Trending now

ពលរដ្ឋវៀតណាមជាង ៧៣០ នាក់ពីកូរ៉េខាងត្បូង ថៃ អឺរ៉ុបនិងអាហ្វ្រិកវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

09:48 | 03/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១-២ ខែសីហា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ថៃ អឺរ៉ុបនិងអាហ្វ្រិក ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline និង VietJet Air បានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជាង ៧៣០ នាក់ពីកូរ៉េខាងត្បូង អឺរ៉ុបនិងអាហ្វ្រិកវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋានដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និស្សិតបរទេសដែលមិនមានកន្លែងស្នាក់នៅ ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ ដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទេសចរមួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ក្រៅពីនេះ ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ថៃ អឺរ៉ុបនិងអាហ្វ្រិកបានបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរនេះ។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline និង VietJet Air បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai និង​ Van Don អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៩៥ ឆ្នាំនៃបក្សកុម្មុយនិស្តវៀតណាម៖ បដាដឹកនាំប្រទេសជាតិឆ្លងកាត់គ្រប់ដំណាក់កាល
ការលើកកម្ពស់ឋានៈជាតិ៖ កម្លាំងដែលទទួលបានពីគោលនយោបាយការបរទេសឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងអត្តសញ្ញាណជាតិ
អង្គការប្រជាជន និងមិត្តភក្តិអន្តរជាតិជឿជាក់ថា សមាជជាតិលើកទី១៤ នឹងបើកដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍសម្រាប់ប្រទេសវៀតណាម
ខេត្ត និងក្រុងចំនួនប្រាំពីរនៅភាគខាងត្បូងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយទូកឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹ
នាយករដ្ឋមន្ត្រី៖ បន្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង និងម៉ឺងម៉ាត់លើការអនុវត្តភារកិច្ច IUU