កិច្ចប្រជុំ AMMTC 14 ជាជំហានសំខាន់មួយក្នុងការអនុវត្តជាក់ស្តែងនិងធ្វើឱ្យស៊ីជម្រៅនូវខ្លឹមសារកិច្ចសហប្រតិបត្តិការអាស៊ាន

11:29 2020/11/27

យុគស​ម័យ - កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ១៤ ស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC 14) ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមនិងបណ្តារដ្ឋមន្រ្តីអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួម។

កិច្ចប្រជុំ AMMTC 14 ជាជំហានសំខាន់មួយក្នុងការអនុវត្តជាក់ស្តែងនិងធ្វើឱ្យស៊ីជម្រៅនូវខ្លឹមសារកិច្ចសហប្រតិបត្តិការអាស៊ាន

នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម

នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងជាប្រធាន AMMTC វៀតណាម បានអញ្ជើញជាអធិបតីសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំ AMMTC 14។ យោងតាមរដ្ឋមន្ត្រី To Lam អស់ពីរយៈពេល ២៥

ឆ្នាំនៃការចូលជាសមាជិកអាស៊ាន ប្រទេសវៀតណាមបានខិតខំចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការអាស៊ាន ព្រមទាំងជំរុញការធ្វើសមាហរណកម្មក្នុងតំបន់និងរួមចំណែកដល់សហគមន៍អាស៊ានឲ្យកាន់តែ ជិតស្និទ្ធនិងរឹងមាំថែមទៀតផងដែរ។ លោករដ្ឋមន្ត្រី To Lam ក៏បានសង្កត់ធ្ងន់ថា“ ដោយស្មារតីនោះក្រសួងនគរបាលវៀតណាមប្តេជ្ញាចិត្តនិងផ្តល់អាទិភាពខ្ពស់បំផុតដើម្បីអនុវត្តការទទួលខុសត្រូវដ៏សំខាន់នេះប្រកបដោយជោគជ័យ” ។

ថ្លែងនៅក្នុងពិធីបិទនេះ នាយឧត្តមសេនីយ៍ To Lam បានលើកឡើងថាជោគជ័យនៃកិច្ចប្រជុំនេះបានរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ានក្នុងការការពារឧក្រិដ្ឋកម្មឆ្លងដែនឈានដល់កំពស់ថ្មី និងអនុវត្តកាន់តែជាក់ស្តែងនិងស៊ីជម្រៅទៅក្នុងបរិបទថ្មីនៅពេលដែលជំងឺរាតត្បាត Covid-19 នៅតែស្មុគស្មាញនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

យោងតាម លោករដ្ឋមន្រ្តី To Lam  រួមជាមួយលទ្ធផ

លដែលទទួលបានពីកិច្ចប្រជុំ AMMTC មុន ៗ AMMTC 14 គឺជាជំហានសំខាន់បន្ទាប់ ដើម្បីធ្វើឱ្យស៊ីជម្រៅនិងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការស្របតាមស្មារតី “ អាស៊ានមូយដ៏ស្អិតរមួតនិងឆ្លើយតបយ៉ាងសកម្ម» ទៅនឹងការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងប្រទេស” ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll