រជុំដោយមូលបទ “លទ្ធផលនៃការអភិវឌ្ឍដំណាំ Macadamia នៅវៀត ណាមនាពេលកន្លងទៅ ទិសដៅនិងដំណោះស្រាយអភិវឌ្ឍនាពេល ខាងមុខ”។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា កម្រមានប្រភេទ ដំណាំផ្សេងណាមួយដែលក្នុងរយៈពេល៥ឆ្នាំប៉ុណ្ណោះ តម្លៃអាចកើនឡើង រហូតដល់២៥ដងហើយរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតំបន់ ឆ្ងាយដាច់ស្រយាលប្រកបដោយប្រសិទ្ធភាពដូចដំណាំ Macadamia នោះ ឡើយ។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះសមាគមន៍ដំណាំ Macadamia វៀតណាម ដោយបានខិតខំប្រឹងប្រែងស្រាវជ្រាវអភិវឌ្ឍប្រភេទ ដំណាំនេះនៅវៀតណាម។ លោកក៏បានក្រើនរំលឹកដល់បញ្ហារៀបចំតំបន់ដីធ្លី ប្រកបដោយលក្ខណៈសមស្របនឹងការដាំដំណាំ Macadamia ក៏ដូចជា បញ្ហាស្វែងរកទីផ្សារលក់ចេញសម្រាប់ប្រភេទដំណាំនេះជាពិសេសគឺទីផ្សារ អន្តរជាតិផងដែរ។ ប្រការនេះនឹងសម្រេចថា គួរតែបង្កើនផ្ទៃដំណាំ Macadamia ឡើងប៉ុន្មានទៀតឲ្យបានសមស្រប ដើម្បីជៀសវាងស្ថានភាពលើសពីតម្រូវការ ព្រមទាំងធានាផលប្រយោជន៍សម្រាប់ប្រជាជននិងអ្នកដាំដំណាំ ផងដែរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ដើម Macadamia ជាប្រភេទដំណាំដែលមានសក្ដានុភាពហើយនាំមកនូវតម្លៃសេដ្ឋកិច្ចដ៏ធំធេងសម្រាប់ប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាល ប៉ុន្តែ ត្រូវ មានផែនការរៀបចំតំបន់ដាំដុះឲ្យបានសមស្រប ជំនួសឲ្យការដាំដំណាំដោយធម្មជាតិវិញ។ លោកអញ្ជើញមានប្រសាសន៍ថា៖

“ត្រូវតែគ្រប់គ្រងជាទូទៅនូវការអភិវឌ្ឍដំណាំ Macadamia បន្ទាប់ពីការប្រកាសផែនការមេ។ រដ្ឋាភិបាល ក្រសួង តំបន់ និងខេត្តត្រូវដាក់ចេញទិសដៅយ៉ាងជាក់លាក់។ ទីពីរគឺសហគ្រាស និងសមាគមន៍អភិវឌ្ឍដំណាំក៏ត្រូវចូលរួមកំណត់ទិសដៅទៀតផង។ ទីបីគឺចលនាការចូលរួមយ៉ាងសកម្មរបស់ប្រជាជននិងសហគ្រាស។ ខ្ញុំយល់ព្រមជាមួយការបង្កើតសហករណ៍អភិវឌ្ឍដំណាំ Macadamia ចាប់ពីការផលិតគ្រាប់រហូតដល់ការកែច្នៃ”៕


(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព